ការសិក្សា៖ ការងារផ្ទះធ្វើឲ្យបុរសកាន់តែមានមន្តស្នេហ៍

//s4.kh1.co/02/029a4336df74d100a1207fcfc3ddb994f92c70d9.jpg
យល់ដឹង

 ១៧-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

បន្ទាប់​ពី​អាន​អត្ថបទ​នេះហើយ ក្រុម​បុរស​ដែល​ចង់​ឲ្យ​ជីវិត​ស្នេហា​របស់​គេ​រីកចម្រើន​ប្រហែល​ជាអាច​នឹង​ចាប់​ផ្តើម​ចង់​ធ្វើ​ការងារ​ផ្ទះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការ​ស្រាវ​ជ្រាវ​មួយ​ដែល​ធ្វើ​ឡើង​ដោយ​លោក​បណ្ឌិត Dr. John Gottman មក​ពី​សាកល​វិទ្យា​ល័យរដ្ឋ​វ៉ាស៊ីន​តោន សហរដ្ឋ​អាមេរិក បាន​ឲ្យ​ដឹង​ថា​ ភរិយា​ភាគ​ច្រើន​​ស្រលាញ់ និងមាន​អារម្មណ៍​រ៉ូមែនទិច​ចំពោះ​បុរស​ដែល​ចេះ​ជួយ​ការងារ​ផ្ទះ។

លោក Gottman និង​ក្រុម​អ្នក​វិទ្យាសាស្រ្ត​ដទៃ​ទៀត​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ទៅ​លើ​ការងារ​ផ្ទះ ហើយ​ពួកលោក​បាន​រក​ឃើញថា នារី​ជាភរិយា​ជា​ច្រើន​នាក់​​ទទួល​បាន​អារម្មណ៍​ស្រលាញ់ និង​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​បុរស​ជា​ស្វាមី​ នៅ​ពេល​ដែល​ពួកគាត់​ជួយ​ធ្វើ​ការងារ​ផ្ទះ។ ដូច្នេះ​ហើយ បុរស​ដែល​ចេះ​ជួយ​ការងារ​ផ្ទះ ក៏​នឹង​មាន​ការ​ទាក់​ទាញ​ខាង​ផ្លូវភេទ​ខ្លាំង​ជាង​បុរស​ដែល​មិន​ធ្វើ​ការងារ​ផ្ទះ។

មួយវិញ​ទៀត លោក Coltrane ដែល​ជា​អ្នក​​ស្រាវជ្រាវ​ចិត្ត​សាស្រ្ត បាន​អះអាង​ថា​ ការ​ជួយ​ធ្វើ​ការងារ​ផ្ទះរបស់​បុរស​​ក៏​ជួយ​បន្ធូរ​ការ​តានតឹង​ចំពោះ​នារី​ជា​ភរិយា​ផងដែរ ជា​ពិសេស​នៅ​ពេល​ដែល​នាង​មាន​ការងារ​រក​ចំណូល​ខាងក្រៅ​បន្ថែម​ទៅ​លើ​ការងារ​ជា​មេផ្ទះ។ ​

ទិន្នន័យ​ដែល​ទទួល​បាន​ពី​ស្រាវជ្រាវ​បាន​បង្ហាញ​ទៀត​ថា ក្រុម​បុរស​ដែល​ជួយ​ការងារ​ផ្ទះ​នៅ​ពេល​បច្ចុបន្ប​មាន​ចំនួន​ច្រើន​ជាង​ ក្រុម​បុរស​ក្នុង​ជំនាន់​មុនៗ បើ​ទោះ​បីជា ពួកគេ​ធ្វើ​ការងារ​ផ្ទះ​បាន​តិច​ជាង​ស្រ្តី​ក៏​ដោយ​ក្តី។

ក្រុម​អ្នក​ស្រាវជ្រាវ​ក៏​បាន​រកឃើញ​ដែលថា ទោះបី​ជា​មាន​ការ​ឈ្លោះ​ប្រកែក​ទៅ​លើការ​បែង​ចែក​ការងារ​យ៉ាងណា​រវាង​គូ​ស្វាមីភរិយា ទំនាក់​ទំនង​របស់​អ្នក​ទាំង​ពីរ​នៅតែ​មាន​ការ​រីក​ចម្រើន៕
ប្រភព៖ ABC News

Taing Rinith
និចគី តាង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T