មកដល់ខ្មែរភ្លាម នី មុល្លីកា ត្រូវប៉ាន់ថតសម្អាងការ ជាមួយស្វាមី បង្អួតសម្រស់ភ្លែត

//s6.kh1.co/2c/2c7a6b79dd7e790abbe7935e9411290dbbf6c96b.jpg
តារា & កម្សាន្ដ

 ១៣-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ប្រិយមិត្តដែលនិយមតាមដាន ទស្សនាខ្សែភាគយន្តភាគខ្មែរ ប្រាកដជានៅចាំពី តួអង្គស្រីដ៏មានប្រជាប្រិយភាព កាលពីប៉ុន្មានឆ្នាំមុនគឺ អ្នកនាង នី មុល្លីកា ដែលល្បីល្បាញខ្លាំងតាមរយៈខ្សែភាពយន្ត «កុមារី២៥ឆ្នាំ» ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ សុខៗ ស្រាប់តែ បាត់មុខតារាសម្ដែងស្រីរូបនេះ ពីសិល្បៈឈឹង ដោយត្រូវទៅរស់នៅកសាងជីវិតគ្រួសារជាមួយស្វាមី លើទឹកដីអាមេរិកឯណោះ។ យ៉ាងណាមិញ ថ្មីៗនេះ នី មុល្លីកា បង្កភាពភ្ញាក់ផ្អើលដល់ហ្វេនៗមិនស្ទើរទេ ក្រោយពីលេចវត្តមាន នាងមកកាន់ប្រទេសកម្ពុជា ស្ងាត់ៗតែម្ដង។

ជាមួយគ្នានេះដែរ គ្រាន់តែមកដល់ភ្លាម នី មុល្លីកា នៅតែត្រូវប៉ាន់ជាមួយ ការងារសិល្បៈ ដោយទទួលបានការថតសម្អាងការ ជាមួយស្វាមីទៀតផង។

ជាពិសេស គេឃើញថា ទោះជា នី មុល្លីកា បានរៀបការ និងមានកូនរួចក៏ដោយ តែតារាស្រីរូបនេះ នៅតែមើលទៅលេចធ្លោ និងស្រស់ស្អាតតាមបែបនារីខ្មែរដដែល ពេលដែលនាងបានគ្រងក្នុងឈុតសម្លៀកបំពាក់ បែបកូនក្រមុំខ្មែរបែបនេះ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

នី មុល្លីកា
នី មុល្លីកា
នី មុល្លីកា
នី មុល្លីកា
នី មុល្លីកា និងគ្រួសារ
នី មុល្លីកា និងគ្រួសារ
នី មុល្លីកា ពេលថតសម្អាងការ
នី មុល្លីកា ពេលថតសម្អាងការ
នី មុល្លីកា ពេលថតសម្អាងការ
នី មុល្លីកា ពេលថតសម្អាងការ
នី មុល្លីកា  និងស្វាមី ពេលថតសម្អាងការ
នី មុល្លីកា  និងស្វាមី ពេលថតសម្អាងការ
នី មុល្លីកា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T