ច្បាស់ការហើយ! ទីបំផុត CL និង YG Entertainment មិនពាក់ព័ន្ធគ្នាទៀតទេ!

//s5.kh1.co/49/4929bf5069b4b9f7b1cfdade3b75b438bdefa6af.jpg
តារា & កម្សាន្ដ

 ០៨-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ កាលពីម្សិលមិញ CL ដែលជាតារាស្រីដ៏ល្បីល្បាញប្រចាំប្រទេសកូរ៉េ បានបង្កភាពភ្ញាក់ផ្អើលដល់ហ្វេនៗទាំងក្នុង និងក្រៅប្រទេសមិនស្ទើរទេ ក្រោយពីប្រកាសដើរចេញ ពីដំបូលផលិតកម្ម YG Entertainment

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ មិនបានប៉ុន្មានផង YG Entertainment បានចេញមុខថា នឹងសុំចចារជាមួយ CL ដើម្បីបន្តកុងត្រាថ្មីផងដែរ។

ប៉ុន្តែ ស្រាប់តែនៅថ្ងៃនេះ អ្វីៗបានបញ្ជាក់យ៉ាងច្បាស់ការថា CL និង YG Entertainment មិនពាក់ព័ន្ធគ្នាទៀតទេ ក្រោយពីផលិតកម្មមួយនេះ បង្ហោះសារយ៉ាងភ្លឺភ្នែក មានអត្ថន័យថា៖

«សួស្ដី នេះជាសាររបស់ YG Entertainment ដោយសេចក្ដីគោរពគំនិតរៀងៗខ្លួន ពួកយើងយល់ព្រមចំពោះ ការសុំបញ្ចប់មិនបន្តកិច្ចសន្យាថ្មី ដូចដែល CL បានស្នើរសុំ។»

បន្ថែមពីនេះ YG ក៏បានលើកឡើងទៀតដែរថា៖ 

«យើងសូមស្នើឲ្យអ្នកគាំទ្រទាំងអស់ នៅតែបន្តការគាំទ្រ និងផ្ដល់ការស្រលាញ់ដល់ CL ឲ្យបានជារៀងរហូត»។

CL
CL
CL
CL
CL
CL
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T