Hazard និង Lukaku ស៊ុតល្អណាស់!! ប៊ែលហ្សិក លត់រុស្ស៊ី ១-៤ កក់កៅអីទៅជុំផ្ដាច់ព្រ័ត្រ (មានវីដេអូ)

//s5.kh1.co/e6/e6b1044102a613a0cc5fbb61fd1a35b941bfca8c.jpg
កីទ្បា

 ១៧-វិច្ឆិកា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

រុស្ស៊ី៖ ការប្រកួតជុំទី៩ ក្នុងវគ្គជម្រុះសន្សំពិន្ទុពូល I ពានរង្វាន់ EURO 2020 កាលពីយប់មិញ ក្រុមភ្ញៀវប៊ែលហ្សិកបានយកឈ្នះម្ចាស់ផ្ទះរុស្ស៊ី ដោយលទ្ធផល ១ទល់នឹង៤។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៊ែលហ្សិកជាអ្នកនាំមុខមុនលទ្ធផល ៣-០ ក្នុងវគ្គទីមួយដោយគ្រាប់បាល់របស់កីឡាករ Thorgan Hazard នៅនាទីទី១៩ និង២គ្រាប់ទៀតធ្វើបានសម្រេចដោយខ្សែប្រយុទ្ធរបស់ Real Madrid កីឡាករ Eden Hazard នៅនាទីទី៣៣ និង៤០។

Eden Hazard អបអរគ្រាប់បាល់
Eden Hazard អបអរគ្រាប់បាល់

ការប្រកួតអូសបន្លាយឈានដល់វគ្គទីពីរនៅនាទី៧២ ប៊ែលហ្សិកបានបន្តរកបាន១គ្រាប់ទៀតដោយការស៊ុតជើងឆ្វេងយ៉ាងល្អពីសំណាក់ខ្សែប្រយុទ្ធមាឌធំ Romelu Lukaku បន្ទាប់ពីការបញ្ជូនបាល់របស់ Kevin De Bruyne។ ខណៈមួយគ្រាប់របស់ម្ចាស់ផ្ទះរុស្ស៊ីរកបានដោយកីឡាករ Georgiy Dzhikiya នៅនាទីទី៧៩។

ការប្រកួតរវាងរុស៊្សី និងប៊ែលហ្សិក
ការប្រកួតរវាងរុស៊្សី និងប៊ែលហ្សិក
ការប្រកួតរវាងរុស៊្សី និងប៊ែលហ្សិក
ការប្រកួតរវាងរុស៊្សី និងប៊ែលហ្សិក

ក្រោយយកឈ្នះរុស្ស៊ីកាលពីយប់មិញ ប៊ែលហ្សិកបានបន្តឈរនៅកំពូលតារាងក្នុងពូល I ដោយ៩ប្រកួត ឈ្នះទាំង៩ប្រកួត មាន៣២ពិន្ទុនិងបានកក់កៅតអីទៅលេងជុំផ្ដាច់ព្រ័ត្រជាស្រេច៕

តារាងចំណា់ថ្នាក់ពូល I
តារាងចំណា់ថ្នាក់ពូល I

សូមទស្សនាវីដេអូ Highlight ការប្រកួតរវាងរុស្ស៊ី និងប៊ែលហ្សិកនៅខាងក្រោម៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T