កូនឆ្កែចម្លែកមួយក្បាល មានដុះកន្ទុយនៅលើថ្ងាស ដូចទៅនឹងសេះ Unicorn (មានវីដេអូ)

//s5.kh1.co/87/874527d7606aec73ae43c118559d6bc7b2e885d7.jpg
សង្គម

 ១៥-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

អាមេរិក៖ ថ្មីៗនេះ កូនឆ្កែមួយក្បាលនៅឯរដ្ឋ Missouri សហរដ្ឋអាមេរិក កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញអ៊ិនធើណែត ព្រោះតែមានដុះកន្ទុយនៅលើថ្ងាស ដែលដូចជាសេះ Unicorn អីចឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា ឆ្កែមួយក្បាលនោះគឺជាឆ្កែអនាថា ត្រូវបានក្រុមអ្នកសង្គ្រោះសត្វ Mac's Mission ប្រទះឃើញនៅតាមដងផ្លូវ ដោយមានរបួសត្រង់ជើង។ អ្វីដែលចម្លែកនោះ គឺវាមានដុះកន្ទុយនៅលើថ្ងាសរបស់វាទៀតផង។ ក្រុមអ្នកសង្គ្រោះសត្វបាននាំយកវាទៅព្យាបាល និងបានដាក់ឈ្មោះថ្មីឲ្យវាថា Narwhal

នៅថ្ងៃទី១៣ ខែវិឆ្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ ឆ្កែមួយក្បាលនោះត្រូវបានគេនាំទៅមន្ទីរពេទ្យសត្វ ដើម្បីស្កេនកន្ទុយដែលដុះនៅលើថ្ងាស។ ក្រោយពីស្កេនរួចមក បង្ហាញឲ្យឃើញថា កន្ទុយដែលនៅលើថ្ងាសរបស់វា មិនបានតភ្ជាប់ជាមួយនិងអ្វីនោះទេ គ្រាន់តែជាកន្ទុយធម្មតាប៉ុណ្ណោះ។ សម្រាប់កន្ទុយនោះ គឺមិនត្រូវចាំបាច់វះកាត់ចេញទេ ព្រោះតែវាមិនមានផលប៉ះពាល់អ្វីឡើយ។

យ៉ាងណាមិញ ខាងក្រុមអ្នកសង្គ្រោះសត្វ Mac’s Mission ក៏មិនទាន់មានគម្រោងប្រកាសស្វែងរកអ្នកទទួលចិញ្ចឹមឆ្កែមួយក្បាលនោះទេ លុះត្រាតែពួកគេប្រាកដចិត្តថា កន្ទុយដែលនៅលើថ្ងាសរបស់វានឹងមិនបង្កបញ្ហាដល់វា៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ឆ្កែមួយក្បាលនោះ
ឆ្កែមួយក្បាលនោះ
ឆ្កែមួយក្បាលនោះ
ឆ្កែមួយក្បាលនោះ
ឆ្កែមួយក្បាលនោះ និងសេះ Unicorn 
ឆ្កែមួយក្បាលនោះ និងសេះ Unicorn 
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T