វង្ស ណយ ធ្វើឲ្យកក្រើកខ្លាំងនៅកំពង់ស្ពឺ!! រាប់ដូចគ្នា បែកដូចគ្នា ជក់ចិត្តសាហាវ (មានវីដេអូ)

//s5.kh1.co/15/154f71d3cd6f7a14d9c8c1edd4e8402efcd628d4.jpg
កីទ្បា

 ០៨-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

កំពង់ស្ពឺ៖ ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធី Khmer Fight នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន កូននាគឆ្លងដែនខេត្តប៉ៃលិន វង្ស ណយ បានប្រកួតស្មើពិន្ទុគ្នាជាមួយកីឡាករមកពីប្រទេសអ៊ីរ៉ង់ Ameth Soleymony

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករទាំងពីរស្មើពិន្ទុគ្នា
កីឡាករទាំងពីរស្មើពិន្ទុគ្នា

ការប្រកួតរវាងកីឡាករទាំងពីរធ្វើឡើងក្នុងប្រភេទទម្ងន់ធ្ងន់គឺ ៧៣គីឡូក្រាម និងមានតែ ៣ទឹកប៉ុណ្ណោះ។ គ្រាន់តែគោះជួងចាប់ផ្ដើមចូលទឹកទី១ភ្លាម កីឡាករទាំងពីរបានចេញផ្លែកែងធ្ងន់ៗដាក់គ្នា ដែលបានធ្វើឲ្យ វង្ស ណយ បែក ខណៈកីឡាករអ៊ីរ៉ង់ត្រូវលោកអាជ្ញាកណ្ដាលរាប់។ ឈានចូលដល់ទឹកទី២ កីឡាករទាំងពីរនៅតែបន្តសម្រុកគ្នាខ្លាំងៗ ដែលបានធ្វើឲ្យការប្រកួតកក្រើកមែនទែនក្រោមក្រសែភ្នែកអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់យ៉ាងច្រើនក្រោមតំណក់ទឹកភ្លៀង ប៉ុន្តែនៅខាងចុងទឹកកីឡាករអ៊ីរ៉ង់ បានវាយឲ្យលោកអាជ្ញាកណ្ដាលរាប់ វង្ស ណយ វិញម្ដង។

ការប្រកួតនៅក្នុងទឹកចុងក្រោយ ទាំង វង្ស ណយ និងអ៊ីរ៉ង់ នៅតែបន្តសម្រុកគ្នាដោយមិនបន្ថយសោះ ជាពិសេសការប្រើកែង។ ជាលទ្ធផលបញ្ចប់ការប្រកួតពេញ ៣ទឹក កីឡាករទាំងពីរស្មើគ្នាដោយពិន្ទុ៕

ចង់ឃើញថា ការប្រកួតនោះកក្រើកសង្វៀន និងល្អមើលយ៉ាងណា ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T