ល្បិចណាស់! លោកតាម្នាក់ ធ្វើពុតសុំទានដើម្បីយកប្រាក់ទៅព្យាបាលជំងឺ បែរជាត្រូវគេតាមទាន់យកប្រាក់ទិញឆ្នោតទៅវិញ

//s4.kh1.co/3e/3e13a6734a36e586887b3772ed629150586a8c2f.jpg
សង្គម

 ០៨-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

សិង្ហបុរី៖ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ លោកតាម្នាក់នៅឯទីប្រជុំជន Yishun ក្នុងប្រទេសសិង្ហបុរី ត្រូវបានគេតាមទាន់យកប្រាក់ទៅទិញឆ្នោត ក្រោយពីធ្វើពុតសុំទានដើម្បីយកប្រាក់ទៅព្យាបាលជំងឺ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា នៅក្នុងថ្ងៃនោះ បុរសឈ្មោះថា Deng បានប្រទះឃើញ លោកតាម្នាក់ (មិនស្គាល់អត្តសញ្ញាណ) ដែលស្ថិតក្នុងវ័យប្រហែល៨០ឆ្នាំកំពុងឈរនៅក្បែរច្រកទ្វារចេញចូលផ្សារទំនើប Northpoint City។ លោកតាបានប្រាប់ទៅកាន់អ្នកដំណើរដែលឆ្លងកាត់ថា រូបគាត់ផ្ទាល់គ្មានផ្ទះសម្បែង គ្មានអ្នកមើលថែទាំ គ្មានប្រាក់សម្រាប់ព្យាបាលជំងឺ និងទិញអាហារនោះទេ។

លោក Deng បាននិយាយថា៖

«សំឡេងរបស់លោកតាពេលនោះកម្សត់ណាស់ ហើយថែមទាំងញ័រទៀតផង។ ខ្លួនប្រាណរបស់លោកតាមានសភាពខ្សោយ និងគួរឲ្យអាណិតយ៉ាងខ្លាំង។»

ប្រភពបានបន្ដថា នៅពេលដែលមានស្ត្រីម្នាក់ស្ម័គ្រចិត្តជួយជូនលោកតាទៅមន្ទីរពេទ្យ លោកតាបានជំទាស់មិនព្រម ហើយបែរជាសុំប្រាក់ជំនួសទៅវិញ។ ​រយៈពេល១០នាទីក្រោយមក លោកតាបានទទួលប្រាក់ពីអ្នកដំណើរចំនួន៨នាក់ ក្នុងចំនួនទឹកប្រាក់ចាប់ពី២ដុល្លារអាមេរិក ទៅ៥ដុល្លារអាមេរិកក្នុងម្នាក់ៗ។ ដោយមិនដឹងថា លោក Deng កំពុងចាំឃ្លាំមើល លោកតាបានបញ្ឈប់សកម្មភាពចាស់ជរារបស់ខ្លួន រួចដើរសំដៅទៅកាន់ចំណតឡានក្រុងដែលនៅក្បែរនោះ។ លុះពេលទៅដល់កន្លែងលក់ឆ្នោតផ្សងសំណាង លោកតាបានដកប្រាក់ដែលបានមកពីការសុំ យកទៅទិញឆ្នោត។ ឃើញដូច្នេះ លោក Deng បានទូរស័ព្ទរាយការណ៍ទៅកាន់ប៉ូលិសភ្លាមៗ។

ប្រភពបានឲ្យដឹងទៀតថា ប៉ូលិសបានចុះទៅដល់ទីតាំងផ្ទះរបស់លោកតាផ្ទាល់ និងធ្វើការសាកសួរ ប៉ុន្ដែលោកតាបានបដិសេធ។

យ៉ាងណាមិញ ប៉ូលិសក៏បានព្រមានលោកតា ដើម្បីបញ្ឈប់សកម្មភាពឆបោកគេ.តទៅទៀត។ ចំពោះច្បាប់ប្រទេសសិង្ហបុរី សម្រាប់បុគ្គលណាដែលសុំទានបង្កការរំខានជាសាធារណៈច្រើនដងអាចនឹងត្រូវពិន័យជាប្រាក់រហូតដល់ ៣០០០ដុល្លារ  ឬជាប់គុករហូតដល់២ឆ្នាំ៕

តើប្រិយមិត្តអ្នកអានយល់ឃើញយ៉ាងណាដែរ?

សូមទស្សនារូបភាពខាងក្រោម៖

លោកតាកំពុងឈរសុំប្រាក់
លោកតាកំពុងឈរសុំប្រាក់
លោកតាកំពុងទិញឆ្នោត
លោកតាកំពុងទិញឆ្នោត
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T