ជក់ចិត្តសាហាវ!! វៀតណាម ឈ្នះជើងខ្លាំងអារ៉ាប់រួម ឡើងឈរលេខ១ ខណៈ ថៃ ស្គាល់ពាក្យបរាជ័យលើកដំបូង (មានវីដេអូ)

//s6.kh1.co/87/87effe5bb0df81e3b23804e38c5f895907e26225.jpg
កីទ្បា

 ១៥-វិច្ឆិកា-២០១៩ ១១ព្រឹក · ៤ ឆ្នាំមុន

អាស៊ី៖ ក្រុមជម្រើសជាតិភូមិផងរបងជាមួយកម្ពុជាគឺ វៀតណាម បានយកឈ្នះជើងខ្លាំងអាស៊ីអារ៉ាប់រួមក្នុងលទ្ធផល ១ទល់នឹង០ ខណៈ ថៃ បានប្រកួតចាញ់ម្ចាស់ផ្ទះម៉ាឡេស៊ី ២ទល់នឹង១ នៅក្នុងការប្រកួតវគ្គជម្រុះបឋមជុំទីពីរព្រឹតិ្តការណ៍ FIFA World Cup Qatar 2022 ពូល G កាលពីម្សិលមិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោមក្រសែភ្នែកអ្នកគាំទ្រជាច្រើននៅកីឡដ្ឋានជាតិ My Dinh ក្នុងទីក្រុងហាណូយ ក្រុមជម្រើសជាតិវៀតណាម មិនបានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនអស់សង្ឃឹមនោះទេ។ នៅនាទី៣៧ កីឡាករអារ៉ាប់រួមម្នាក់គឺ Khailifa Al Hammadi បានទទួលកាតក្រហម មុនវៀតណាមរកបានគ្រាប់បាល់ជ័យជម្នះ និងគ្រាប់តែមួយគត់នៅក្នុងការប្រកួតដោយកីឡាករ Nguyen Tien Linh នៅនាទី៤៤។ បញ្ចប់វគ្គទីមួយក្រុមទាំងពីរទទួលបានលទ្ធផល ១-០ និងបន្តលទ្ធផលនេះរហូតដល់ចប់ការប្រកួត។

ការប្រកួតរវាងវៀតណាម និងអារ៉ាប់រួម
ការប្រកួតរវាងវៀតណាម និងអារ៉ាប់រួម
ការប្រកួតរវាងវៀតណាម និងអារ៉ាប់រួម
ការប្រកួតរវាងវៀតណាម និងអារ៉ាប់រួម

ងាកមកមើលការប្រកួតមួយគូទៀតក្នុងពូល G ជាមួយគ្នានេះ ម្ចាស់ផ្ទះម៉ាឡេស៊ី បានវាយបកយកឈ្នះក្រុមជម្រើសជាតិថៃ ដោយលទ្ធផល ២ទល់នឹង១។ ថៃ ជាអ្នកបើកការនាំមុខមុនដោយគ្រាប់បាល់របស់ខ្សែប្រយុទ្ធរហស្សនាម Messi J កីឡាករ Chanathip Songkrasin នៅនាទី៧។

យ៉ាងណាមិញ ម៉ាឡេស៊ី បានវាយបកតាមស្មើនៅនាទី២៦ ដោយការស៊ុតរបស់កីឡាករ Brendam Gan មុននឹងបន្តរកបានគ្រាប់បាល់ជ័យជម្នះដែលធ្វើបានសម្រេចដោយខ្សែប្រយុទ្ធជួរមុខរបស់ក្លិប Pahang FA កីឡាករ Mohammadou Summareh នៅនាទី៥៦ ដោយបានធ្វើឲ្យថៃស្គាល់ពាក្យថាបរាជ័យលើកដំបូងក្នុងការប្រកួតជម្រុះ ៤ប្រកួតកន្លងមក។

ការប្រកួតរវាងម៉ាឡេស៊ី និងថៃ
ការប្រកួតរវាងម៉ាឡេស៊ី និងថៃ
ការប្រកួតរវាងម៉ាឡេស៊ី និងថៃ
ការប្រកួតរវាងម៉ាឡេស៊ី និងថៃ

គិតត្រឹម ៤ប្រកួត វៀតណាមកំពុងឈរនៅលេខ១ ក្នុងពូល G ដោយ៤ប្រកួត ឈ្នះ៣ ស្មើ១ មិនដែលចាញ់ មាន១០ពិន្ទុ ខណៈថៃ ឈរនៅលេខ២ មាន៧ពិន្ទុ ក្រោយ៤ប្រកួត ឈ្នះ២ ស្មើ១ និងចាញ់១៕

តារាងចំណាត់ថ្នាក់ពូល G
តារាងចំណាត់ថ្នាក់ពូល G

សូមទស្សនាវីដេអូ Highlight ការប្រកួតទាំងពីរនៅខាងក្រោម៖

វៀតណាម ១-០ អារ៉ាប់រួម
ម៉ាឡេស៊ី ២-១ ថៃ
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T