ផ្លាស់ទៅ Barcelona ប៉ុន្មានខែនេះ Griezmann សារភាពត្រង់ថាៗ…..!!

//s4.kh1.co/39/39e8202a0b4bed6139f222767aa1a43cab73d0c4.jpeg
កីទ្បា

 ១៧-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Antoine Greizmann បានសារភាពថារយៈពេលប្រមាណខែជាមួយ Barcelona នេះគឺមានភាពលំបាក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Antoine Greizmann
កីឡាករ Antoine Greizmann

Greizmann រកបានត្រឹម ៤គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួនសរុប​ ១៥ប្រកួតឲ្យ Barcelona នៅរដូវកាលនេះ ហើយខ្សែប្រយុទ្ធជម្រើសជាតិបារាំងរូបនេះក៏មិនមានទំនាក់ទំនងជាល្អជាមួយនឹងខ្សែប្រយុទ្ធជួរមុខ Lionel Messi ផងដែរ។

ថ្លែងប្រាប់កាសែតកីឡាល្បីឈ្មោះរបស់ប្រទេសជុំវិញការសម្របខ្លួនជាមួយក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់កាលពីដើមសប្ដាហ៍ Griezmann បាននិយាយថា៖

“ខ្ញុំនៅតែត្រូវការរៀនសូត្រច្រើន ហើយខ្ញុំបានដឹងថាការមក Barcelona វាពិតជាលំបាក។”

មានសេចក្ដីរាយការណ៍មកថាមានកីឡាករមួយចំនួនរបស់ Barcelona កំពុងតែបារម្ភនិងភ័យខ្លាចថា Griezmann អាចនឹងដើរតាមគន្លងរបស់ Philippe Coutinho។

គួររំលឹកឡើងវិញដែរថា Griezmann បានផ្លាស់ពី Atletico Madrid មកចូលរួមជាមួយ Barcelona នៅកីឡដ្ឋាន Camp Nou កាលពីទីផ្សាររដូវក្ដៅក្នុងតម្លៃខ្លួន ១០៨លានផោន៕

កីឡាករ Antoine Greizmann
កីឡាករ Antoine Greizmann
កីឡាករ Antoine Greizmann
កីឡាករ Antoine Greizmann

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T