ជិត​រៀប​ការ​ទៅ​ហើយ ពេល​ដឹក​គូដណ្ដឹង​ទៅ​ស្រុក​ត្រូវ​រថយន្ត​ដឹក​ដី​បុក​ស្លាប់

//s5.kh1.co/42/425160696f0506445b40208b185b21aa6d1f9648.jpg
សង្គម

 ០៩-វិច្ឆិកា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ បុរស​ជិត​ដល់​ថ្ងៃ​ចូល​រោងការ​ម្នាក់​ត្រូវ​រថយន្ត​ដឹក​ដី​បុក​ស្លាប់​នៅ​ពេល​បញ្ជូន ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ព្រែក​ព្នៅ ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​ពី​ស្រុក​មក ដឹក​គូ​ដណ្តឹង​ជា​កម្មការិនី​កាត់ដេរ​នៅ​តាម​ផ្លូវ​វេ​ង​ស្រេង ទៅ​លេង​ស្រុក​កំណើត​នៅ​ក្នុង​ឱកាស ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ឯករាជ​ជាតិ និង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែត ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៣ និង​១០​នាទី រសៀល​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​ការដ្ឋាន​ចាក់​ដី​ធ្វើ​ផ្សារ​បន្លែ​បឹង​តា​មោក បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ ក្នុងភូមិ​ទួល​សំពៅ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ យុវជន​រង​គ្រោះ​ឈ្មោះ ស្រ៊ូ ស៊ី​ណាត អាយុ​២៨​ឆ្នាំ ជា​សិស្ស​រៀន​កូរ៉េ មាន​លំនៅ​ភូមិ​ប្រឡាយ​មាស ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង បាន​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​។

ចំណែក​រថយន្ត​ដែល​បុក​មនុស្ស​ស្លាប់ ប្រភេទ​រថយន្ត​បែន​ដឹក​ដី ពាក់​ស្លាក​លេខ ភ្នំពេញ ៣F-៦២៨៩ បើកបរ​ដោយ​ឈ្មោះ សុខ ខឿន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​លំនៅ​ភូមិ សំរោង​ត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​។ តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​យុវជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១R-០៣២៩ មួយ​គ្រឿង ធ្វើ​ដំណើរ​តាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។

នៅ​ពេល​ធ្វើ​ដំណើរ មក​ដល់​កន្លែង​កើតហេតុ ដែល​ជា​កន្លែង​ចាក់​ដី​លុប​បឹង​តា​មោក​ធ្វើ​ផ្សារ​បន្លែ ស្រាប់តែ មាន​រថយន្ត​ដឹក មួយ​គ្រឿង​ខាងលើ បើក​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​បត់​ឆ្វេង​ចូល​ចាក់​ដី​ក៏​បាន​បុក​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​រង​របួសធ្ងន់​ត្រូវ​បាន​អនាគត​ប្អូន​ថ្ងៃ​បី​ដាក់​កង់​៣​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក ព្រែក​ព្នៅ ពេល​ទៅ​ដល់​ស្លាប់​បាត់​ទៅ​ហើយ​។

តាម​ក្រុម​គ្រួ​សារបាន​ឲ្យ​ដឹង​ថា យុវជន​រង​គ្រោះ មាន​គូ​ដណ្តឹង​ជា​កម្មការិនី​កាត់ដេរ​នៅ​រោងចក្រ​នៅ​តាម​ផ្លូវ​វេ​ង​ស្រេង ដែល​ត្រៀម​ចូល​រោងការ​នៅ​ខែមករា ឆ្នាំ​២០២០​ខាង​មុខ​នេះ​។ នៅ​មុន​ពេល​កើតហេតុ​យុវជន​រង​គ្រោះ ក៏​បាន​ជិះ​មួយ​គ្រឿង ម្នាក់​២​នាក់​អនាគត​ប្អូនថ្លៃ​មក​ដឹក​គូ​ដណ្តឹង​ត្រឡប់​ទៅ​ផ្ទះ​នៅ​ថ្ងៃ​ឈប់​សម្រាក ហើយ​ត្រូវ​រថយន្ត​បុក​ស្លាប់​តែ​ម្តង​។

នៅ​ចំពោះ​មុខ អ្នកបើកបរ​បាន​បដិសេធ​ថា ខ្លួន​ពុំ​បាន​បុក​នោះ​ទេ គឺ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​បុក​រថយន្ត​គូថ​រថយន្ត​ដឹក​ដី​មួយ​គ្រឿង ដែល​ធ្វើ​ដំណើរ​ចូល​ចាក់​ដី​ដែល នៅ​ពីមុខ ហើយ​ក៏​ខ្ទាត​មក​ប៉ះ​នឹង​រថយន្ត​របស់​ខ្លួន​។ រថយន្ត និង​ម៉ូតូ​ព្រមទាំង​អ្នកបើកបរ ត្រូវ​បាន​នគរបាល​ប​ញ្ចូ​ន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់​។ ចំណែក​សព​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ស្រុក​កំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ 

https://s5.kh1.co/__image/w=650,h=379,q=100/42/425160696f0506445b40208b185b21aa6d1f9648.jpg
https://s6.kh1.co/__image/w=650,h=379,q=100/8a/8a2b24b7106c5c2ea251acca62b87defa8aac11a.jpg
https://s4.kh1.co/__image/w=650,h=379,q=100/f5/f520d88bb3423c59a1f998640ee274f4c7102041.jpg
https://s4.kh1.co/__image/w=650,h=379,q=100/66/66eb1ff42316c4347ae0cc4d566f25f86e8efed7.jpg
https://s4.kh1.co/__image/w=650,h=379,q=100/f9/f9c400b46f983cd050f9eae8af1a88919b8103d5.jpg
https://s4.kh1.co/__image/w=650,h=379,q=100/f2/f2e4f02f8bb176e355ca6c3f2ef4da17883a64c8.jpg
https://s5.kh1.co/__image/w=650,h=379,q=100/44/443d71732512e860e7497c8a8cc149436733a4cd.jpg
https://s6.kh1.co/__image/w=650,h=379,q=100/b9/b97b939a51172585b107dbe4bcde2f14007e8753.jpg
https://s6.kh1.co/__image/w=650,h=379,q=100/ed/edd03b2893c6ba7ecc63e795bf28c6019d338f7b.jpg

ប្រភពកោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T