ឡូយណាស់! ឥឡូវម្ចាស់ឆ្កែយន្ត Aibo អាចបង្ហាត់វាឲ្យធ្វើសកម្មភាពថ្មីៗបានទៀត (មានវីដេអូ)

//s5.kh1.co/7e/7e8e9dd27b0e9ca63f8e28830e6fd0e1387b15a3.jpg
បច្ចេកវិទ្យា

 ១៧-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ Sony ប្រកាសបញ្ចេញកំណែ update ថ្មីដល់ម្ចាស់ឆ្កែយន្ត Aibo នៅក្នុងសហរដ្ឋអាមេរិកនិងជប៉ុន។ ឆ្កែយន្ត Aibo ម៉ូឌែល ERS1000​ នឹងទទួលបានកំណែ update 2.50 ថ្មី​ ដែលមានមុខងារអាចបង្រៀនឆ្កែយន្តនេះឲ្យរៀនធ្វើសកម្មភាពថ្មីៗដូចជាឲ្យវារៀនជុះ ស៊ីនំ និងសម្មភាពកម្សាន្តផ្សេងៗទៀត។ ម្ចាស់ឆ្កែយន្តនេះអាចបង្រៀនវាឲ្យចេះធ្វើសម្មភាពផ្សេងៗបានតាមរយៈកម្មវិធី Visual Programming។ កម្មវិធីនេះដែរមិនចាំបាច់អ្នកចេះសរសេរកម្មវិធីទើបអាចប្រើបាននោះទេ ពីព្រោះកម្មវិធីនេះប្រើរូបភាពនិងពាក្យដើម្បីបញ្ជានិងបង្កើតសកម្មភាពផ្សេងៗដែលយើងចង់បាន រួចហើយយើងបញ្ចូលកូដសកម្មភាពទាំងនោះឲ្យឆ្កែយន្តនោះធ្វើតាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធី Visual Programming ដែលគេកំពុងបង្ហាត់ Aibo ឲ្យទាញក្រដាសជូតមាត់ចេញពីប្រអប់

ម្ចាស់ឆ្កែយន្តនេះទាំងអស់អាចប្រើកម្មវិធី Visual Programming តាមរយៈកុំព្យូទ័របស់ពួកគេ រួចបង្ហាត់ឆ្កែយន្តឲ្យរៀនធ្វើអ្វីដែលពួកគេចង់បានដូចជាដើរ ងក់ក្បាល ឬអាចផ្លាស់ប្ដូរអាកប្បកិរិយានៅពេលឃើញមនុស្សឬវត្ថុអ្វីមួយ។ ក្រុមហ៊ុន Sony ក៏បានជួយបង្ហាញនូវគម្រូខ្លះៗនៃការប្រើប្រាស់កម្មវិធីសម្រាប់អ្នកប្រើថ្មីថ្មោងផងដែរ។ មិនតែប៉ុណ្ណោះម្ចាស់ Aibo អាចប្រើកម្មវិធី My aibo ដែលអាចទាញយកបាននៅលើ App Store និង Play Store​ ដើម្បីឲ្យចំណីវា។ អ្នកអាចឲ្យវារង់ចាំស៊ីចំណី កាយដី​ ឬអ្វីក៏ដោយដែលអ្នកចង់ឲ្យវាធ្វើ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T