ការប្រគំតន្ត្រីសប្បុរសធម៌​​របស់ R&F បានបញ្ចប់ជាស្ថាពរ!

//s5.kh1.co/aa/aa36b83f110a92a0cdc0c62a32da0303f478ee38.jpg
សង្គម

 ១៨-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពីថ្ងៃទី​១៦​​​ ខែវិច្ឆិកា កន្លងទៅនេះ ការប្រគំតន្ដ្រីសប្បុរសធម៌ R&F បានប្រព្រឹត្តិទៅនៅឯការិយាល័យផ្នែកលក់នៃបុរី អ&អេហ្វ យ៉ាងគគ្រឹកគគ្រេង ដោយមានការអញ្ចើញចូលរួមពីសំណាក់តារាចម្រៀងល្បីៗ ដែលមានប្រជាប្រិយភាពខ្ពស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប និងទស្សនិកជន អ្នកគាំទ្រយ៉ាងច្រើនកុះករ ពោរពេញដោយសម្លេងសប្បាយខ្ញៀវខ្ញារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីពិធីករសម្ដែងកិច្ចស្វាគមន៍ចាប់ផ្ដើមកម្មវិធី ចម្រៀងញាក់កន្ត្រាក់អារម្មណ៍មួយបទបានបន្លឺឡើងដើម្បីបើកឆាកការប្រគំតន្រ្តីនារាត្រីនោះ ដែលញ៉ាំងឱ្យកម្មវិធីឈានដល់ចំណុចកំពូលភ្លាមតែម្ដង។

ការប្រគំតន្ដ្រីសប្បុរសធម៌ R&F
ការប្រគំតន្ដ្រីសប្បុរសធម៌ R&F

ពាំនាំនូវសេចក្ដីស្រឡាញ់ដ៏ធំធេង ដឹកនាំដំណើរការងារសប្បុរសធម៌

បន្ទាប់ពីការសម្ដែងបើកឆាកដ៏កន្ត្រាក់អារម្មណ៍រួចមក លោក Xu Wenshui អគ្គនាយកគ្រប់គ្រងនៃក្រុមហ៊ុន អ&អេហ្វ កម្ពុជា បានឡើងថ្លែងសុន្ទរកថា ដោយលោកមានប្រសាសន៍ថា៖

 “ពិធីបុណ្យអុំទូក គឺជាពិធីបុណ្យធំមួយក្នុងចំណោមពិធីបុណ្យប្រពៃណីជាតិសំខាន់ៗទាំង ៣ របស់ព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាពិធីបុណ្យមួយដែលប្រជាជនកម្ពុជានិយមចូលរួមយ៉ាងកុះករ ដើម្បីអបអរសាទររួមគ្នា។ ជាមួយគ្នានេះពិធីបុណ្យនេះក៏ប្រារព្ធឡើងដើម្បីថ្លែងអំណរគុណត្រឡប់ទៅកាន់សង្គមវិញផងដែរ”។

ការប្រគំតន្ដ្រីសប្បុរសធម៌ R&F
ការប្រគំតន្ដ្រីសប្បុរសធម៌ R&F

ក្នុងនាមជាក្រុមហ៊ុនអចលនទ្រព្យចិនឈានមុខមួយនៅកម្ពុជា ហើយក៏ជាអ្នកស្ថាបនា និងប្រតិបតិ្តការទីក្រុងដ៏ប្រពៃនេះ មិនដែលបំភ្លេចពីបេសកកម្មរបស់ខ្លួនចំពោះទំនួលខុសត្រូវក្នុងសង្គម និងការអភិវឌ្ឍអនាគតកាលឡើយ។ រាជធានីភ្នំពេញ គឺជារាជធានីដែលពោរពេញទៅដោយយុវវ័យ ដូច្នេះហើយទើប ក្រុមហ៊ុន អ&អេហ្វ កម្ពុជា រួមគ្នាជាមួយនឹង មូលនិធិគន្ធបុប្ផាកម្ពុជា បង្កើតកម្មវិធីសប្បុរសធម៌តាមបែបយុវវ័យ ក្នុងឱកាសពិធីបុណ្យអុំទូក ដើម្បីទ្រទ្រង់ដល់វិស័យសុខាភិបាលកុមារកម្ពុជា ព្រមទាំងអំពាវនាវ និងសង្ឃឹមថានឹងអាចមានអ្នកចូលរួមក្នុងការងារសប្បុរសធម៌កាន់តែច្រើនឡើងៗផងដែរ។

ការប្រគំតន្ដ្រីសប្បុរសធម៌ R&F
ការប្រគំតន្ដ្រីសប្បុរសធម៌ R&F

ស្រែកច្រៀងដោយសេចក្ដីអាណិតស្រឡាញ់ សម្រេចបាននូវភ្នំពេញដ៏ប្រពៃ

ភ្លើងចម្រុះពណ៌បានរំលេចពាសពេញផ្ទៃវេហា លាយឡំជាមួយនឹងនឹងស្បៃរាត្រី អមទៅដោយសំនៀងដ៏ពីរោះបន្លឺឡើងតាមបណ្ដោយផ្លូវ៦០ម៉ែត្រ។ តារាចម្រៀងកម្ពុជាល្បីៗរួមមានលោក ឆន សុវណ្ណរាជ បូរ៉ា ដារ៉ាណា ឈិន រតនៈ ជាដើមបានឡើងសម្ដែងជាបន្តបន្ទាប់ ញ៉ាំងឱ្យកម្មវិធីមានភាពសប្បាយរីករាយក្រៃលែង សម្លេងហ៊ោកញ្ជ្រៀវកងរំពងមិនដាច់សូរ រួមជាមួយនឹងការគ្រវីដង អំពូលរបស់ទស្សនិកជន ដែលបង្កជាទិដ្ឋភាពសមុទ្រភ្លើងពណ៌ដ៏ស្រស់ស្អាតបំផុតនារាត្រីនោះ។

ការប្រគំតន្ដ្រីសប្បុរសធម៌ R&F
ការប្រគំតន្ដ្រីសប្បុរសធម៌ R&F

តារាចម្រៀងទាំងអស់បានសម្ដែងភាពរីករាយក្នុងការសហការជាមួយនឹង ក្រុមហ៊ុន អ&អេហ្វ កម្ពុជា ដើម្បីចូលរួមក្នុងកម្មវិធីសប្បុរសធម៌នេះ ដោយប្រើកម្លាំងកាយចិត្តផ្ទាល់ខ្លួនជួយដល់អ្នកដែលកំពុងជួបប្រទះភាពខ្វះខាត ស្របពេលដែលអាចឱ្យខ្លួនធ្វើការថ្លែងអំណរគុណតបត្រឡប់ទៅវិញចំពោះកាស្រឡាញ់គាំទ្រពីសំណាក់ទស្សនិកជនកន្លងមកនេះផងដែរ។

ការប្រគំតន្ដ្រីសប្បុរសធម៌ R&F
ការប្រគំតន្ដ្រីសប្បុរសធម៌ R&F

បន្ទាប់ពីចម្រៀងដ៏ពីរោះរណ្ដំរួចមក អ្នកតំណាង ក្រុមហ៊ុន អ&អេហ្វ កម្ពុជា ក៏បានឡើងលើឆាកដើម្បីធ្វើការប្រគល់នូវថវិកាដែលទទួលបានពីការបរិច្ចាគរបស់សប្បុរសជននានាដល់ មូលនិធិគន្ធបុប្ផាកម្ពុជា​ ដើម្បីបង្ហាញអំពីសេចក្ដីស្រឡាញ់ និងភាពសប្បុរសរបស់ប្រជាជនទាំងឡាយដោយសកម្មភាពគាំទ្រ និងចូលរួមបរិច្ចាគជាក់ស្ដែង។

ជាកិច្ចបញ្ចប់ក្រោមការដឹកនាំច្រៀងរួមគ្នាពីក្រុមតារាចម្រៀងទាំងអស់ ទស្សនិកជនទាំងឡាយក៏បានស្រែកច្រៀងរួមគ្នា ដើម្បីញ៉ាំងឱ្យកម្មវិធីតន្ត្រីសប្បុរសធម៌នេះឈានដល់ចំណុចកំពូលចុងក្រោយ ហើយនឹងបិទបញ្ចប់កម្មវិធីជាស្ថាពរ។

នៅលើដងវិថីសប្បុរសធម៌នេះ ក្រុមហ៊ុន អ&អេហ្វ កម្ពុជា នឹងបន្តប្រកាន់ខ្ជាប់នូវយុទ្ធសាស្ដ្រអភិវឌ្ឍន៍ “កៀកស្និទ្ធនឹងសរសៃជីពចរនៃទីក្រុង បង្កើតនូវជីវភាពរស់នៅដ៏ប្រពៃ” ក្នុងការប្រឹងប្រែងបង្កើតនូវបទពិសោធន៍រស់នៅដ៏មនោរម្យ ក្លាយខ្លួនជាអ្នកប្រតិបត្តិការទីក្រុងដ៏បវរនៅលើឆាកអន្តរជាតិ និងផ្ដល់នូវគំនិតសុទិដ្ឋិនិយមដល់សង្គមទាំងមូល ដើម្បីសម្រេចបាននូវអនាគតភ្នំពេញដ៏រុងរឿង។

ការប្រគំតន្ដ្រីសប្បុរសធម៌ R&F
ការប្រគំតន្ដ្រីសប្បុរសធម៌ R&F

កសាងអនាគតបវររុងរឿងតាមការរំពឹងទុក

កម្ពុជា គឺជាប្រទេសក្មេងខ្ចីមួយ ដែលរមែងផ្លាស់ប្ដូររបត់គំនិតរបស់ពិភពលោកម្ដងហើយម្ដងទៀត។ មិនថាសន្ទុះនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច ឬបម្រែបម្រួលនៃសំណង់អគារក្នុងទីក្រុងនោះទេ គឺ សុទ្ធតែបានបង្ហាញពីសមត្ថភាព និងភាពលូតលាស់ដ៏លេចធ្លោ។ ហេតុដូច្នេះហើយទើប  អ&អេហ្វ  គ្រុប បានពាំនាំមកនូវ បុរី អ&អេហ្វ កាលពីឆ្នាំ2018 ដែលជាបុរីឧទ្យានស្ដង់ដារអន្តរជាតិដំបូងគេនៅរាជធានីភ្នំពេញ នៅលើទំហំផ្ទៃដី 56 ម៉ឺនម៉ែត្រការ៉េ ដោយបង្កើតជាតំបន់រស់នៅលំដាប់ខ្ពស់ឈានមុខគេ។

ការប្រគំតន្ដ្រីសប្បុរសធម៌ R&F
ការប្រគំតន្ដ្រីសប្បុរសធម៌ R&F

“បុរី អ&អេហ្វ” ចាក់គ្រឹះនៅចំកណ្ដាលនៃតំបន់ស្នូលនៃរាជធានីភ្នំពេញនាពេលអនាគតមិនឆ្ងាយខាងមុខនេះ ដែលជាទីប្រជុំជនដ៏មមាញឹក ចម្ងាយប្រមាណ ៣០ នាទីពីអាកាសយានដ្ឋាន ឡោមព័ន្ធទៅដោយក្រវាត់ពាណិជ្ជកម្ម និងសាលាបណ្ដុះបណ្ដាលអន្តរជាតិជាច្រើន ហើយងាយស្រួលក្នុងការដំណើរទៅកាន់ផ្នែកនានានៅក្នុងរាជធានីភ្នំពេញ និងសម្បូរទៅដោយធនធានហេដ្ឋារចនាសម្ព័ន្ធចម្បងៗផងដែរ ដែលស័ក្ដិសមជាតំបន់បុរីលំដាប់ខ្ពស់ឈានមុខ។ ទំហំផ្ទៃដីនៃឧទ្យានសរុប ៣​ ម៉ឺនម៉ែត្រការ៉េ  ក្លឹបឯកជនសរុប ២,៧០០ ម៉ែត្រការ៉េ និងហាងពាណិជ្ជកម្មប្រមាណ ១​ ម៉ឺនម៉ែត្រការ៉េ ស្ថិតនៅក្នុងតំបន់បុរីស្រាប់ ស្ទើរតែមិនចាំបាច់ចេញពីបុរី ក៏ទទួលបាននូវសេវាកម្មគ្រប់គ្រាន់សម្រាប់ជីវភាពរបស់នៅប្រចាំថ្ងៃដែរ៕

“បុរី អ&អេហ្វ”
“បុរី អ&អេហ្វ”
“បុរី អ&អេហ្វ”
“បុរី អ&អេហ្វ”

អាសយដ្ឋានមជ្ឈមណ្ឌលផ្នែកលក់៖ ផ្ទះលេខ 380 មហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
លេខទំនាក់ទំនង៖ +855(0)1 8888 2777។

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T