អាហារផ្អាប់ឱ្យជូរ ​គួរប្រយ័ត្ន ជាពិសេសចាស់ៗ និងអ្នកខ្សោយ!

//s5.kh1.co/4c/4cb6819a8b764e514cb07781647043d1ba2ed046.jpg
នារី

 ១៨-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

គីមឈី​​ ​និង​យ៉ាអួរ​ធម្មជាតិ​ ពេញនិយម​ណាស់។​ ​ប៉ុន្តែ​​ភាគ​ច្រើន​មិន​បាន​ដឹង​ទេ​ថា ​ពួកវា​អាច​បង្ក​ជា​​អាការៈ​មួយ​ចំនួន​​ដូចជា​ ឈឺក្បាល ​ប្រកាំង និង​​ហើមពោះ​ សម្រាប់​​មនុស្ស​ចាស់ និង​អ្នក​ខ្សោយ​។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាហារ​ទាំងនេះ​​​សម្បូរ​ទៅ​ដោយ​ប្រូប៊ីយូទិក​ (បាក់​តេរី​ល្អ​)មួយ​ចំនួន​ ប៉ុន្តែ​​​វា​មាន​ផ្ទុក​ Histamines​ (សមាស​ធាតុ​គីមី) ជា​សារធាតុ​មិន​អាច​រលាយ​បាន​នៅ​ក្នុង​រាងកាយ។ ​ករណី​​មនុស្ស​មួយចំនួន ជាក់ស្ដែង​មនុស្ស​ចាស់ ឬ​​អ្នក​មាន​ប្រព័ន្ធ​ស៊ាំ​ខ្សោយ​ ភាគ​ច្រើន​គឺ​ពុំមាន​​លទ្ធភាព​ផលិត​អង់ស៊ីម​​ ដែល​អាច​ទៅ​រំលាយ​សារធាតុ​នោះ ​ជា​ហេតុ​ធ្វើ​ឱ្យ​វា​​ជ្រាប​ចូល​ទៅ​ក្នុង​សរសៃ​ឈាម​ ហើយ​​បង្ក​ជា​ប្រតិកម្ម​។​

រោគ​សញ្ញា​ដែល​អាច​កើត​មាន​ដូចជា​ រមាស់​ ឈឺក្បាល​ អស់កម្លាំង​ ​រាគរូស​ ក្អូតចង្អោរ​ ហើយ​នៅ​ក្នុង​ករណី​កម្រ​មួយចំនួន​វា​អាច​បង្ក​ឱ្យ​សម្ពាធ​ឈាម​​ចុះ​ទាប​ ការ​គេង​ និង​ចង្វាក់​បេះដូង​មិន​ប្រក្រតី​។​

ករណី​ស្រាវជ្រាវ​​ឃើញ​ពី​លទ្ធ​ផល​ខាង​លើបាន​​ដឹក​នាំ​ដោយលោកស្រី​ Mohammed​ ​ជា​សាស្រ្តាចារ្យ ផ្នែកវេជ្ជសាស្រ្តអតិសុខុមជីវសាស្រ្តនៅ​សាកលវិទ្យាល័យ Westminster នៃ​ចក្រភព​អង់គ្លេស។ ក្រុម​ការងារ​ស្រាវជ្រាវ​របស់​លោក​ស្រី​បាន​សិក្សា​ពិនិត្យ​ទៅ​លើ​​ករណី​ជា​ច្រើន​ដែល​បាន​កើត​ឡើង​លើ​មនុស្ស​ចាស់​ និង​អ្នក​ដែល​មាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ​ ដោយ​ឃើញ​ថា​ពួក​គេ​​ងាយ​នឹង​ទទួល​បាក់តេរី​​បង្ក​នេះ​ណាស់​ ប្រសិន​បើ​ពួក​គេ​បរិភោគ​អាហារ​ផ្អាប់​ឱ្យ​ជូរ​ទាំងនេះ​៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T