ធ្លាប់ប្រចណ្ឌខុសរឿងទេ? សាកល្បងធ្វើរឿងទាំងនេះដើម្បីរម្ងាប់វា!

//s6.kh1.co/87/87ef716998a9a601e894381fad82c69546e619e6.jpg
យល់ដឹង

 ១៤-វិច្ឆិកា-២០១៩ ១២ល្ងាច · ៤ ឆ្នាំមុន

តើ​លោក​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​ដៃ​គូ​ស្នេហា​របស់​លោក​អ្នក​ប្រចណ្ឌ​ខ្លាំង​រហូត​ធ្វើ​ឲ្យ​អ្នក​ធុញ​ទ្រាន់​ដែរ​ឬ​ទេ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អារម្មណ៍​ប្រចណ្ឌ​ច្រើន​ អាច​នឹង​បង្ក​ឲ្យ​មាន​ភាព​រកាំ​រកូស​ក្នុង​ទំនាក់​ទំនង​ស្នេហា ប៉ុន្តែ​ បញ្ហា​នេះ​អាច​ដោះ​ស្រាយ​បាន​ ប្រសិន​បើ​ភាគី​ទាំង​សង​ខាង​តាំង​ចិត្ត​ដោះ​ស្រាយ​វា​តាម​វិធី​សាស្រ្ត​ខាង​ក្រោម​នេះ។

កសាង​ទំនុក​ចិត្ត​ដៃ​គូ​ស្នេហា​

សេចក្តី​ប្រចណ្ឌ និងកង្វះ​ទំនុក​ចិត្ត តែង​តែ​មាន​ទំនាក់​ទំនង​នឹង​គ្នា​មិន​អាច​ប្រកែក​បាន។ នៅ​ពេល​ដៃ​គូ​ស្នេហា​របស់​លោកអ្នក​យល់​ថា ទំនាក់​ទំនង​ស្នេហា​កាន់​តែ​រឹង​មាំ នោះ​ពួកគេ​កាន់​តែ​មាន​ទំនុក​ចិត្ត​ថា ទំនាក់​ទំនង​ស្នេហា​របស់​គេ​មាន​លក្ខណៈ​ពេញ​លេញ ហើយ​សេចក្ដី​ប្រចណ្ឌ​កាន់​តែ​ថយ​ចុះ​ទៅ​វិញ។ ចូរ​ព្យាយាម​បង្កើន​ទំនុក​ចិត្ត​ដៃ​គូ​ស្នេហា​តាម​រយៈ​ការ​បង្ហាញ​ក្ដី​ស្រឡាញ់ បំពេញ​បំណង​ប្រថ្នា និង​ពិភាក្សា​រឿង​រ៉ាវ​អនាគត​រួម​គ្នា។

ត្រួត​ពិនិត្យ​អកប្បកិរិយា​ខ្លួន​ឯង

ចូរ​ពិចារណា​ឲ្យ​ច្បាស់​លាស់​ឡើង​វិញ​ថា ទង្វើ​របស់​លោក​អ្នក​មិន​បាន​បញ្ឆេះ​ឲ្យ​ដៃ​គូ​លោក​អ្នក​កាន់​តែ​មាន​សេចក្ដី​ប្រចណ្ឌ​នោះ​ឡើយ។ ប្រសិន​ជា​អាច រៀប​ចំ​ខ្លួន​ឡើង​វិញ ហើយ​កុំ​ធ្វើ់​ការ​សន្យា​នូវ​អ្វី​ដែល​លោក​អ្នក​មិន​អាច​ធ្វើ​បាន។ កុំ​ទាមទារ​ច្រើន​ហួស​ហេតុ​ដោយ​គ្មាន​ហេតុ​ផល ដែល​អាច​បង្ក​ទៅ​ជា​រឿង​ជូរ​ចត់​ និង​អារម្មណ៍​សោះ​កក្រោះ​នឹង​គ្នា។

ទទួល​ខុស​ត្រូវ​រួម​ចំពោះ​បញ្ហា

នៅ​ពេល​ដែល​មាន​អារម្មណ៍​ប្រចណ្ឌ​កើត​ឡើង​នៅ​ក្នុង​ទំនាក់​ទំនង​ស្នេហា​ហើយ​ វា​បង្ក​ឡើង​ជា​បញ្ហា​សម្រាប់​ដៃគូ​ស្នេហា​ទាំង​សង​ខាង​។ យើង​មិន​អាច​ដាក់​បន្ទុក​ទាំង​ស្រុង​ទៅ​លើ​ភាគី​ខាង​ណា​តែ​ម្នាក់​បាន​នោះ​ឡើយ។​ មិន​ថា​បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​ការ​ប្រចណ្ឌ​របស់​​ភាគី​ខាង​ណា​ក៏​ដោយ​ ​ដៃគូ​ស្នេហា​ទាំង​ពីរ​នាក់​ ត្រូវ​តែ​ប្តេជ្ញា​ចិត្ត​ទទួល​យក​ទំនួល​ខុស​ត្រូវ​រួម​គ្នា​ ហើយ​ដោះ​ស្រាយ​បញ្ហា​នោះ​ទាំង​ពីរ​នាក់។

ទទួល​ស្គាល់​ចំណុច​វិជ្ជមាន​នៃ​ការ​ប្រចណ្ឌ

ក្រៅ​ពី​មាន​អារម្មណ៍​ខឹង​​សម្បារ​នឹង​ដៃ​គូ​របស់​លោក​អ្នក​នៅ​ពេល​ពួកគេ​ប្រចណ្ឌ ចូរ​ចង​ចាំ​ថា ការ​ប្រចណ្ឌ​កើត​ឡើង​ដោយសារ​តែ​ពួកគេ​ឲ្យ​តម្លៃ​ទៅ​លើ​ទំនាក់​ទំនង​ស្នេហា​របស់​លោក​អ្នក​យ៉ាង​ក្លៀវ​ក្លា។ ប្រសិន​បើ​ដៃ​គូ​ស្នេហា​លោក​អ្នក​មិន​ប្រចណ្ឌ​ទេ នោះ​មាន​ន័យ​ថា ពួកគេ​មិន​ទៅ​ខ្វាយ​ខ្វល់​អំពី​អ្នក​នោះ​ឡើយ៕

Taing Rinith
និចគី តាង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T