John Legend បង្ហាញខ្លួនលើក្របទស្សនាវដ្តី ជាបុរសដែលស៊ិចស៊ីបំផុត

//s5.kh1.co/dc/dcd302a78be0c9f87aa3443280b7716b0a0a639e.jpg
តារា & កម្សាន្ដ

 ១៣-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ​​ តា​រា​ពហុ​ជំនាញ​John Legend បាន​បង្ហាញខ្លួន​លើ ក្រប​ទស្សនា​វដ្តី​​ក្នុង​នាម​ជា​“Sexiest man alive”។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្រប​ជា​មួយ​នឹង ​ការ​បង្ហាញ​ខ្លួន​នេះ​John Legend ក៏​បានបើក​​បង្ហាញពី​អារម្មណពិត​របស់​ខ្លួន​​ផង​ដែរថា រូប​លោក​គឺ​ពិត​ជា​ភ្ញាក់​ផ្អើល ​ជា​មួយ​ចំណង​ជើង​នេះ​ខ្លាំង​ណាស់​ ហើយ​លោក​ក៏​មិន​ដឹង​ថា ​រូប​លោក​សាក​សម​នឹង​ចំណង​ជើង​នេះ ​ដែរ​ឬ​ក៏​អត់​នោះ​ដែរ​។ ជាក់​ស្តែង​លោក​ក៏​បាន​បន្តទៀត​ថា​៖ 

“ខ្ញុំ​ពិត​ជា​មាន​ការ​រំភើ​ប​ ក៏​ប៉ុន្តែ​វាក៏​ធ្វើ​ឲ្យ​ខ្ញុំ​មាន ​ការ​ភ័យ​ខ្លាច​ក្នុង ​ពេល​តែ​មួយ​ផង​ដែរ ពី​ព្រោះ​វា​គឺ​ពិត​ជា​សម្ពាធ​ មួយសម្រាប់​​រូប​ខ្ញុំ​។”

នេះ​បើ​តាម​ការ​សម្ភាសន៍​រវាង​John Legend និង​ទស្សនា​វដ្តី​People។

គួរ​បញ្ជាក់​ផង​ដែរថា កាល​ពី​ឆ្នាំ​មុនតំណែង​“Sexiest man alive” បាន​ទៅ​លើ​ តារាសម្តែង​ប្រុស​Elba។ រី​ឯកន្លង​មក​ក៏​មាន តារា​ចម្រៀង​និង​សម្តែង​ប្រុសៗ​ជា​ច្រើន​មាន ​ដូច​ជា​ Blake Shelton Chris Hemsworth  Adam Levine George Clooney និងChanning Tatum គឺ​សុទ្ធ​សឹង​តែធ្លាប់​ ​ទទួល​បាន​ងារ​នេះ​រួច​មកហើយ​ផង​ដែរ៕

John Legend
John Legend
John Legend
John Legend
John Legend
John Legend
John Legend
John Legend
John Legend
John Legend
John Legend
John Legend
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T