ខ្លាំងបាត់! ក្មេងៗបីនាក់នាំគ្នាយកពស់ដ៏ធំមួយក្បាល មកលេងលោតអន្ទាក់យ៉ាងព្រងើយ (មានវីដេអូ)

//s4.kh1.co/96/96bec8a041883e8bfc2fac90693b9c9aa110c269.jpg
សង្គម

 ១៨-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

វៀតណាម៖ ថ្មីៗនេះ មហាជនអ្នកលេងបណ្ដាញសង្គមជាច្រើនបានសម្ដែងនូវការអស់សំណើចនិងភ្ញាក់ផ្អើលយ៉ាងខ្លាំងជុំវិញវីដេអូឃ្លីបមួយ ដែលត្រូវបានថតបង្ហោះ នូវសកម្មភាព ក្មេងៗបីនាក់នាំគ្នាយកពស់ដ៏ធំមួយក្បាល មកលេងលោតអន្ទាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា វីដេអូឃ្លីបនោះត្រូវបានថតឡើងនៅក្នុងភូមិមួយ ក្នុងប្រទេសវៀតណាម ដែលត្រូវគេយកទៅបង្ហោះចែកចាយលើបណ្ដាញសង្គម ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

យោងតាមវីដេអូបង្ហាញឲ្យឃើញថា ក្មេងស្រី២នាក់ និងក្មេងប្រុសម្នាក់ នាំគ្នាសើច និងស្រែកច្រៀងយ៉ាងសប្បាយរីករាយ ខណៈពេលពួកគេកំពុងលេងលោតអន្ទាក់ដោយប្រើសត្វពស់ងាប់មួយក្បាល។

បើទោះបីជាយ៉ាងណាក្ដី ជុំវិញនឹងសកម្មភាពខាងលើនេះ គេមិនដឹងទេថា ក្មេងៗទាំងនោះ បានពស់មួយក្បាលមកពីណានោះទេ។ សម្រាប់វីដេអូនោះដែរ ទទួលបានការចូលទស្សនារហូតដល់ទៅ៨ម៉ឺនដង ត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះ។

គួរឲ្យដឹងដែរថា ប្រទេសវៀតណាមស្ថិតក្នុងចំណោមប្រទេសកំពូលៗ នៅលើពិភពលោកដែលមានជីវៈចម្រុះច្រើនជាងគេបំផុត និងជាកន្លែងសម្បូរទៅដោយសត្វពស់ជាង៣៧ប្រភេទ។

ទន្ទឹមនឹងនេះ ក៏មានមហាជន អ្នកលេងបណ្តាញសង្គមមួយចំនួនបានបញ្ចេញមតិបែបលេងសើចថា៖

«ពិតជាល្អណាស់ នៅពេលដែលឃើញក្មេងៗនាំគ្នាលេងនៅក្រៅផ្ទះបែបនេះ។»

«ពស់មួយក្បាលនោះប្រាកដជាធ្វើពុតជាងាប់។»

«ក្មេងៗអាចសប្បាយបាន ដោយមិនចាំបាច់ត្រូវការអាយផេត៕»

តើប្រិយមិត្តអ្នកអានយល់ឃើញយ៉ាងណាដែរ?

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ក្មេងៗកំពុងលេង
ក្មេងៗកំពុងលេង
ក្មេងៗកំពុងលេង
ក្មេងៗកំពុងលេង
ក្មេងៗកំពុងលេង
ក្មេងៗកំពុងលេង
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T