កីឡាករវ័យក្មេងរបស់ Manchester United រូបនេះបដិសេធចុះកុងត្រាថ្មីជាមួយក្លិប

//s6.kh1.co/e6/e66b80cf9419a97cbd39760a697c944f641aa308.jpg
កីទ្បា

 ១៣-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ ខ្សែបម្រើស្លាបវ័យ១៩ឆ្នាំរបស់ក្លិប Manchester United កីឡាករ Tahith Chong ត្រូវបានគេរាយការណ៍ថាបានបដិសេធក្នុងការចុះកុងត្រាថ្មីជាមួយក្លិប ខណៈពេលដែលរូបគេកំពុងត្រូវបានក្លិប Juventus ចាប់អារម្មណ៍ចង់បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Tahith Chong
  កីឡាករ Tahith Chong

កីឡាករសញ្ជាតិហូឡង់រូបនេះ អាចនឹងដើរផ្លូវចាស់របស់​​កីឡាករ Paul Pogba ដែលចាកចេញពី Man United ដោយគ្មានតម្លៃខ្លួនទៅចូលរួមជាមួយ ​Juventus កាលពីឆ្នាំ២០១២។

កុងត្រារបស់​ Tahith Chong នឹងផុតកំណត់ជាមួយនឹងក្លិប ​Man United នាបញ្ចប់រដូវកាលនេះ មានន័យថារូបគេអាចនឹងចាកចេញពីទឹកដី Old Trafford ដោយគ្មានតម្លៃខ្លួន។

យោងតាមកាសែត Calciomercato បានអោយដឹងថាខ្សែបម្រើស្លាបរូបនេះ​ បានប្រាប់ក្លិប Manchester United ថារូបគេនឹងមិនបន្តកុងត្រាថ្មីនោះទេ ដោយគាត់ចង់ស្វែងរកការប្រកួតប្រជែងថ្មីនៅក្លិបផ្សេង។

  កីឡាករ Tahith Chong
  កីឡាករ Tahith Chong

គួររម្លឹកផងដែរថាកីឡាករ Tahith Chong បង្ហាញខ្លួនបានចំនួន ៤ប្រកួតប៉ុណ្ណោះ ក្នុងរដូវកាលថ្មីនេះ ពោលក្នុងក្របខណ្ឌ Premier League ២ដង ព្រឹត្តិការណ៍​ Europa League ១ដង និង ព្រឹត្តិការណ៍​ EFL Cup ១ដង។

ប្រភព៖​ Dailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T