អាយុគ្រាន់ជាតួលេខ! Ronaldo ស៊ុត Hat-trick ឲ្យជម្រើសជាតិព័រទុយហ្កាល់កាលពីយប់មិញនេះ (មានវីដេអូ)

//s5.kh1.co/49/496d6c5a23cf261be7bcafc5be9585699d00b41e.jpg
កីទ្បា

 ១៥-វិច្ឆិកា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

ព័រទុយហ្កាល់៖​ ក្រុមជម្រើសជាតិព័រទុយហ្កាល់ក្នុងនាមជាម្ចាស់ផ្ទះ បានបើកទ្វារកីឡដ្ឋានទទួលស្វាគមន៍ក្រុមភ្ញៀវលីទុយអានី ក្នុងព្រឹត្តការណ៍ជម្រុះយូរ៉ូឆ្នាំ២០២០ ប្រចាំពូល B  កាលពីរាត្រីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងការប្រកួតនេះក្រុមម្ចាស់ផ្ទះសម្រុកដាក់សម្ពាធខ្លាំងទៅលើក្រុមភ្ញៀវ ដោយមានឱកាសស៊ុតរហូតដល់ទៅ២៥ជើង ចំគោលដៅ១៤ដង សម្រេចទីបាន៦គ្រាប់ ខណៈពេលដែលក្រុមភ្ញៀវមានឱកាសស៊ុតបានតែ១ជើងប៉ុណ្ណោះ។

៦គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ៤រូបផ្សេងគ្នា ដោយគ្រាប់ទី១និងទី២ ស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំកីឡាករ Cristiano Ronaldo ហើយគ្រាប់ទី៣ធ្វើបានដោយកីឡាករ Pizzi ចំណែកឯគ្រាប់ទី៤សម្រេចទីដោយកីឡាករ Goncalo Paciencia រីឯគ្រាប់ទី៥ ទម្លុះសំណាញ់ទីដោយកីឡាករ Bernardo Silva និងគ្រាប់ទី៦ បញ្ចប់ទីដោយកីឡាករ Cristiano Ronaldo ដដែល។

ដូច្នេះចប់៩០នាទីក្រុមម្ចាស់ផ្ទះលត់ក្រុមភ្ញៀវយ៉ាងចាស់ដៃក្នុងលទ្ធផល៦ទល់នឹង០។ យ៉ាងណាមិញស៊ុត Hat-trick កាលពីយប់មិញ បានធ្វើអោយកីឡាករ ​Cristiano Ronaldo សម្រេចគ្រាប់ទី៩៨របស់ខ្លួនសម្រាប់ក្រុមជម្រើសជាតិ។

កីឡាករ Cristiano Ronaldo ស៊ុតប៉េណាល់ទី
កីឡាករ Cristiano Ronaldo ស៊ុតប៉េណាល់ទី
កីឡាករ Bernardo Silva
កីឡាករ Bernardo Silva
កីឡាករ Pizzi 
កីឡាករ Pizzi 
កីឡាករ Goncalo Paciencia ពាក់លេខ១៤ 
កីឡាករ Goncalo Paciencia ពាក់លេខ១៤ 
កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

បើចង់ឃើញការស៊ុតបញ្ចូលទីអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

ការប្រកួត Highlights រវាងក្រុមទាំងពីរ
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T