ភ្នំពេញ៖ បើទោះជាមួយរយៈនេះ តារាចម្រៀងប្រចាំផលិតកម្មថោន កញ្ញា អេនី ហ្សាម មិនបានចេញបទចម្រៀងក៏ដោយ ក៏ប៉ុន្តែប្រជាប្រិយភាពរបស់នាង នៅតែមានដដែលសម្រាប់អ្នកគាំទ្រ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក កាលពីប៉ុន្មានម៉ោងមុននេះ នៅលើបណ្តាញសង្គមកញ្ញា អេនី ហ្សាម បានធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលមែនទែន ក្រោយឃើញតារាស្រីរូបនេះ បង្ហោះសារយ៉ាងច្រើនបែបនេះថា៖
“My boss គាត់បាននិយាយថាឈ្មោះ zam ហ្នឹងបានន័យថា «រូបលាមក» ឈ្មោះហ្នឹងមិនល្អទេ ចឹងនាងខ្ញុំក៏បានលុបឈ្មោះកន្ទុយរបស់នាងខ្ញុំហើយចាប់ពីថ្ងៃនេះតទៅ សូមបងប្អូនដែលស្គាល់នាងខ្ញុំ អាចហៅនាងខ្ញុំអេននីដូចពីមុនវិញ ចា៎ សូមអរគុណទុកជាមុនដែលបងប្អូនមិនហៅនាងខ្ញុំzam តទៅទៀត”។
យ៉ាងណាមិញ ចំពោះសារទាំងនេះ កញ្ញា អេនី ចង់ប្រាប់ទៅអ្នកគាំទ្ររបស់ខ្លួនថា នៅពេលនេះ នាងនឹងមិនប្រើឈ្មោះ «ហ្សាម» នៅពីក្រោយឈ្មោះរបស់នាងទៀតទេ ហើយនាងប្រើតែឈ្មោះ អេនី តែប៉ុណ្ណោះ។ ដូច្នេះហើយអ្នកគាំទ្ររបស់កញ្ញា អេននី គួរតែចងចាំអំពីឈ្មោះថ្មីរបស់នាងផងដែរ៕
តើប្រិយមិត្តយល់យ៉ាងណាដែរ?



