អាជ្ញាធរសុខាភិបាល​អេស្ប៉ាញបាន​បញ្ជាក់​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុនថា មានករណីដែល​បុរស​ម្នាក់បាន​ចម្លង​ជំងឺ​គ្រុនឈាម​តាម​រយៈការ​រួម​ភេទ ដែល​ជា​ករណី​ដំបូង​បំផុត​ក្នុង​ពិភពលោកសម្រាប់​វីរុស​ដែ​ល​គេ​ធ្លាប់​បាន​យល់ថា ឆ្លងតែតាមសត្វមួស​នេះ។

បុរស​វ័យ៤១ ឆ្នាំម្នាក់នៅទីក្រុង​ម៉ាឌ្រីត បាន​ឆ្លងជំងឺ​គ្រុនឈាម​បន្ទា​ប់ពី​បាន​រួម​ភេទជា​មួយ​ដៃគូជាបុរស​ភេទ​ដូចគ្នា​ម្នាក់​ដែល​បានឆ្លងជំងឺ​នេះបន្ទាប់​ពី​ត្រូវ​បាន​សត្វមូសខាំ​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​គុយបា។ តាម​ការ​ឲ្យ​ដឹងរបស់​លោក​ស្រី Susana Jimenez ជា​មន្រ្តី​មន្ទីរសុខភាពសាធារណៈក្នុង​តំបន់​នៃទីក្រុង​ម៉ាឌ្រីត ករណីនេះ​ត្រូវ​បាន​បញ្ជាក់កាល​ពី​ខែ​កញ្ញា ហើយ​វា​បាន​បង្កជា​ចម្ងល់ជា​ខ្លាំង​ទៅ​ដល់បណ្តា​វេជ្ជបណ្ឌិត ដោយសារ​តែ​អ្នក​ជំងឺរូបនេះ​មិន​បាន​ធ្វើ​ដំណើរទៅ​ប្រទេស​ដែល​ជំងឺនេះ​កើត​ឡើង​ញឹកញាប់​នោះឡើយ។

លោកស្រី Jimenez បន្តថា៖ «ការ​វិភាគ​ទៅ​លើ​ទឹកកាម​របស់​ពួក​គេ​បាន​បង្ហាញ​ថា ពួក​គេ​មិន​មែន​ត្រឹម​តែ​មាន​ជំងឺ​គ្រុនឈាម​ប៉ុណ្ណោះនោះទេ តែ​វា​ក៏ជា​ប្រភេទ​វីរុស​តែ​មួយ​ដែល​កំពុងតែ​រាតត្បាត​នៃ​ប្រទេស​គុយ​បា​ផង​ដែរ»។

ការ​ចម្លងជំងឺគ្រុនឈាមតាម​ការ​រួម​ភេទ​រវាង​បុរស​និង​ស្រ្តី​ក៏​បាន​ក្លាយ​ជា​ប្រធាន​បទ​ស្រាវជ្រាវ​មួ​យ​នៅ​ប្រទេស​កូរ៉េ​ផងដែរ កាល​ពី​ពេល​ថ្មីៗនេះ។ ក៏ប៉ុន្តែ បើយោងទៅតាម​មជ្ឈមណ្ឌល​បង្ការនិង​គ្រប់គ្រងជំងឺប្រចាំ​នៅ​តំបន់អឺរ៉ុប បើតាម​តែ​គេ​ដឹង នេះ​គឺករណីទីមួយ​ដែល​កើតមាន​ឡើង​ហើយ​វា​កើត​ឡើង​តាម​រយៈ​ការ​រួម​ភេទ​រវាង​បុរស​និង​បុរស៕

ប្រភព៖ CNA

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ផ្លូវភេទ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]