អីយ៉ាស! Man Utd ត្រៀមចាយលុយ ២០០លានផោន ទិញយកកីឡាករឆ្នើម២រូប នាខែមករាខាងមុខ

//s4.kh1.co/ca/cafcb720c4e4a7e10c10fa04d9b17623d38178f8.jpg
កីទ្បា

 ១៦-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ យោងតាមកាសែត Dailymail បានអោយដឹងថា ក្លិប Manchester United បានចាត់ទុកខ្សែបម្រើស្លាបសញ្ជាតិអង់គ្លេសរបស់ក្លិប Borussia Dortmund កីឡាករ Jadon Sancho និងខ្សែប្រយុទ្ធវ័យក្មេងកំពុងឡើងកូដកីឡាករ Erling-Braut Haaland ជាគោលដៅសំខាន់ក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Man Utd ប្រហែលជាអាចចំណាយប្រាក់ខ្ទង់ ២០០លានផោន (ឬប្រហែល ២៥៨លានដុល្លារអាមេរិក) សម្រាប់កីឡាករឆ្នើមទាំងពីររូបនេះ ដោយកីឡាករ Sancho បច្ចុប្បន្នមានតម្លៃខ្ទង់ ១០០លានផោន (ឬប្រហែល ១២៩លានដុល្លារអាមេរិក) ចំណែកឯ ខ្សែប្រយុទ្ធសញ្ជាតិន័រវែសរបស់ក្លិប RB Salzburg កីឡាករ Haaland មានតម្លៃខ្ទង់ ៨៥លានផោន (ឬប្រហែល ១០៩លានដុល្លារអាមេរិក) ។

https://s4.kh1.co/__image/w=650,h=358,q=100/3f/3f316a626ae5f7ee4c317c264f0b6cd4caf60f53.jpg

កីឡាករ Sancho នៅតែរក្សាទម្រង់លេងបានល្អ និងជាកម្លាំងសំខាន់១រូប សម្រាប់ក្លិប Borussia Dortmund ដោយក្នុងរដូវកាលនេះ រូបគេបង្ហាញខ្លួនបានចំនួន១៦ដង ស៊ុតបញ្ចូលទីបាន៤គ្រាប់ និង Assists អោយមិត្តរួមក្រុមបញ្ចប់ទីបានចំនួន៨ដង។

ចំណែកឯ កីឡាករ Haaland  ក៏ជាកីឡាករ១រូបដែលបង្ហាញទម្រង់លេងលេចធ្លោផងដែរក្នុងរដូវកាលនេះ ជាពិសេសក្នុងក្របខណ្ឌ Champions League ដោយក្នុងចំណោម៤ប្រកួត រូបគេស៊ុតបញ្ចូលទីបានរហូតដល់៧គ្រាប់ ហើយបើគិតរាល់កម្មវិធីទាំងអស់វិញ រូបគេបង្ហាញខ្លួន១៨ប្រកួត ស៊ុតបញ្ចូលទីបាន២៦គ្រាប់។

ក្លិបបិសាចក្រហម Manchester United បានព្យាយាមចុះកុងត្រាយកកីឡាករ Sancho អំឡុងពេលទីផ្សារដោះដូរកីឡាករខែសីហាម្ដងរួចទៅហើយ ប៉ុន្តែមិនបានជោគជ័យដោយសារក្រុម Man Utd មិនមានកៅអីលេង Champions League ដោយអតីតកីឡាកររបស់​ Man City រូបនេះសម្រេចចិត្តស្នាក់នៅបន្តជាមួយនឹងក្លិប Borussia Dortmund។

កីឡាករ Sancho
កីឡាករ Sancho

យ៉ាងណាមិញ ក្លិប​ Man Utd មានសង្ឃឹមច្រើនក្នុងការចុះកុងត្រាយកកីឡាករ Haaland ដោយខ្សែប្រយុទ្ធរួបនេះធ្លាប់ជាកូនក្រុមរបស់លោក​ Ole Gunnar Solskjaer កាលនៅក្លិប Molde Fk  ។

ទន្ទឹមនឹងនេះ លោក​ Ole ទំនងអាចប្រើប្រាស់ទំនាក់ទំនងរបស់គាត់ទៅបញ្ចុះបញ្ចូល Haaland មកចូលរួមជាមួយនឹង United នាខែមករាខាងមុខ។

កីឡាករ Haaland និង លោក Ole Gunnar Solskjaer
កីឡាករ Haaland និង លោក Ole Gunnar Solskjaer

គួរបញ្ជាក់ផងដែរថា កីឡាករទាំងពីររូបនេះ ក៏ត្រូវបានក្លិបធំៗជាច្រើននៅអឺរ៉ុបកំពុងតាមចែចូវផងដែរ រួមមានក្លិប​ Real Madrid, Barcelona និង Paris Saint-Germain ជាដើម៕

ប្រភព៖ mirror

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T