Real Madrid នឹងដាក់សំណើ ១២០លាន បូកថែមកីឡាករមួយរូបទៀត ដើម្បីនាំយកជម្រើសជាតិអង់គ្លេសម្នាក់

//s6.kh1.co/bc/bce2a76bcded82dd8d074341911b60076faf3dd9.jpg
កីទ្បា

 ០៨-វិច្ឆិកា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ ក្រោយបរាជ័យក្នុងការទិញ Paul Pogba និង Neymar អំឡុងទីផ្សារដោះដូរកីឡាកររដូវក្ដៅកន្លងទៅ អ្នកចាត់ការទូទៅរបស់ Real Madrid លោក Zinedine Zidane បានដាក់គោលដៅជាថ្មីក្នុងការនាំចូលកីឡាករបន្ថែមដើម្បីពង្រឹងក្រុម ប៉ុន្តែមិនមែនជាកីឡាករទាំងពីររូបដែលបានរៀបខាងលើនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករដែលក្លិបយក្សអេស្ប៉ាញចាប់អារម្មណ៍ចង់បាននាពេលនេះគឺខ្សែប្រយុទ្ធវ័យក្មេងរបស់ Borussia Dortmund កីឡាករ Jadan Sancho ហើយក្លិបមានមូលដ្ឋាននៅរាជធានីរបស់ប្រទេសអេស្ប៉ាញមួយនេះបានរួចរាល់ក្នុងការដាក់សំណើទឹកប្រាក់ បូកជាមួយនឹងកីឡាករមួយរូបដើម្បីនាំយកជម្រើសជាតិអង់គ្លេសរូបនេះមកកាន់កីឡដ្ឋាន Santiago Bernabeu។

កីឡាករ Jadan Sancho
កីឡាករ Jadan Sancho

បើតាមការចុះផ្សាយរបស់សារព័ត៌មាន Don Balon ប្រធានក្លិប Real Madrid លោក Perez បានដាក់ Sancho ជាគោលដៅទីមួយក្នុងការនាំចូលនៅទីផ្សាររដូវក្ដៅលើកក្រោយ និងបានកំពុងតែរៀបចំសមណើ ១២០លានអឹរ៉ូ បូកជាមួយនិងខ្សែប្រយុទ្ធ Mariano Diaz ដើម្បីទិញយករូបគេ។

កីឡាករ Mariano Diaz
កីឡាករ Mariano Diaz

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា Real Madrid ធ្លាប់បានដាក់សំណើជាលុយសុទ្ធចំនួន ២លើកហើយគឺ ១១៦លានអឺរ៉ូ និង ១៣០លានអឺរ៉ូសម្រាប់ខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំម្នាក់នេះ ប៉ុន្តែសំណើទាំងអស់សុទ្ធតែត្រូវបានបដិសេធដោយ Dortmund។

ក្រៅពី Real Madrid នៅមានក្លិបធំចំនួន ២ទៀតដែលចាប់អារម្មណ៍មកលើ Sancho រួមមាន Manchester United និង Liverpool ខណៈចំពោះតម្លៃខ្លួនវិញគឺ Dortmun ទាមទារយ៉ាងហោចណាស់ ១៥០លានអឺរ៉ូក្នុងការទិញផ្ដាច់កុងត្រា។

ជាមួយគ្នានេះ Real Madrid ក៏បានបញ្ជាក់ច្បាស់ទៅកាន់ Dortmund អំពីការចង់បាន Sancho ដោយរង់ចាំចម្លើយឆ្លើយតបពី Dortmund សិនមុននឹងដាក់សំណើសុំទិញជាផ្លូវការ៕

កីឡាករ Jadan Sancho
កីឡាករ Jadan Sancho
កីឡាករ Jadan Sancho
កីឡាករ Jadan Sancho

ប្រភពFoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T