កូរ៉េខាងត្បូង៖ ខ្សែភាពយន្តភាគកូរ៉េ មានចំណងជើងថា «Extraordinary you» ដែលកំពុងចាក់បញ្ចាំង និងទទួលការគាំទ្រខ្លាំងនោះ នៅពេលនេះ កំពុងតែរងការរិះគន់យ៉ាងគំហុក ក្រោយបែកធ្លាយវីដេអូក្រោយឆាកនៃការថតរឿងនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ វីដេអូឃ្លីបមានរយៈពេល ៦ វិនាទី ដែលថតបានដោយនិស្សិតក្នុងសាកលវិទ្យាល័យ Dongduk Women ដោយខណៈនោះសិស្សជាច្រើននាំគ្នាថតរូប ហើយក្រុមការងារក៏បានស្រែកដាក់ពួកគេថា៖
“តើនាងៗទាំងអស់គ្នាស្តាប់បានទេ? តើខ្ញុំត្រូវប្រាប់ពួកនាងប៉ុន្មានដងដើម្បីឈប់ថតរូបទៀត?”
ទោះជាយ៉ាងណាក្តី ក្រោយពីឃើញវីដេអូនិងពាក្យសម្តីនេះ មហាជនបាននាំគ្នាបញ្ចេញមតិរៀងៗខ្លួនថា ក្រុមការងារទាំងនោះគ្មានសុជីវធម៌ក្នុងការប្រាប់និស្សិតទាំងនោះឲ្យឈប់ថតរូប ហើយថែមទាំងប្រើសម្តីខ្លាំងៗដាក់ពួកគេ។
ម៉្យាងវិញទៀត ខ្សែភាពយន្តដែលកំពុងទទួលប្រជាប្រិយភាពនេះដែរ បាននឹងកំពុងទទួលការរិះគន់យ៉ាងខ្លាំង ព្រោះពួកគេមិនសុខចិត្តនឹងទង្វើរបស់ក្រុមការងារនៃរឿងនេះ ធ្វើនោះទេ៕
តើប្រិយមិត្តយល់យ៉ាងណាដែរ?
ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖



남의 학교에서 학생 제일 많을 목요일 대낮에 촬영하면서 학생들한테 소리지르는 어하루 스텝들
— 꾸미 (@c_cxxn117) November 16, 2019
- 언니들 구경 안하실거야?? 사진 찍지말라고 몇 번 얘기해!!! pic.twitter.com/dpnS96y6XH