ក្មេងតូចម្នាក់ប៊ិះនឹងធ្លាក់ពីលើជណ្ដើរ សំណាងល្អបានឆ្មាមួយក្បាលជួយទាន់ (មានវីដេអូ)

//s5.kh1.co/1d/1d3c76bc215c71cd0af5e105c110e904d9312176.jpg
សង្គម

 ០៨-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

កូឡុំប៊ី៖ ថ្មីៗនេះ មហាជនអ្នកលេងបណ្ដាញសង្គមជាច្រើនបានសម្ដែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំងជុំវិញវីដេអូឃ្លីបមួយ ដែលបង្ហោះនូវសកម្មភាព ក្មេងតូចម្នាក់ប៊ិះនឹងធ្លាក់ពីលើជណ្ដើរ សំណាងល្អបានឆ្មាមួយក្បាលជួយទាន់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ Bogotá ប្រទេសកូឡុំប៊ី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូបានបង្ហាញឲ្យឃើញថា ក្មេងប្រុសតូចបានវារសំដៅចេញពីក្នុងបន្ទប់ជាន់ខាងលើ ខណៈទ្វារបន្ទប់បើកចំហចោល។ ឃើញដូច្នេះ ឆ្មាមួយក្បាលដែលនៅលើសាឡុង បានស្ទុះលោតចុះទៅបាំងផ្លូវ និងយកក្រញាំតូចៗរបស់វារុញក្មេងតូចនោះ។ លុះពេលក្មេងតូចវារបកក្រោយវិញ ទើបឆ្មាមួយក្បាលនោះត្រលប់ទៅកន្លែងដើមវាវិញ។

អ្នកស្រី Diana ជាម្ដាយរបស់ក្មេងតូចនោះបាននិយាយថា៖

«នៅក្នុងព្រឹកថ្ងៃនោះ ខ្ញុំបានដាក់កូនឲ្យគេងនៅក្នុងបន្ទប់ម្នាក់ឯង។ ក្រោយមក ខ្ញុំបានឮសូរសំឡេងគេភ្ញាក់ ក៏ស្ទុះឡើងទៅមើល ទើបឃើញគេវារចេញពីក្នុងគ្រែ។ ដោយឆ្ងល់ ខ្ញុំបានឆែកកាមេរ៉ាសុវត្ថិភាពមើល ទើបឃើញឆ្មាមួយក្បាលនោះបានជួយសង្គ្រោះជីវិតកូនរបស់ខ្ញុំ។»

យ៉ាងណាមិញ ក្រោយពីវីដេអូនោះមានភាពល្បីល្បាញរួចមក មានមហាជនមួយចំនួនបានចាត់ទុកឆ្មាមួយក្បាលនោះជា អ្នកក្លាហានទៀតផង៕

តើប្រិយមិត្តអ្នកអានយល់ឃើញយ៉ាងណាដែរ?

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទ្វារដែលបើចំហ
ទ្វារដែលបើចំហ
ឆ្មាមួយក្បាលនោះ
ឆ្មាមួយក្បាលនោះ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T