ភ្នំពេញ៖ ក្រុមជម្រើសជាតិក្នុងនាមជាម្ចាស់ផ្ទះបានបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិកទទួលស្វាគមន៍ក្រុមភ្ញៀវម៉ុងហ្គោលី ក្នុងជំនួបលក្ខណៈមិត្តភាពកាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដោយការប្រកួតបញ្ចប់ទៅក្នុងលទ្ធផលស្មើគ្នា១ទល់នឹង១។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក Felix G. Dalmas បានថ្លែងក្នុងសន្និសីទកាសែតដែលធ្វើឡើងក្រោយបញ្ចប់ការប្រកួតថា៖

"ការប្រកួតថ្ងៃនេះ គឺដូចអ្វីដែលយើងបានគ្រោងទុក ហើយយើងបានអភិវឌ្ឍខ្លួនបានល្អជាងមុន និងមានចំនុចល្អៗច្រើន។ វាជាបទពិសោធន៍ល្អមួយសម្រាប់យើងនៅក្នុងការប្រកួតនេះ ហើយធ្វើបានល្អក្នុងការប្រយុទ្ធ និងបញ្ជូនបាល់ជាពិសេសនៅចុងម៉ោងតង់ទី២។ យើងត្រូវរៀបចំអោយបានល្អជាងនេះមុនពេលប៉ះជាមួយហុងកុង ប៉ុន្តែយើងបានដឹងពីរបៀបលេងរបស់ពួកគេដែរ ដូច្នេះយើងត្រូវរកដំណោះស្រាយដើម្បីបំបែកក្បួនរបស់ពួកគេ។"
លោក Felix G. Dalmas បាននិយាយបន្តទៀតថា៖
"សូមអរគុណដល់អ្នកគាំទ្រទាំងអស់ដែលបានមកគាំទ្រពួកយើងនៅថ្ងៃនេះ បើទោះបីទើបតែបញ្ចប់ព្រះរាជពិធីបុណ្យអុំទូកនិងជាថ្ងៃធ្វើការក៏ដោយ៕"
ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា