ភ្នំពេញ៖ បើទោះបីជាពិធីការិនី ជាច្រើន បានប្រឡូកក្នុងវិស័យសិល្បៈច្រើនសន្ធឹកសន្ធាប់ ក៏ដោយ ក៏ប្រជាប្រិយភាពរបស់ អ្នកនាង កែវ ចាន់និមល នៅតែខ្លាំងដដែល ស្ថិតក្នុងពិធីការិនី លំដាប់ម្នាក់ផងដែរ នាពេលបច្ចុប្បន្ន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង រូបនាង ក៏ជាតារាម្នាក់ ដែលមានភាពរួសរាយខ្លាំង ជាមួយនឹងមិត្តភក្តិសិល្បៈ ដែលនាងមានប្រាស្រ័យទាក់ទងយ៉ាងល្អ ។
ជាពិសេស អ្នកនាង កែវ ចាន់និមល ក៏មានភាពស្និទ្ធស្នាល ជាមួយនឹងកំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា មិនធម្មតាដែរ តាំងពីពួកគេ បានធ្វើការងារជាមួយគ្នា នៅក្នុងប៉ុស្តិ៍ទូរទស្សន៍ ហើយក្នុងនោះ ពួកគេ ក៏ឧស្សាហ៍បានជួបគ្នាច្រើនដងដែរ នៅក្នុងកម្មវិធីនានា។
ជាក់ស្តែង កាលពីប៉ុន្មានថ្ងៃមុន អ្នកនាង បានបញ្ចេញអារម្មណ៍ ទៅលើអ្នកនាង ឱក សុគន្ធកញ្ញា ដែលអ្នកនាង មិនដែលធ្លាប់បានបរិយាយពីមុន ដោយសរសេរថា៖
ផ្តើមពីមនុស្សដែលមិនស្គាល់គ្នា ដឹងត្រឹមថាគាត់ជាអ្នកចម្រៀងសម្លេងពិរោះម្នាក់ ក្រោយមកក៏មានឱកាសរួមការងារជាមួយគ្នា!ទំនាក់ទំនងរាប់អានរហូតដូចជាបងប្អូន កាន់តែជិតស្និតដោយសារតែមិនធ្លាប់មានប្អូន។ Good Luck ប្អូនស្រីដ៏ពូកែររបស់បង។ Love u more than I can say។
យ៉ាងណាមិញ សារនេះ បានបង្ហាញពីអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលអ្នកនាង កែវចាន់ និមល មានទៅកាន់ អ្នកនាង ឱក សុគន្ធកញ្ញា ពីមនុស្សមិនស្គាល់គ្នា ក្លាយជាបងប្អូនល្អនឹងគ្នាយ៉ាងដូច្នោះ ព្រោះជួនកាល មនុស្សជួបមុខគ្នាគ្រប់ពេលក៏ដោយ ក៏មិនប្រាកដថា ក្លាយជាមិត្តល្អ ឬបងប្អូនល្អឡើយ ទាល់តែម្នាក់នោះ មានគំនិត ចំណង់ចំណូលចិត្តដូចគ្នា៕




