អាយុ៤៣លែងដូចពីមុន ជៀវវៃ បង្ហាញមុខហ្ស៊ីនពេលអត់ផាត់មុខ ហ្វេនចង់ស្លុត!

//s5.kh1.co/e7/e748848a13fe567d493f8d3cff996bc11ea17d16.jpg
តារា & កម្សាន្ដ

 ១៦-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ចិន៖ ប្រិយមិត្តដែលនិយមចូលចិត្តទស្សនាខ្សែភាពយន្តភាគចិនបុរាណជំនាន់មុន ប្រាកដជាបានស្គាល់ហើយនូវតារាសម្តែងស្រី Ruby Lin ឬគេនិយមហៅថា នាង ជៀវវៃ ដែលនាងត្រូវបានមហាជនទទួលស្គាល់ តាមរយៈស្នាដៃសម្តែងខ្សែភាពយន្តជាច្រើន និងជាពិសេសគឺរូបសម្រស់ដ៏ស្រស់ស្អាត ស្នាមញញឹមស្រស់របស់នាងតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក មិនថាយ៉ាងណា រយៈពេលជាច្រើនឆ្នាំកន្លងផុតទៅ មកទល់ពេលនេះ គឺអ្នកនាង Ruby នាងមានវ័យ៤៣ឆ្នាំហើយ និងថែមទាំងបានរៀបការមានស្វាមីនិងកូនថែមទៀតផង ចំណែកឯការងារសិល្បៈវិញ ក៏មិនសូវជាការមមាញឹកច្រើនដូចកាលពីមុនដែរ។

តួយ៉ាង បើងាកមកចាប់អារម្មណ៍ពីសម្រស់របស់តារាសម្តែងស្រីជើងចាស់រូបនេះវិញ ក៏មានការប្រែប្រួលច្រើនទៅតាមវ័យគួរឲ្យកត់សម្គាល់ផងដែរ។ ជាក់ស្តែង ក៏ដូចជាកាលពីថ្មីៗនេះ តារាស្រី Ruby បានបង្ហាញនូវផ្ទៃមុខហ៊្សីនរបស់ខ្លួន ក្នុងវ័យ៤៣ឆ្នាំ ដោយនាងមិនបានផាត់មុខលាបក្រែមម្សៅអ្វីឡើយ ធ្វើឲ្យទស្សនិកជនស្រឡាំងកាំងមិនស្ទើរនោះទេ។

ជាការពិតណាស់ ពេលដែល Ruby អត់ផាត់មុខ គឺផ្ទៃមុខរបស់នាងមានសភាពស្លេកស្លាំង ចិញ្ចើមស្តើងខ្លី និងមានភ្នែកហើមៗផងដែរ ដែលខុសពីអ្វីដែលអ្នកគាំទ្រធ្លាប់រំពឹងទុកយ៉ាងខ្លាំង តារាស្រីដែលធ្លាប់តែមានសម្រស់លេចធ្លោ ពេលនេះបានប្រែប្រួលស្ទើរតែមើលមិនស្គាល់។

ប៉ុន្តែទោះជាយ៉ាងណា នេះគឺជារឿងធម្មតានោះទេ ដែលមនុស្សម្នាក់ៗតែងតែមានការប្រែប្រួលរូបសម្រស់ នៅពេលដែលវ័យរបស់ពួកគេកាន់តែជ្រេរទៅមុខ បើនិយាយឲ្យចំទៅ គឺនរណាៗក៏ជួបរឿងបែបនេះនោះដែរ នៅពេលដែលពួកគេចាស់ទៅ៕  

Ruby Lin កាលនៅក្មេង
Ruby Lin កាលនៅក្មេង
Ruby Lin កាលនៅក្មេង
Ruby Lin កាលនៅក្មេង
Ruby Lin បច្ចុប្បន្ន
Ruby Lin បច្ចុប្បន្ន
Ruby Lin បច្ចុប្បន្ន
Ruby Lin បច្ចុប្បន្ន
Ruby Lin បច្ចុប្បន្ន
Ruby Lin បច្ចុប្បន្ន
Ruby Lin ពេលអត់ផាត់មុខ
Ruby Lin ពេលអត់ផាត់មុខ
Ruby Lin ពេលអត់ផាត់មុខ
Ruby Lin ពេលអត់ផាត់មុខ
Ruby Lin ពេលអត់ផាត់មុខ
Ruby Lin ពេលអត់ផាត់មុខ
Ruby Lin ពេលអត់ផាត់មុខ
Ruby Lin ពេលអត់ផាត់មុខ
Ruby Lin ពេលអត់ផាត់មុខ
Ruby Lin ពេលអត់ផាត់មុខ
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T