មើលមិនចង់ស្គាល់! សុខ សុជាតា ស្ងាត់មួយរយៈ ពេលនេះធំពេញរូបពេញរាងបាត់

//s5.kh1.co/1b/1b149d6d6c91d04e10b5797d326ae3ce24ca4b32.jpg
តារា & កម្សាន្ដ

 ១៤-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មរស្មីហង្សមាស ប្អូនស្រី សុខ សុជាតា ហាក់ស្ងាត់មិនចេញចម្រៀង និងបង្ហាញមុខលើឆាកតន្ត្រីក៏ពិតមែន ក៏ប៉ុន្តែប្រជាប្រិយភាពរបស់នាងនៅតែមានសម្រាប់អ្នកគាំទ្រជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង មួយរយៈចុងក្រោយនេះ មហាជន ក៏ដូចជាអ្នកគាំទ្ររបស់ប្អូនស្រី សុខ សុជាតា បានចាប់អារម្មណ៍ថា តារាវ័យក្មេងរូបនេះ ហាក់មានការប្រែប្រួលរូបរាងជាខ្លាំង ព្រោះថានៅពេលនេះប្អូនស្រី ធំពេញរូបពេញរាងគូរឲ្យស្រលាញ់ និងស្អាតខ្លាំងមែនទែន។

ទោះជាយ៉ាងណាក្តី ផ្អែកលើរូបភាពប៉ុន្មានសន្លឹក ដែលសុជាតា តែងតែបង្ហោះនៅលើបណ្តាញសង្គម បានធ្វើឲ្យមហាជន និងអ្នកគាំទ្រលាន់មាត់សរសើរប្អូនស្រីថា ពីមួយថ្ងៃទៅមួយថ្ងៃនាងកាន់តែស្អាតទៅៗ ធំពេញរូបពេញរាង គួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែន។

គួររម្លឹកដែរថា ក្រោយពីបាត់មុខមួយរយៈ កាលពីម្សិលមិញនេះ ប្អូនស្រី សុខ សុជាតា បានចេញបទចម្រៀងរួមគ្នាជាមួយកញ្ញា រ៉េត ស៊ូហ្សាណា មានចំណងជើងថា “មនុស្សគ្មានអ្នកណាល្អឥតខ្ចោះ” ក៏ប៉ុន្តែអ្នកគាំទ្រក៏នៅតែទន្ទឹងរង់ចាំបទទោលរបស់ប្អូនផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

សុខ សុជាតា ពីមុន
សុខ សុជាតា ពីមុន
សុខ សុជាតា ពីមុន
សុខ សុជាតា ពីមុន
សុខ សុជាតា 
សុខ សុជាតា 
សុខ សុជាតា ពេលនេះ
សុខ សុជាតា ពេលនេះ
សុខ សុជាតា ពេលនេះ
សុខ សុជាតា ពេលនេះ
សុខ សុជាតា ពេលនេះ
សុខ សុជាតា ពេលនេះ
សុខ សុជាតា
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T