រកឯណាបានមិត្តល្អ! នារីម្នាក់ ទទួលបានទូរស័ព្ទiPhone11 មួយគ្រឿងពីមិត្តភក្ដិប្រុសស្និទ្ធស្នាលរបស់នាង បន្ទាប់ពីទូរស័ព្ទចាស់ប្រេះអេក្រង់

//s5.kh1.co/7b/7bcf0e60af66a44d5747e27c9eb291dbe1fc85b8.jpg
សង្គម

 ១៨-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ម៉ាឡេស៊ី៖ ថ្មីៗកន្លងទៅនេះ នារីម្នាក់នៅឯប្រទេសម៉ាឡេស៊ី បានទទួលទូរស័ព្ទម៉ាកiPhone11 មួយគ្រឿងពីមិត្តភក្ដិប្រុសស្និទ្ធស្នាលរបស់នាង បន្ទាប់ពីទូរស័ព្ទចាស់ប្រេះអេក្រង់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា នារីរូបនោះមានឈ្មោះថា Fatnnajhah ហើយមិត្តភក្ដិប្រុសរបស់នាងមានឈ្មោះថា Fazreenldham។ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ នាង Fatnnajhah បានទៅដើរកម្សាន្តនៅក្នុងផ្សារទំនើប One Utama។ ខណៈពេលកំពុងដើរមើលអីវ៉ាន់ នាងបានធ្វើឲ្យទូរស័ព្ទម៉ាកiPhone6 របូតពីដៃរបស់នាង ធ្លាក់ទៅលើឥដ្ឋ។ នៅពេលដែលនាងរើសឡើង ស្រាប់តែឃើញមានស្នាមប្រេះលើអេក្រង់ទូរស័ព្ទ។

ក្រោយមក នាងបានផ្ញើសារទៅកាន់មិត្តភក្ដិប្រុសម្នាក់ ប្រាប់អំពីសំណាងអាក្រក់របស់នាង។ ដើម្បីធ្វើឲ្យនាងភ្ញាក់ផ្អើល មិត្តភក្ដិប្រុសនោះបានសួរអំពីកន្លែងដែលនាងកំពុងតែនៅ ហើយប្រាប់ឲ្យនាងរង់ចាំនៅទីនោះ។ មិនយូរប៉ុន្មាន មិត្តភក្ដិប្រុសរបស់នាង បានទៅដល់ផ្សារទំនើប One Utama រួចក៏ហុចទូរស័ព្ទម៉ាកiPhone11 ឲ្យទៅនាង។

នាង Fatnnajhah បាននិយាយថា៖

«ពេលនោះ ខ្ញុំភ្ញាក់ផ្អើល និងរំភើបចិត្តយ៉ាងខ្លាំង ព្រោះមិននឹកស្មានទេថានឹងបានទទួលទូរស័ព្ទថ្មីពីមិត្តភក្ដិប្រុស។ ដំបូងឡើយខ្ញុំមិនចង់ទទួលយកទេ ប៉ុន្ដែគាត់បានបង្ខំ។ ពួកយើងទាំងពីរគឺស្គាល់គ្នាយូរណាស់មកហើយ និងធ្លាប់ឆ្លងកាត់បញ្ហាជាច្រើនជាមួយគ្នា ដូច្នេះហើយបានជាពួកយើងមានភាពស្និទ្ធស្នាល។»

ក្រោយពីរឿងរ៉ាវរបស់ពួកគេមានភាពល្បីល្បាញនៅលើបណ្ដាញសង្គមរួចមក មានមហាជនជាច្រើនប្រាថ្នាចង់បានមិត្តភាពដូចពួកគេ និងមួយចំនួនទៀតគិតថាពួកគេជាគូស្នេហ៍នឹងគ្នា។ បើទោះបីជាយ៉ាងណាក្ដី នាង Fatnnajhah ក៏បានបញ្ជាក់ផងដែរថា រវាងពួកគេទាំងពីរគឺត្រឹមតែជាមិត្តភក្ដិល្អប៉ុណ្ណោះ៕

តើប្រិយមិត្តអ្នកអានយល់ឃើញយ៉ាងណាដែរ?

សូមទស្សនារូបភាពខាងក្រោម៖

សារសន្ទនារបស់ពួកគេទាំងពីរ
សារសន្ទនារបស់ពួកគេទាំងពីរ
សារសន្ទនារបស់ពួកគេទាំងពីរ
សារសន្ទនារបស់ពួកគេទាំងពីរ
នាង Fatnnajhah ជាមួយនឹងទូរស័ព្ទថ្មី
នាង Fatnnajhah ជាមួយនឹងទូរស័ព្ទថ្មី
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T