លោក សន ពិសិដ្ឋ កាន់តែប្រជាប្រិយភាពខ្លាំងឡើង ទទួលតំណែងតួឯកប្រុស ក្នុងរឿងភាគខ្មែរទៀតហើយ! (មានវីដេអូ)

//s5.kh1.co/1c/1cfece207e567315cac0bdd0eb6da3533b6b291b.jpg
តារា & កម្សាន្ដ

 ០៨-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ស្ថានីយទូរទស្សន៍លេខ៥ បានសម្រេចលើកតារាប្រុសរូបសង្ហាលោក សន ពិសិដ្ឋ ដែលកំពុងតែប្រជាប្រិយភាពឡើងនោះ ឱ្យប៉ះគ្នានឹងតារាស្រីល្បីប្រចាំប៉ុស្តិ៍នេះ គឺកញ្ញា ព្រះកាយច័ន្ទ ក្នុងរឿងភាគថ្មី «សម្បថដងស្ទឹង»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កញ្ញា ព្រះ កាយច័ន្ទ និងលោក សន ពិសិដ្ឋ
កញ្ញា ព្រះ កាយច័ន្ទ និងលោក សន ពិសិដ្ឋ

កាលពីព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ទូរទស្សន៍លេខ៥ បានរៀបចំក្រុងពាលីត្រៀមថតរឿងភាគថ្មី «សម្បថដងស្ទឹង» ដោយមានវត្តមានតារាសម្តែងល្បីៗជាច្រើនដួង ខណៈទូរទស្សន៍នេះបានប្រកាសតួឯកទាំងពីរគឺលោក សន ពិសិដ្ឋ និងកញ្ញា ព្រះកាយច័ន្ទ សម្រាប់រឿងនេះ។

ពិធីក្រុងពាលីរឿង «សម្បថដងស្ទឹង» 
ពិធីក្រុងពាលីរឿង «សម្បថដងស្ទឹង» 

លោក សន ពិសិដ្ឋ បានប្រាប់ក្រុមអ្នកសារព័ត៌មានឱ្យដឹងថា សម្រាប់ឆ្នាំនេះលោកពិតជាសប្បាយ និងត្រេកអរជាខ្លាំងដែលរាសីឆ្នាំឡើង ទទួលបានការថតរឿងជាបន្តបន្ទាប់។ បន្ទាប់ពីរឿងថ្មីរបស់ទូរទស្សន៍លេខ៥នេះ លោកក៏មានស្នាដៃភាពយន្តចំនួនពីរទៀត ដែលខាងផលិតកម្មដទៃមិនទាន់បញ្ចេញនៅឡើយ ដែលជាខ្សែភាពយន្តដុំត្រៀមចាក់បញ្ចាំងក្នុងស្រុកខ្មែរ និងចេញទៅក្រៅប្រទេស។ សម្រាប់រឿងភាគថ្មីនេះជារឿងទី៤របស់លោកនៅលើកញ្ចក់ទូរទស្សន៍លេខ៥។ សម្រាប់ថតរឿងឱ្យទូរទស្សន៍លេខ៥នេះ លោកមានស្នាដៃចំនួនបួនហើយ។ ចំណែករឿងភាគថ្មី «សម្បថដងស្ទឹង» នេះទទួលបានតំណែងតួឯកជាលើកទី២ បន្ទាប់ពីរឿង «ចៅសុងចៅខ្ស័ង»

តួឯកប្រុសរូបនេះបានបញ្ជាក់ថា រឿងនេះលោកលេងជាតូប្រុសឈ្មោះ លាភ ដែលជាកម្លោះរូបសង្ហា មានភាពមាំមួន ក្លាហាន និងមានស្នេហាស្មោះស្ម័គ្រជាមួយនឹងតួស្រី។ នៅពេលឪពុករបស់តួប្រុសចែកឋានទៅ លាភ ក៏បានមកស្នាក់អាស្រ័យជាមួយនឹង អ៊ំឈុំ មើលថែដីស្រែចំនួន៥ហិកតា ដែលជាមរតករបស់ លាភ។ សាច់រឿងនេះជាប្រភេទរឿស្នេហាកម្សត់ ដែលជួបឧបសគ្គជាច្រើន ហើយជាពិសេសឪពុកតួប្រុស ដែលមេឃុំតាមបំបែកតូប្រុស មិនឱ្យបានគ្នានឹងតួស្រីមើលទៅវេទនាណាស់។

ពិធីក្រុងពាលីរឿង «សម្បថដងស្ទឹង» 
ពិធីក្រុងពាលីរឿង «សម្បថដងស្ទឹង» 

ជាតារាប្រុសមាឌធំ សាច់ដុំពេញណែនលោក សន ពិសិដ្ឋ បានប្រាប់ថា លោកបានប្រឡូកក្នុងវិស័យសិល្បៈចាប់តាំងឆ្នាំ២០១៦ ដោយផ្តើមជាអ្នកសម្តែងឈរអមគេ ឬឈរអមតួឯក ហើយពេលនោះតម្លៃខ្លួនថតលើកដំបូងពេញមួយថ្ងៃបានត្រឹម៣០ដុល្លារ តែពេលដល់ដៃសល់បានតែ២០ដុល្លារ។ លោកជាអ្នកខេត្តកំពង់ស្ពឺ ដោយតស៊ូរៀន និងខំការងារច្រើនមុខនៅភ្នំពេញ មុនពេលប្រឡូកចូលសិល្បៈ ជាមួយការលំបាកច្រើនគួរសមសម្រាប់លោក ទម្រាំបានលេចមុខក្លាយជាតារាល្បីដល់សព្វថ្ងៃនេះ។ ការសម្រេចចិត្តចូលលេងជាអ្នកសម្តែងនៅពេលនោះ ដោយសារតែលោកមានបញ្ហាជីវភាពខ្វះខាត ហើយឃើញមានឱកាសក៏ឆ្លៀតទទួលបានកម្រៃក៏សម្រេចចូលថតសម្តែង ហើយក៏ចាប់ផ្តើមឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈពេញលេញតែម្តង។

ចំណែកតួឯកស្រីកញ្ញា ព្រះ កាយច័ន្ទ វិញបាននិយាយដែរថា រឿងនេះមានឈុតស្នេហាជាច្រើន ដែលត្រូវលេងប៉ះគ្នា ជាពិសេសឈុតឆាកផ្អែមល្ហែមឱបថើបនឹងតួប្រុសលោក សន ពិសិដ្ឋ មានច្រើនតែម្តង ដែលនឹងធ្វើឱ្យរឿងស្នេហាដ៏កំសត់មួយល្អមើលសម្រាប់ទស្សនិកជន។ តួឯករបស់នាងក្នុងរឿងនេះមានឈ្មោះ នួន ដើរតួរជានារីក្រមុំរូបស្រស់មានសេចក្តីស្រលាញ់ និងភាពស្មោះស្ម័គ្រជាមួយតួប្រុសធ្វើឱ្យនាងសម្រេចចិត្តនិយាយ ពាក្យសម្បថថានឹងរក្សាសេចក្តីស្រលាញ់ជាមួយ លាភ រហូតដល់ថ្ងៃស្លាប់។ ប៉ុន្តែក្នុងសាច់រឿងតួស្រីបែរជាមិនដឹងខ្លួនថាខ្លួនជាអ្នកខុសនឹងពាក្យសម្បថ។

កញ្ញា ព្រះកាយច័ន្ទ និងលោក សន ពិសិដ្ឋ
កញ្ញា ព្រះកាយច័ន្ទ និងលោក សន ពិសិដ្ឋ

ចង់ជ្រាបកាន់តែច្បាស់ ទស្សនាវីដេអូសម្ភាសខាងក្រោម៖

វីដេអូ
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T