គ្នាយើងភាគច្រើន ប្រហែលក្លាយជាទម្លាប់ហើយ នៅពេលបើកឡាន តែងតែបើកតន្ត្រីស្ដាប់ ជាពិសេសអំឡុងពេលបើកបរផ្លូវឆ្ងាយ ឬស្ទះផ្លូវនៅតាមទីក្រុង ឬទីប្រជុំជន។ តែគ្នាយើងខ្លះ បែបប្រហែលមិនទាន់ដឹងទេថា ស្ដាប់តន្ត្រី ពេលបើកឡាន ជួបកាត់បន្ថយបញ្ហាស្ត្រេស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាធម្មតា នៅពេលយើងបើកបរឆ្ងាយៗ ឬស្ទះផ្លូវនៅក្នុងទីក្រុង យើងតែងតែមានអារម្មណ៍ស្ត្រេស ដូច្នេះបញ្ហាជាច្រើន អាចកើតឡើងនៅតាមដងផ្លូវ បណ្ដាលមកពីបេះដូងលោតលឿន និងសម្ពាធឈាម កើនឡើង។ ស្ត្រេសពេលបើកបរ ជាផ្នែកមួយ នៃបញ្ហាស្ត្រេសប្រចាំថ្ងៃរបស់យើង ដែលពាក់ព័ន្ធហានិភ័យនៃការកើតជំងឺបេះដូង និងគាំងបេះដូង។
ទោះយ៉ាងណា ក្រុមអ្នកស្រាវជ្រាវ រកឃើញថា ការស្ដាប់តន្ត្រី ពេលបើកបរ អាចជួយដោះស្រាយបញ្ហាខាងលើបាន ដោយតន្ត្រីក្លាស៊ីក ដែលមានសំឡេងទាបៗ ជួយជួយយើងអារម្មណ៍ធូរស្រាលកាន់តែច្រើន។
ក្រៅពីការស្ដាប់តន្ត្រី នៅមានវិធីមួយចំនួនទៀត ដែលអាចជួយដោះស្រាយជាមួយបញ្ហាស្ត្រេស ពេលបើកបរ។ វិធីទាំងនោះមានដូចជា៖
- បិទទូរស័ព្ទ ឬការផ្ញើសារនានា រហូតយើងទៅដល់គោលដៅ
- ដកដង្ហើមយឺតៗ ដើម្បីបន្ថយបញ្ហាថប់បារម្ភ
- ពត់ខ្លួន និងសម្រួលសរសៃក ពេលស្ត្រេសខ្លាំង
- ស្វែងយល់ពីលក្ខណៈ និងស្ថានភាពចរាចរណ៍ ដើម្បីធ្វើដំណើរពេលចរាចរណ៍ទូលាយ ឬមិនសូវស្ទះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet