Barcelona ចាប់ចិត្តទៅលើខ្សែបម្រើស្លាបកំពុងឡើងជើងវ័យ២១ឆ្នាំ១រូបរបស់ក្លិប Dinamo Zagreb

//s5.kh1.co/12/12bc046b6ac36b065791968823770ae32d97299f.jpg
កីទ្បា

 ១៤-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ ក្លិបអ្នកមានបុណ្យ FC Barcelona ត្រូវបានគេរាយការណ៍ថាបានដាក់ការចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធស្លាបវ័យក្មេងរបស់ក្លិប Dinamo Zagreb កីឡាករ Dani Olmo

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករ Olmo ជាអតីតយុវជនអាយុក្រោម១៨ឆ្នាំរបស់ក្រុម Barcelona ដោយកាលពីពេលថ្មីៗនេះ រូបគេក៏ត្រូវបានកោះហៅអោយចូលរួមជាមួយនឹងក្រុមជម្រើសជាតិអេស្ប៉ាញជាលើកដំបូងផងដែរ ក្រោយបង្ហាញទម្រង់បានល្អជាមួយនឹងក្លិបនៅលីគកំពូលក្រូអាតមួយនេះ ដែលធ្វើអោយទាក់ចិត្តគ្រូបង្វឹកជម្រើសជាតិអេស្ប៉ាញលោក Roberto Moreno។

  កីឡាករ Dani Olmo
  កីឡាករ Dani Olmo

ក្នុងរដូវកាលថ្មីនេះ កីឡាករ Omlo បានបង្ហាញទម្រង់យ៉ាងលេចធ្លោ ដោយក្នុងចំណោម១៥ប្រកួត រូបគេស៊ុតបញ្ចូលទីបានចំនួន៦គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមសម្រេចទីបានចំនួន៦ដង។

យោងតាមកាសែត Don Balon បានអោយដឹងថាក្លិប Barcelona បានត្រៀមកញ្ចប់ទឹកប្រាក់ប្រមាណ៣០លានអឺរ៉ូ (ឬប្រហែល៣៣លានដុល្លារអាមេរិក) ក្នុងការដេញថ្លៃយកខ្សែបម្រើស្លាបសញ្ជាតិអេស្ប៉ាញរូបនេះត្រលប់ទៅកាន់ទឹកដី Camp Nou វិញ។

  កីឡាករ Dani Olmo
  កីឡាករ Dani Olmo

គួរបញ្ជក់ផងដែថាបានចាកចេញពីក្រុម ​Barcelona អាយុក្រោម១៨ឆ្នាំ ដោយគ្មានតម្លៃខ្លួនមកចូលរួមជាមួយនឹងក្រុម Dinamo Zagreb កាលពីឆ្នាំ២០១៥ ដោយបង្ហាញខ្លួនបានចំនួន១១៩ប្រកួត ស៊ុតបញ្ចូលទីបាន៣២គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមទម្លុះសំណាញ់ទីបានចំនួន២៧ដង៕

ប្រភព៖​ caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T