ប្រព័ន្ធម៉ាស៊ីនដើរដោយចរន្តអគ្គិសនី​ ទទួលបានជោគជ័យក្នុងដំណាក់កាលសាកល្បង​

//s4.kh1.co/f8/f8a41b00f904dbe58d77201669369787b9b97db0.png
បច្ចេកវិទ្យា

 ១៥-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

​ប្រព័ន្ធ​ម៉ាស៊ីនជំរុញដើរដោយអគ្គីសនី (AEPS) របស់ក្រុមហ៊ុន Aerojet Rocketdyne និងអង្គការ NASA បានឈានដល់ដំណាក់កាលដ៏សំខាន់មួយ​ ដោយបានបញ្ចប់ការធ្វើតេស្តសាកល្បងថាមពលពេញលេញលើកដំបូងរបស់ខ្លួន។ វាបានដំណើរការនៅកម្រិតថាមពលចាប់ពី ៤.២ kW ដល់ ១២.៥ kW នៅមន្ទីរពិសោធន៍ Jet Propulsion Laboratory របស់ទីភ្នាក់ងារអវកាសនៅ Pasadena រដ្ឋ California ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

AEPS នឹងក្លាយជាធាតុផ្សំដ៏សំខាន់នៃប្រភេទថាមពលនិងកម្លាំងរុញច្រាន (PPE) ​ដែលវាអាចទាញយក ២៥ គីឡូវ៉ាត់ម៉ោងចេញពីបណ្តុំថាមពលពន្លឺព្រះអាទិត្យ (ROSA) ហើយមានសមត្ថភាព​បម្លែងថាមពលរហូតដល់ ៦០ គីឡូវ៉ាត់។

​នាយកប្រតិបត្តិក្រុមហ៊ុន Aerojet Rocketdyne និងជាប្រធានលោក Eileen Drake មានប្រសាសន៍ថា“ សន្ទះនៃ AEPS របស់យើងបានបង្ហាញពីកម្រិតថាមពលខ្ពស់ដែលត្រូវការសំរាប់ដំណើរការ​​ទាំងមូល” ជាមួយនឹងការធ្វើតេស្តថាមពល​ប្រកបដោយជោគជ័យ ក្រុមហ៊ុន Aerojet Rocketdyne បានត្រៀមរួចរាល់សម្រាប់ដំណាក់កាលបន្ទាប់នៃប្រព័ន្ធជំរុញដើរដោយថាមពលអគ្គីសនីទំនើបរបស់ខ្លួនក្នុងការជួយជំរុញដល់បេសកម្ម Artemis របស់អង្គការ NASA ។ 

ម៉ាស៊ីនពីរត្រូវបានគេគ្រោងនឹងដាក់ឱ្យដំណើរការនៅឆ្នាំ ២០២២ ហើយនឹងមានបេសកកម្មដែលមានអាកាសយាន្តនិក​ដំបូងទៅទីអាវកាសគ្រោងធ្វើនៅឆ្នាំ ២០២៤ ។

ប្រព័ន្ធម៉ាស៊ីនដើរដោយចរន្តអគ្គិសនី 
ប្រព័ន្ធម៉ាស៊ីនដើរដោយចរន្តអគ្គិសនី 
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T