អ្នកឈ្នះរង្វាន់ធំម៉ូតូកង់បីម៉ាក TVS ប្រចាំខែតុលា រំភើបពេក សរសើរថា ស្រួលប្រើហើយ ឈ្នះរង្វាន់ទៀត!

//s4.kh1.co/33/33ca9ad4d477af52fd5a94ea0984de4373df4dd9.jpg
សង្គម

 ១៨-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពីថ្ងៃទី៨ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនម៉ូតូកង់បីដ៏ល្បីម៉ាក TVS បានបន្តកម្មវិធីចាប់រង្វាន់ផ្សងសំណាងសម្រាប់អតិថិជនរបស់ខ្លួនប្រចាំខែតុលា បន្តទៀតហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់រង្វាន់ប្រចាំខែក្នុងខែនេះ ក៏មិនខុសពីខែមុនដែរ ដោយក្រុមហ៊ុនបានផ្តល់ជូនជារង្វាន់យ៉ាងច្រើនដូចជា ប្រេងម៉ាស៊ីន ទូរស័ព្ទដៃ និងរង្វាន់ធំម៉ូតូកង់បីម៉ាក TVS King Delux ស៊េរីឆ្នាំ២០១៩ ចំនួន២គ្រឿង។

យ៉ាងណាមិញ ចំពោះអតិថិជនដែលមានសំណាងធំនៅក្នុងខែនេះ បានទៅលើឈ្មោះ សេង ពិសិដ្ឋ មានកន្ទុយឆ្នោតលេខ ០០២៨៣៧ មកពីទីក្រុងភ្នំពេញ និងអតិថិជនមានសំណាងទី២ បានទៅលើឈ្មោះ រិត សារ៉ាក់ មានកន្ទុយឆ្នោតលេខ ០០២៣៨៧ មកពីទីក្រុងភ្នំពេញ។

ក្នុងនោះដែរ ដើម្បីបង្ហាញពីភាពសុក្រិត និងយុត្តិធម៌ ក្រុមហ៊ុនម៉ូតូកង់បីម៉ាក TVS បានចុះទៅចែករង្វាន់ធំដល់គេហដ្ឋានអ្នកឈ្នះតែម្តង ដែលទាំងនេះពិតជាធ្វើឲ្យអតិថិជនមានសំណាង ពិតជាសប្បាយចិត្តខ្លាំងមែនទែន។

ការចាប់រង្វាន់ប្រចាំខែតុលា
ការចាប់រង្វាន់ប្រចាំខែតុលា
ការចាប់រង្វាន់ប្រចាំខែតុលា
ការចាប់រង្វាន់ប្រចាំខែតុលា
ការចាប់រង្វាន់ប្រចាំខែតុលា
ការចាប់រង្វាន់ប្រចាំខែតុលា
ការចាប់រង្វាន់ប្រចាំខែតុលា
ការចាប់រង្វាន់ប្រចាំខែតុលា

ទន្ទឹមនឹងនេះ លោក សេង ពិសិដ្ឋ ជាអ្នកឈ្នះរង្វាន់ធំប្រចាំខែតុលាទី១ លោកមានប្រសាសន៍បែបនេះថា៖ 

“ខ្ញុំពិតជារំភើបចិត្តស្ទើរតែមិនជឿក្នុងការឈ្នះរង្វាន់ធំនេះ។ ហើយមូលហេតុដែលខ្ញុំជ្រើសរើសទិញម៉ូតូកង់បីម៉ាក TVS នេះព្រោះថាស៊េរីចុងក្រោយពិតជាទំនើប ល្អគួរឲ្យចាប់អារម្មណ៍ ហើយរឹតតែពិសេសម៉ូតូកង់បីម៉ាក TVS នេះ អាចជិះរហូតដល់១ម៉ឺនគីឡូឯណោះ ចាំប្តូរប្រេងម៉ាស៊ីនម្តង”។

ចំណែកឯលោក រិត សារ៉ាក់ ជាអ្នកឈ្នះរង្វាន់ធំប្រចាំខែតុលាទី២ បានមានប្រសាសន៍យ៉ាងរំភើបថា៖ 

“ចំពោះរង្វាន់នេះ ដំបូងជឿតិចៗទេ តែពេលយករង្វាន់ប្រគល់ដល់ផ្ទះបែបនេះ ទើបខ្ញុំជឿ១០០ភាគរយថា ក្រុមហ៊ុនម៉ូតូកង់បីម៉ាក TVS ពិតជាផ្តល់រង្វាន់ពិតប្រាកដមែន។ ហើយម៉ូតូកង់ម៉ាក TVS នេះពិតជាល្អ ធន់ និងស្រួលប្រើប្រាស់ខ្លាំងណាស់ សម្រាប់មុខរបររបស់ខ្ញុំ”។

ការចាប់រង្វាន់ប្រចាំខែតុលា
ការចាប់រង្វាន់ប្រចាំខែតុលា
ការចាប់រង្វាន់ប្រចាំខែតុលា
ការចាប់រង្វាន់ប្រចាំខែតុលា

យ៉ាងណាក្តី សម្រាប់អតិថិជនដែលមិនទាន់មានសំណាងឈ្នះរង្វាន់ពីក្រុមហ៊ុនម៉ូតូកង់បីម៉ាក TVS កុំទាន់អស់សង្ឃឹមអី ព្រោះរាល់សន្លឹកឆ្នោតប្រចាំខែទាំងអស់នឹងត្រូវចាប់ផ្សងសំណាងម្តងទៀត នៅកម្មវិធីធំបំណាច់ឆ្នាំ ដែលរួមមានរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា រថយន្តដ៏ទំនើប Toyata Hilux Revo 2019 ម៉ូតូកង់បី TVS King Deluxe ស៊េរីឆ្នាំ២០១៩ ទឹកប្រាក់សុទ្ធរហូតដល់ ១,០០០ ដុល្លារ ទូរស័ព្ទដៃស្មាតហ្វូន និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត។

ដូច្នេះហើយចំពោះអតិថិជនដែលមានបំណងចង់ទិញម៉ូតូកង់បី ដែលមានគុណភាពល្អ ធន់ សូមកុំភ្លេចម៉ូតូកង់បីម៉ាក TVS ដែលល្បីនិងមានគុណភាពខ្ពស់ ហើយមិនត្រឹមតែប៉ុណ្ណោះ អតិថិជនអាចនឹងមានឱកាសឈ្នះរង្វាន់ធំប្រចាំខែ ក៏ដូចជារង្វាន់ធំប្រចាំឆ្នាំផងដែរ។

គួររម្លឹកផងដែរថា សម្រាប់អតិថិជនដែលចង់ជាវម៉ូតូកង់បីម៉ាក TVS ប៉ុន្តែមិនទាន់មានថវិកាគ្រន់គ្រាន់ នៅពេលនេះមិនមែនជាបញ្ហាទៀតទេ ព្រោះក្រុមហ៊ុនម៉ូតូកងបីម៉ាក TVS បានសហការជាមួយធនាគាឯកទេសអ៊ីអន ក្នុងការបង់រំលោះដើម្បីជួយសម្រួលដល់អតិថិជនផងដែរ៕

ការចែករង្វាន់ជូនអ្នកឈ្នះ
ការចែករង្វាន់ជូនអ្នកឈ្នះ
ការចែករង្វាន់ជូនអ្នកឈ្នះ
ការចែករង្វាន់ជូនអ្នកឈ្នះ
អ្នកឈ្នះរង្វាន់ធំប្រចាំខែ
អ្នកឈ្នះរង្វាន់ធំប្រចាំខែ
អ្នកឈ្នះរង្វាន់ធំប្រចាំខែ
អ្នកឈ្នះរង្វាន់ធំប្រចាំខែ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T