កែវ សុខផេង ស៊ុតបាល់ពិន័យ ១១ម៉ែត្រវាយបកតាមស្មើម៉ុងហ្គោលី មុនបន្តទៅជួបហុងកុង (មានវីដេអូ)

//s6.kh1.co/27/2716890aa54aadef14014e73a03365a39011beaa.jpg
កីទ្បា

 ១៥-វិច្ឆិកា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិគោព្រៃកម្ពុជា បានប្រកួតស្មើគ្នាជាមួយក្រុមជម្រើសជាតិម៉ុងហ្គោលី ដោយលទ្ធផល ១ទល់នឹង១ ក្នុងការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ នាពហុកីឡដ្ឋានជាតិកាលពីម្សិលមិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាងកម្ពុជា និងម៉ុងហ្គោលី (រូបភាព: FFC)
ការប្រកួតរវាងកម្ពុជា និងម៉ុងហ្គោលី (រូបភាព: FFC)

ក្រុមភ្ញៀវម៉ុងហ្គោលី ជាអ្នកបើកការនាំមុខមុននៅក្នុងការប្រកួតតាមរយៈគ្រាប់បាល់របស់កីឡាករ Narmandakh Artag នៅនាទី២១។ ២២នាទីក្រោយមក កម្ពុជា បានវាយបកតាមស្មើវិញដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្ររបស់ខ្សែប្រយុទ្ធមកពីក្លិបវិសាខា កែវ សុខផេង បន្ទាប់ពីកីឡាករប្រធានក្រុមរបស់ម៉ុងហ្គោលី បង្កកំហុសមកលើ ស៊ិន កក្កដា នៅក្នុងតំបន់គ្រោះថ្នាក់។

ក្រុមម៉ុងហ្គោលីអបអរគ្រាប់បាល់ (រូបភាព: FFC)
ក្រុមម៉ុងហ្គោលីអបអរគ្រាប់បាល់ (រូបភាព: FFC)
កែវ សុខផេង ទាត់បាល់ពិន័យ ១១ម៉ែត្រ (រូបភាព: FFC)
កែវ សុខផេង ទាត់បាល់ពិន័យ ១១ម៉ែត្រ (រូបភាព: FFC)

លទ្ធផលបញ្ចប់វគ្គទីពីរក្រុមទាំងពីរស្មើគ្នា ១ទល់នឹង១ និងបន្តលទ្ធផលនេះរហូតបញ្ចប់ការប្រកួត ៩០នាទី បើទោះបីជាមានការសម្រុកគ្នាខ្លាំងនៅវគ្គទីពីរក៏មិនអាចទម្លុះសំណាញ់ទីគ្នាបានដែរ។

ក្រោយចប់ការប្រកួតនេះលោក Keisuke Honda ដែលជាអ្នកចាត់ការទូទៅនឹងដឹកនាំក្រុមជម្រើសជាតិកម្ពុជាហោះទៅហុងកុង ដើម្បីប្រកួតវគ្គជម្រុះបឋមជុំទីពីរព្រឹត្តិការណ៍ FIFA World Cup Qatar 2020 ដោយត្រូវប៉ះជាមួយម្ចាស់ផ្ទះហុងកុង ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៦:០០នាទីល្ងាច​ ម៉ោងនៅក្នុងប្រទេសកម្ពុជា៕

https://s4.kh1.co/__image/w=650,h=366,q=100/c4/c4e6ccb2401b52f7ad7e354230943001cc00c65d.jpg

សូមទស្សនាវីដេអូ Highlight រវាងកម្ពុជា និងម៉ុងហ្គោលី នៅខាងក្រោម៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T