គ្រូបង្វឹកក្រុម LA Galaxy និយាយថា លោកព្រះ Zlatan ចង់បញ្ចប់អាជីពនៅលីគកំពូលមួយនៅទ្វីបអឺរ៉ុប

//s5.kh1.co/51/51ea486f901fc45a999fd50ae110888e98e968d3.jpg
កីទ្បា

 ១៦-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អាមេរិក៖ គ្រូបង្វឹកក្រុម LA Galaxy លោក Guillermo Barros Schelotto បាននិយាយថាកីឡាករ​ Zlatan Ibrahimovic ចង់បញ្ចប់អាជីពជាកីឡាករបាល់ទាត់នៅលីគអ៊ីតាលី​ Serie A។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករ Ibrahimovic បានបង្ហោះនៅលើគណនី Twitter របស់ខ្លូនកាលពីថ្ងៃពុធ អំពីការសម្រេចចិត្តចាកចេញពីក្រុម​ LA Galaxy ដោយលោកបានអរគុណទៅដល់អ្នកគាំទ្ររបស់ក្លិប​ LA Galaxy ទាំងអស់ដែលហាក់ធ្វើអោយលោកមានអារម្មណ៍ដូចរស់ឡើងវិញ។

Zlatan បង្ហោះនៅលើគណនី Twitter របស់ខ្លូន
Zlatan បង្ហោះនៅលើគណនី Twitter របស់ខ្លូន

យោងតាមកាសែត Dailymail បានអោយដឹងថាកីឡាករសញ្ជាតិស៊ុយអែតរូបនេះ មានទំនាក់ទំនងខ្លាំងក្នុងការផ្ទេរទៅកាន់ក្លិប AC Milan នាខែមករាខាងមុខ។

នៅពេលត្រូវបានសួរពីអនាគតរបស់ Ibrahimovic គ្រូបង្វឹកក្រុម LA Galaxy លោក Schelotto បាននិយាយក្នុងវិទ្យុ Kiss Kiss ថា៖

លោក Guillermo Barros Schelotto គ្រូបង្វឹកក្រុម  LA Galaxy
លោក Guillermo Barros Schelotto គ្រូបង្វឹកក្រុម  LA Galaxy

"គាត់គឺជាកីឡាករដ៏អស្ចារ្យម្នាក់ បន្តែខ្ញុំមិនដឹងថាជំហានបន្ទាប់ វាយ៉ាងណានោះទេ ប៉ុន្តែប្រហែលជាគាត់នឹងបញ្ចប់បញ្ចប់អាជីពនៅ Serie A។"

កីឡាករ Ibrahimovic ធ្លាប់ចំណាយពីររដូវកាលជាមួយនឹងក្លិប AC Milan ដោយជួយអោយក្លិបដែលមានមូលដ្ឋាននៅទីក្រុង Milan មួយនេះ ឈ្នះពាន​ Serie A ១ដង និង ពាន Italian Super Cup ១ដង។

កីឡាករ Zlatan Ibrahimovic 
កីឡាករ Zlatan Ibrahimovic 

គួរបញ្ជាក់ផងដែរថាកីឡាករ Zlatan Ibrahimovic បានចាកចេញពីក្លិប Manchester United មកចូលរួមជាមួយនឹង ក្លិប LA Galaxy កាលពីឆ្នាំ២០១៨ ដោយបង្ហាញខ្លួនបានចំនួន៥៨ប្រកួត ស៊ុតបញ្ចូលទីបាន៥៣គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបានចំនួន១៥ដង៕

ប្រភព៖​ Beinsports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T