ទៅគាំទ្រទាំងអស់គ្នា!! Felix និយាយយ៉ាងណាខ្លះ មុនការប្រកួតជាមួយ ម៉ុងហ្គោលី នៅថ្ងៃស្អែក

//s5.kh1.co/1f/1f4d11fb97e5b2d68ece18ae388239fe7790ef7b.jpg
កីទ្បា

 ១៣-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ មុនការប្រកួតមកដល់នៅថ្ងៃស្អែក គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក Felix G. Dalmas បានលើកឡើងថាជំនួបមិត្តភាពជាមួយម៉ុងហ្គោលី គឺជាការប្រកួតត្រៀមខ្លួនដ៏ល្អមួយមុនជំនួបជាមួយហុងកុង នៅក្រៅដីក្នុងការប្រកួតវគ្គជម្រុះបឋមជុំទីពីរព្រឹត្តិការណ៍ FIFA World Cup Qatar 2022។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Felix G. Dalmas និងលោក Keisuke Honda អំឡុងពេលហ្វឹកហាត់
លោក Felix G. Dalmas និងលោក Keisuke Honda អំឡុងពេលហ្វឹកហាត់

ថ្លែងនៅក្នុងសន្និសីទកាសែតមុនការប្រកួត បុរសសញ្ជាតិអាហ្សង់ទីនបានលើកឡើងថា៖

“ការត្រៀមខ្លួនរបស់ពួកយើងលើកនេះ គឺខុសពីរាល់ដងបន្តិច គឺយើងធ្វើការហ្វឹកហាត់ជាមួយក្រុមដែលត្រៀមសម្រាប់ស៊ីហ្គេមដែរ។ យើងមានកីឡាករសរុប ៣៥នាក់ អញ្ចឹងហើយបានជាយើងហ្វឹកហាត់ជាពីរលក្ខខណ្ឌផ្សេងគ្នា រហូតមកដល់ពេលនេះការហ្វឹកហាត់គឺរលូន ហើយកីឡាករម្នាក់ៗត្រូវខិតខំសម្រាប់កៅអីរបស់ខ្លួន។”

លោក Felix G. Dalmas
លោក Felix G. Dalmas

ជាចុងក្រោយគ្រូបង្វឹកវ័យ ៣២ឆ្នាំរូបនេះក៏សូមអរគុណដល់អ្នកគាំទ្រ ហើយលោកសង្ឃឹមថាបងប្អូននឹងមកគាំទ្រឲ្យបានច្រើនកុះករ សម្រាប់ការប្រកួតចុងក្រោយក្នុងដីរបស់ក្រុមជម្រើសជាតិយើងនាឆ្នាំ២០១៩នេះ។

គួររំលឹកឡើងវិញដែរថា ក្រុមជម្រើសជាតិគោព្រៃកម្ពុជា នឹងបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិច ទទួលស្វាគមន៍ក្រុមភ្ញៀវម៉ុងហ្គោលី ក្នុងការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃស្អែក ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៦:៣០នាទីល្ងាចតទៅ៕

https://s4.kh1.co/__image/w=650,h=366,q=100/62/625582ccdf94d57596e71ce5f3751d2a3a483c8e.jpg
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T