កុំឲ្យចាញ់ថៃ! ពេជ្រ សោភា នាំយកល្ខោនខោលមកសម្តែងលើឆាក ក្រោយបង្ហោះសារឈឺចិត្ត កាលពីថ្ងៃមុន

//s4.kh1.co/3f/3f93605d62680a095f1fd33256c524beaf627c3c.jpg
តារា & កម្សាន្ដ

 ១៣-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពីយប់ពិធីបុណ្យអ៊ុំទូកថ្ងៃទីបីម្សិលមិញនេះ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា បានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រយ៉ាងខ្លាំង ក្រោយឃើញតារាស្រីរូបនេះ មានការសម្តែងយ៉ាងពិសេស ដោយរូបនាងបាននាំយកសិល្បៈបុរាណខ្មែរមានឈ្មោះថា ល្ខោនខោល មកសម្តែងលើឆាកតន្ត្រីជាមួយនាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ សម្រាប់ការយកល្ខោលខោល មកសម្តែងលើឆាកនេះ មិនមែនជាលើកទី១របស់អ្នកនាង ពេជ្រ សោភា នោះទេ ព្រោះកន្លងមកក៏មានតារាស្រីរូបនេះធ្លាប់យកមកសម្តែងជាមួយផងដែរ។

ក៏ប៉ុន្តែអ្នកគាំទ្រសង្កេតឃើញថា កាលដែលអ្នកនាង ពេជ្រ សោភា យកល្ខោនខោលមកសម្តែងលើជាមួយលើកនេះ គឺប្រហែលជានាងមានបំណងចង់ផ្សព្វផ្សាយបន្ថែម កុំឲ្យចាញ់ប្រទេសជិតខាង ព្រោះថាប៉ុន្មានថ្ងៃមុន នៅលើផេកហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អ្នកនាង ពេជ្រ សោភា បានបង្ហោះរូបភាពមួយសន្លឹករបស់សិល្បៈថៃដែលមានទម្រង់ដូចល្ខោនខោលខ្មែរ ដោយរូបនាងបានភ្ជាប់ជាមួយសារថា រូបនាងពិតជាមានអារម្មណ៍ថាឈឺ ក្រោយពីឃើញបែបនេះ។

ទោះជាយ៉ាងណាក្តី ក្រោយពីឃើញការសម្តែងរបស់អ្នកនាង ពេជ្រ សោភា កាលពីម្សិលមិញនេះហើយ អ្នកគាំទ្រជាច្រើនបានលាន់មាត់សរសើរតារាស្រីរូបនេះថា រូបនាងពិតជាមានទឹកចិត្តគួរឲ្យសរសើរមែនទែន ក្នុងការជួយជ្រោមជ្រែង និងផ្សព្វផ្សាយពីសិល្បៈបុរាណខ្មែរល្ខោនខោលនេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ការសម្តែងកាលពីម្សិលមិញ
ការសម្តែងកាលពីម្សិលមិញ
ការសម្តែងកាលពីម្សិលមិញ
ការសម្តែងកាលពីម្សិលមិញ
ការសម្តែងកាលពីម្សិលមិញ
ការសម្តែងកាលពីម្សិលមិញ
ការបង្ហោះរបស់ ពេជ្រ សោភា 
ការបង្ហោះរបស់ ពេជ្រ សោភា 
ពេជ្រ សោភា
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T