មួយប៉ប្រិចភ្នែក​… ភ្លើង​ឆេះ​កុដិ​វត្ត​លោក គ្មាន​សល់!

//s4.kh1.co/67/67f56f41ecfd31e6745755abd1c3fbfee136d6ac.jpg
សង្គម

 ០៩-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​កុដិ​វត្ត​ទិព្វ​ពិសី ដែល​កុដិ​នោះ​មាន​ទទឹង​៦​ម៉ែត្រ បណ្តោយ​៩​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​ពេញ​វត្ត រហូត​ដល់​សមត្ថកិច្ច​មូលដ្ឋាន កាលពី​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ដំរី​ឆ្លង ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=379,q=100/a2/a2835339ebd38ce8beb0866b8b99b76a24221114.jpg

បើ​តាម​ការ​អះអាង​ពី​លោក​វរសេនីយ៍ឯក សុខ សុទ្ធា​វុ​ធ អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង បាន​ប្រាប់​នៅ​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៨​ខែ ខែវិច្ឆិកា​ថា មុន​ពេល​កើតហេតុ មាន​ពលរដ្ឋ​រាយការណ៍​មក​សមត្ថកិច្ច​មូលដ្ឋាន​ថា មាន​ករណី​ភ្លើង​ឆេះ​កុដិ​វត្ត​លោក​អស់ហើយ សូម​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ផង ។ ខណៈ​ពេល​នោះ កម្លាំង​មូល​ដ្ឋា​ល​បាន​រាយការណ៍​មក​អធិការដ្ឋាន ទើប​លោក​ឲ្យ​រថយន្ត​ឡានទឹក​ចេញ​អន្តរាគមន៍​ភ្លាម​ផង​ដែរ តែ​ដោយសារ​ផ្លូវ​ឆ្ងាយ​មាន​ចម្ងាយ​ផ្លូវ​ពី​អធិការ​១០​គីឡូម៉ែត្រ លុះ​ពេល​ទៅ​ដល់ ភ្លើង​ឆេះ​អស់​ទៅ​ហើយ​។ ចំណែក​មូលហេតុ គឺ​បណ្តាល​មក​ឆ្លង​ចរន្តអគ្គិសនី ធ្វើ​ឱ្យ​ផ្ទុះ​ឆ្នាំង​សាក​ទូរស័ព្ទ​សាក​ទុក​ចោល ទើប​ក្លាយជា​អគ្គិភ័យ​បែប​នេះ​។

https://s4.kh1.co/__image/w=650,h=379,q=100/0d/0df650d51388311096e2b524ca023dc35dd71de5.jpg

លោក​បាន​បន្ត​ថា ករណី​ឆេះ​កុដិ​ខាងលើ​នេះ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ទាំង​ព្រះសង្ឃ​គ្រប់​អង្គ ព្រោះ​មិន​មាន​អង្គ​ណា​នៅ​ក្នុង​កុដិ​នោះ​ទេ គឺ​បាន​និមន្ត​ទៅ​ឆាន់​នៅ​លើ​សាលាឆាន់​អស់ លុះ​ពេល​មក​វិញ​ក៏​ឃើញ​ឆេះ​អស់​ពាក់កណ្តាល​កុដិ​ទៅ​ហើយ​។

https://s5.kh1.co/__image/w=650,h=379,q=100/7d/7db9ac5c5ff02dd8ac5c9cf929501528ae0dfeb1.jpg

លោក​បញ្ជាក់​បន្ថែម​ថា ពាក់ព័ន្ធ​ករណី​ខាងលើ រថយន្ត​ពន្លត់​អគ្គិសនី​របស់​អធិការ​ចេញ​ជួយ​អន្តរាគមន៍​បាន​ប្រើប្រាស់​ទឹក​១​រថយន្ត ទើប​រលត់​នៅ​ម៉ោង​៦​និង​៤០​នាទី​ថ្ងៃ​ដដែល​។ ហើយ​ករណី​ឆេះ​នេះ បាន​បណ្ដាល​ឲ្យ​ខូចខាត​មាន ៖ កុដិ​ទំហំ​៦​ម៉ែត្រ​គុណ​នឹង​៩​ម៉ែត្រ ប្រក់​ក្បឿង ជញ្ជាំង​ក្តារ​, ទូរស័ព្ទ​ចំនួន​២​គ្រឿង​, ស្បង់​ជីវរ​មួយ​ចំនួន​, ម៉ាស៊ីនភ្លើង​ចំនួន​១, បាស​ចំនួន​១ និង​លុយ​ខ្មែរ​ចំនួន​១​លាន​រៀល​ផង​ដែរ​៕ 

https://s5.kh1.co/__image/w=650,h=379,q=100/17/171df279c444ca647d0b8dd8056ebd2c29f13ae9.jpg
https://s5.kh1.co/__image/w=650,h=379,q=100/14/14b62ee8b835e4a71dc36d5b059265352eda1f03.jpg
https://s6.kh1.co/__image/w=650,h=379,q=100/5d/5d7563ce328afe8f7af1e0a511c93c39b58f9e86.jpg
https://s4.kh1.co/__image/w=650,h=379,q=100/09/09433836895b973db1a6f1cb0bf8ad00d0369ab3.jpg

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T