មិនបេតីទេ!! Bayern Munich ច្រានចោល ការចង់មកដឹកនាំ របស់សំណាក់គ្រូបង្វឹកឆ្នើមរូបនេះ

//s4.kh1.co/c2/c28048e0f303f1ea044f8222bc51d625aa7a4e63.jpg
កីទ្បា

 ០៨-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អាល្លឺម៉ង់៖ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាក្លិប Bayern Munich បានបដិសេធក្នុងការណាត់ជួបជាមួយលោក Arsene Wenger ដើម្បីពិភាក្សាជុំវិញបញ្ហាដំណែងគ្រូបង្វឹកនៅក្លិបអាល្លឺម៉ង់មួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Arsene Wenger
លោក Arsene Wenger

Bayern Munich កំពុងតែសម្លឹងមើលរកគ្រូបង្វឹកថ្មីបន្ទាប់ពីបានបណ្ដេញលោក Niko Kovac ចេញពីដំណែងក្រោយប្រកួតចាញ់ Eintracht Frankfurt ក្នុងលទ្ធផល ៥ទល់នឹង១។

អ្នកចាត់ការទូទៅដែលដឹកនាំ Arsenal អស់រយៈពេល ២២ឆ្នាំចន្លោះឆ្នាំ១៩៩៦ ដល់ឆ្នាំ២០១៨ មិនទាន់បានដឹកនាំក្លិបណាមួយនៅឡើយទេ ក្រោយចាកចេញពីកីឡដ្ឋាន Emirate របស់កាំភ្លើងធំ។

លោក Arsene Wenger
លោក Arsene Wenger

សារព័ត៌មានអាល្លឺម៉ង់ Bild បានចុះផ្សាយថាអ្នកចាត់ការទូទៅសញ្ជាតិបារាំង Wenger បានហៅទូរស័ព្ទទៅកាន់ប្រធានក្លិប Bayern Munich លោក Kart-Heinz Rummenigge កាលពីរសៀលថ្ងៃពុធដើម្បីពិភាក្សាក្នុងការទៅដឹកនាំក្លិបមួយនេះ ប៉ុន្តែត្រូវខាងក្លិបបដិសេធចំពោះបំណងមួយនេះ។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា គ្រូបង្វឹកបណ្ដោះអាសន្នលោក Hansi Flick ទំនងជាអាចនឹងដឹកនាំ Bayern Munich រហូតដល់ចប់រដូវកាល ២០១៩-២០២០ តែម្ដង។

លោក Hansi Flick
លោក Hansi Flick

ជាមួយគ្នានេះផងដែរលោក Jose Mourinho លោក Erik ten Hag និងលោក Ralf Rangnick  សុទ្ធសឹងតែជាបេក្ខភាពដែលអាចចូលខ្លួនមកដឹកនាំ Bayern Munich៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T