ហេតុផល ស្រ្តីមករដូវមិនគួរតមចំណីអាហារ!

//s4.kh1.co/69/6990b06d18890af4a30dc971cf625d94bd7004cf.jpg
នារី

 ១៦-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

សម្រាប់​ស្ត្រី​ដែល​មក​រដូវ​មិនមែន​ជា​ពេល​គួរ​តម​អាហារ ក៏​ដូចជា​ចំណីចំណុក​ផ្សេង​ៗ​ឡើយ ព្រោះ​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​រាងកាយ​ទៅ​វិញ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកស្រី​បាន​បន្ត​ទៀត​ថា ពេល​មក​រដូវ​ធ្វើឲ្យ​បាត់បង់​ឈាម ដូចនេះ​បើ​មិន​ញ៉ាំ​អាហារ ពិសេស​​សាច់​ក្រហមឲ្យបានច្រ់ើនជំនួសឲ្យការ​បាត់បង់​ឈាម ហើយ​ការ​កកើត​ឈាម​ឡើង​វិញ​តិចតួច នាំឲ្យ​ស្ត្រី​មាន​ភាព​ស្លេកស្លាំង ខ្សោយ ដូចនេះ​ហើយ​ប្រសិនបើ​យើង​តម​ញ៉ាំ​ ពិតជា​ធ្វើឲ្យ​គ្មាន​កម្លាំង​កំហែង​គ្រប់គ្រាន់អាចឈានទៅដល់ការស្គមរីងរៃ។ មួយ​វិញ​ទៀត​វេជ្ជបណ្ឌិត​រូប​នោះ បាន​បញ្ជាក់​ថា ជា​ទង្វើ​មិន​ត្រឹមត្រូ​វ​ទាំង​នោះ អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​ថែម​ទៀត​ផង។

មិន​ត្រឹមតែ​មិន​គួរ​តម​អាហារ​នោះ​ទេ ស្ត្រី​មក​រដូវ​ត្រូវ​ញ៉ាំ​អាហារ​ឲ្យ​បាន​ច្រើន​ពិសេស​ពពួក​អាហារ​មាន​ជាតិ​ដែក សាច់ និង​វីតាមីន ដើម្បី​យក​ទៅ​បង្គ្រប់​អ្វី​ដែល​បាត់បង់​រយៈពេល ១ សប្ដាហ៍​មក​នោះ។ បន្ថែម​ពីចំណីអាហារ នំប៉័ង​ដែល​ផលិត​ពី​ស្រូវ​សាលី អង្ក​រសម្រូប គឺ​សុទ្ធតែ​មាន​អត្ថប្រយោជន៍​ចំពោះ​រាងកាយ​យើង​ដូចគ្នា។

លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា បាន​បន្ត​ទៀត​ថា មនុស្ស​ស្រី​ពេល​មក​រដូវ​ត្រូវការ​ជាតិ​ដែក ៩ មិល្លីក្រាម/ថ្ងៃ ដើម្បី​បំពេញ​គ្រាប់​ឈាម​ឡើង​វិញ ខណៈ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវ​ការ​ជាតិ​ដែក​ខ្ពស់​ប្រហែល ២០ មិល្លីក្រាម/ថ្ងៃ​ ឯណោះ ដើម្បី​បង្កើន​គ្រាប់​ឈាម និង​សម្រាប់​ជំនួយ​សុខភាព​ខ្លួនឯង ព្រម​ទាំង​កូន​ក្នុង​ផ្ទៃ។

អាហារ​ដែល​វេជ្ជបណ្ឌិត​រូប​នោះ​ណែនាំ​ឲ្យ​ស្ត្រី​មក​រដូវ​ញ៉ាំ មាន​ពពួក​សាច់​ក្រហម ជាពិសេស​សាច់​គោ សាច់ជ្រូក មាន់ ពពួក​សណ្ដែក គ្រាប់ធញ្ញជាតិ សូកូឡា​ខ្មៅ ថ្លើម​សាច់  និង​បន្លែ​បៃតង​ចាស់។ ចំណែក​ផ្លែឈើ មាន​ដូចជា ល្ពៅ ប្រូខូលី ប៉េងប៉ោះ ការ៉ុត ហើយ​បន្លែ​សម្បូរ​ជាតិ​ដែក​វិញ មាន ខ្នុរ ទទឹម ស្វាយ ចេក​ល្ហុង និង​ត្រូវ​ផឹក​ទឹក​ឲ្យ​បាន​ច្រើនជាដើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T