ដាច់ចង្កេះ! បុរសអ្នកមានវ័យ៧០ឆ្នាំម្នាក់ បានរៀបការជាលើកដំបូងជាមួយនារីវ័យ២០ឆ្នាំ

//s5.kh1.co/b3/b38f10a157b233b58598c449c743ff76e1121bd8.jpg
សង្គម

 ១៨-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ យើងទាំងអស់គ្នាធ្លាប់តែបានឮរឿងរ៉ាវរបស់ស្ត្រីវ័យក្មេងរៀបការជាមួយបុរសពីរដងមួយក្នុងជីវិតរបស់ពួកគេ ហើយនេះវាអាចធ្វើឱ្យយើងភ្ញាក់ផ្អើល ប្រហែលជាស្នេហាពិតជាមិនមានដែនកំណត់ទេ ចំណែកឯអាយុក៏គ្រាន់តែជាតួលេខដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសារព័ត៌មាន Oriental Daily បានអោយដឹងថា អ្នកនិយមលេងអ៊ីនធឺណិតម្នាក់មកពីប្រទេសថៃបានចែករំលែករូបថតជាច្រើនសន្លឹកក្នុងពិធីមង្គលការមិត្តរបស់គាត់ ប៉ុន្តែនេះមិនមែនជាគូស្នេហ៍ធម្មតាទេ ព្រោះកូនកំលោះមានអាយុច្រើនជាងកូនក្រមុំដល់ទៅ ៥០ ឆ្នាំ!

រូបថតពិធី​អាពាហ៍ពិពាហ៍កូនកំលោះក្រមុំ
រូបថតពិធី​អាពាហ៍ពិពាហ៍កូនកំលោះក្រមុំ

បុរសវ័យ៧០ឆ្នាំរូបនេះត្រូវបានគេនិយាយថា គាត់មិនធ្លាប់បានរៀបការពីមុនមកទេ មុនពេលជួបកូនក្រមុំអាយុ២០ឆ្នាំរូបនេះ គាត់បានចំណាយប្រាក់ ២០ លានបាត (ប្រហែល ២,៧៥ លានដុល្លារ) សម្រាប់ថ្លៃបណ្ណាការ។

ទោះជាយ៉ាងណាក៏ដោយ អាពាហ៍ពិពាហ៍របស់ពួកគេបានបង្កឱ្យមានពាក្យចចាមអារ៉ាមជាច្រើនក្នុងចំណោមមិត្តភក្តិនិងសាច់ញាតិក្នុងពិធីមង្គលការតាំងពីដើមរហូតដល់ចប់។ ប៉ុន្តែបើទោះបីជាយ៉ាងនោះក្តី ក៏កូនកំលោះក្រមុំមួយគូនេះ នៅតែជួបជុំគ្នាយ៉ាងសប្បាយរីករាយបំផុត។

រូបថតពិធី​អាពាហ៍ពិពាហ៍កូនកំលោះក្រមុំ
រូបថតពិធី​អាពាហ៍ពិពាហ៍កូនកំលោះក្រមុំ
រូបថតពិធី​អាពាហ៍ពិពាហ៍កូនកំលោះក្រមុំ
រូបថតពិធី​អាពាហ៍ពិពាហ៍កូនកំលោះក្រមុំ

កូនកំលោះវ័យ៧០ឆ្នាំរូបនេះបាននិយាយនៅក្នុងពិធី​មង្គលការថា “ ពួកយើងទាំងពីរនាក់​បានព្រមព្រៀងគ្នារួចហើយនូវកាលបរិច្ឆេទរៀបការ ដូច្នេះមិនថាខ្ញុំនៅទីណាក្នុងពិភពលោកនេះទេ ខ្ញុំនឹងត្រលប់មកជួបប្រពន្ធរបស់ខ្ញុំនៅថ្ងៃនោះ” ។

មិត្តម្នាក់ដែលចូលរួមពិធីមង្គលការបាននិយាយថា កូនកំលោះគឺជាបុគ្គលជោគជ័យម្នាក់ ដែលកើតចេញពីវង្សត្រកូលគ្រួសារអ្នកមាន ​ជាក់ស្តែង​លោកអ្នកគ្រាន់មើលតែក្នុងពិធី​អាពាហ៍ពិពាហ៍នេះក៏អាចដឹងទៅហើយ។

រូបថតពិធី​អាពាហ៍ពិពាហ៍កូនកំលោះក្រមុំ
រូបថតពិធី​អាពាហ៍ពិពាហ៍កូនកំលោះក្រមុំ

មែនហើយ ស្នេហាពិតគឺមិនគិត​លើអាយុនោះទេ!

Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T