មិនប្លែកមិនបាច់ហៅ ទេព បូព្រឹក្ស! បុណ្យអុំទូកឆ្នាំនេះ បូព្រឹក្ស លេងស្ទាយ៍ឡើងឆាក ប្លែកភ្នែកកប់តែម្តង

//s6.kh1.co/88/881ae72d9398695cc4212880b3255abb82518c49.jpg
តារា & កម្សាន្ដ

 ១៣-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ដូចដែលប្រិយមិត្តដែលជាអ្នកគាំទ្ររបស់តារាស្រីកញ្ញា ទេព បូព្រឹក្ស បានជ្រាបរួចមកហើយថា ស្ទើរតែគ្រប់ឆាកតន្ត្រីឲ្យតែមានការសម្តែងរបស់តារាស្រីរូបនេះ នាងតែងតែមានស្ទីលនៃការស្លៀកពាក់ប្លែកៗ ពិសេសៗ មិនដែលឲ្យអ្នកគាំទ្ររបស់ខ្លួនខកបំណងនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង កាលពីពិធីបុណ្យអ៊ុំទូកដែលកន្លងទៅកាលពីម្សិលមិញនេះដែរ កញ្ញា ទេព បូព្រឹក្ស មានស្ទីលតុបតែងខ្លួនថ្មីមួយបែបទៀតហើយ ដែលធ្វើឲ្យអ្ន​កគាំទ្រភ្ញាក់ផ្អើលមិនតិចនោះទេ។

ក្នុងនោះដែរ សម្រាប់ឈុតទីមួយនៃពិធីបុណ្យអុំទូក កញ្ញា ទេព បួព្រឹក្ស បានលេងជាមួយឈុតដែលស្រោបទៅដោយត្បូង ហើយជាពិសេសនោះ កញ្ញា ទេព បូព្រឹក្ស បានបញ្ជាក់ថានាងបានយកត្បូងមកឌិនលើសក់ថែមទៀតផង។ ម៉្យាងវិញទៀត សម្រាប់ថ្ងៃទី២ កាន់តែប្លែកទៅទៀត ដោយកញ្ញា ទេព បូព្រឹក្ស បានតុបតែងខ្លួនដោយឈុតសុទ្ធតែផ្កាឈូក ដែលតំណាងឲ្យប្រទីប សម្រាប់ថ្ងៃទី២ដែលជាថ្ងៃបណ្តែតប្រទីបផងដែរ។

ទោះជាយ៉ាងណាក្តី សម្រាប់ពីរឈុតរបស់តារាចម្រៀងវ័យក្មេងរូបនេះ ពិតជាទាក់ភ្នែករបស់អ្នកគាំទ្រយ៉ាងខ្លាំង។​មិនត្រឹមតែប៉ុណ្ណោះ បូព្រឹក្ស ថែមទាំងទទួលការសរសើរពីសំណាក់អ្នកគាំទ្រ ថារូបនាងពិតជាមានគំនិតច្នៃប្រឌិតខ្លាំងមែនទែន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ឈុតថ្ងៃទី១
ឈុតថ្ងៃទី១
ឈុតថ្ងៃទី១
ឈុតថ្ងៃទី១
ឈុតថ្ងៃទី១
ឈុតថ្ងៃទី១
ឈុតថ្ងៃទី២
ឈុតថ្ងៃទី២
ឈុតថ្ងៃទី២
ឈុតថ្ងៃទី២
ឈុតថ្ងៃទី២
ឈុតថ្ងៃទី២
ទេព បូព្រឹក្ស
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T