ញ៉ាំយ៉ាអ៊ួ ថែមពីលើរបបអាហារប្រចាំថ្ងៃ ជួយបង្ការពីហានិភ័យមហារីក!

//s4.kh1.co/96/965e7fc3544e12f233ac9d0a630c2ccdb8a4ee67.jpg
នារី

 ០៩-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ការ​ញ៉ាំ​យ៉ាអ៊ួ (ទឹកដោះគោជូរ) បន្ថែម​ពី​លើ​របប​អាហារ​​ជា​ប្រចាំ​ថ្ងៃ អាច​ជួយ​ការពារ​រាង​កាយ​ពី​ហានិភ័យ​ជំងឺ​​​​​​មហារីក​សួត​​បាន​  ព្រោះ​វា​មាន​សារធាតុ​ផ្សំល្អៗ​ច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការ​សិក្សា​បាន​រក​ឃើញ​ថា អ្នក​ដែល​បាន​ញ៉ាំ​យ៉ាអ៊ួ​ជា​ប្រចាំ បាន​បន្ថយ​កម្រិត​​ហានិភ័យ​នៃ​ជំងឺ​ខាង​លើ​នេះ បាន​រហូត​ដល់​២០% បើ​ប្រៀប​ទៅ​នឹង​អ្នក​មិន​បាន​ញ៉ាំ​​​​យ៉ា​អ៊ួ​សោះ។ បន្ថែម​ពី​នោះ លទ្ធផល​សិក្សា​ ក៏​បាន​រក​​ឃើញ​ដែរ​ថា ករណី​​​មាន​របប​អាហារ​ញ៉ាំ​ដែល​​​មាន​សំបូរ​ជាតិ​ ​Fiber (ជាតិ​សរសៃ​) រួច​បូក​បន្ថែម​នឹង​ការ​ញ៉ាំ​យ៉ាអួ​ នឹង​ជួយ​​ជម្រុញ​ការ​បង្ការ​ហានិភ័យ​ជំងឺ​មហារីក​សួត​រហូត​ដល់​ទៅ​៣០​%។

ចំពោះ​លទ្ធផល​វិជ្ជមាន​បែប​នេះ ដោយ​​ផ្អែក​តាម​ការ​ស្រាវជ្រាវ​មុន​ៗ​ ក៏​បាន​បង្ហាញ​​​លទ្ធផល​ល្អ​​ៗ​​ដូច​​ទៅ​​នឹង​ការ​ស្រាវជ្រាវ​ខាង​លើ​ដែរ ដោយ​ក្នុង​នោះ​​​​យ៉ាអ៊ួ មាន​ជាតិ​ Probiotics ដែល​អាច​ជួយ​កម្ចាត់​ជាតិ​ខ្លាញ់​​អាក្រក់​ក្នុង​រាង​កាយ​បាន និង​ មាន​ពពួក​បាក់តេរី​ល្អ​ ​ជា​ធាតុ​សំខាន់​ប្រឆាំង​ដំណើរ​ហើម​​រលាក និង​ប្រឆាំង​ទៅ​នឹង​ហានិភ័យ​មហារីក​​ពោះ​វៀន​ផង​ដែរ។

លទ្ធផល​ស្រាវជ្រាវ​ខាង​លើ​ បាន​ធ្វើ​ឡើង​ដោយ សាកលវិទ្យាល័យ​វេជ្ជសាស្រ្ត​ Vanderbilt របស់​សហរដ្ឋអាមេរិក ដោយ​​សិក្សា​ទៅ​លើ​គុណប្រយោជន៍​នៃ​យ៉ាអ៊ួ​ ជា​មួយ​របប​អាហារ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T