គន្លឹះកសាងជីវិតរីករាយតាមរយៈរបៀបរស់នៅប្រកបដោយសុខភាពល្អ

//s6.kh1.co/51/51d86d49438898c727c2d8f7cdce3672a2a2d1b8.jpg
សង្គម

 ០៩-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ស្របពេលកម្ពុជាជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេសដែលមានការរីកចម្រើនលឿនរហ័សបំផុតនៅក្នុងតំបន់ តាមរយៈកំណើនសេដ្ឋកិច្ចថេរប្រចាំឆ្នាំ ប្រជាពលរដ្ឋកម្ពុជាក៏កំពុងទទួលបានកម្រិតជីវភាពដែលល្អប្រសើរជាងមុនផងដែរ។ គ្រួសារជាច្រើន មានរបៀបរស់នៅប្រសើរជាងកាលពីមុន ដោយអ្នកជំនាន់ថ្មីចំណាយពេលវេលាច្រើនលើប្រព័ន្ធផ្សព្វផ្សាយសង្គម ជួបជុំមិត្តភក្តិ ញ៉ាំអាហារខាងក្រៅ ជាទូទៅពួកគេមានរបៀបរស់នៅជឿនលឿនជាងមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែការមានរបៀបរស់នៅមួយប្រកបដោយសុខភាពល្អ វាមិនងាយស្រួលដូចការនិយាយនោះទេ។ ភាពមមាញឹកនៅក្នុងការរស់នៅប្រចាំថ្ងៃ ពេលខ្លះអាចធ្វើឱ្យយើងមើលរំលងគុណប្រយោជន៍នៃការញ៉ាំអាហារដែលមានជីវជាតិត្រឹមត្រូវ ការពិនិត្យសុខភាព និងការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។

សូមកុំភ្លេចអ្វីដែលសំខាន់បំផុតសម្រាប់យើង! តើមានអ្វីដែលសំខាន់ជាងសុខភាពរបស់យើងទៀត? ការមានសុខភាពល្អ គឺជាគន្លឹះមួយដែលនាំឱ្យជីវិតរស់នៅប្រកបដោយភាពរីករាយ។ “សុខភាព ជាទ្រព្យសម្បត្តិ” នេះ ជាសុភាសិតដ៏ល្បីល្បាញ និងមានអត្ថន័យបំផុតសម្រាប់មនុស្សគ្រប់គ្នា។ ប្រសិនបើអ្នកមានសុខភាពមិនល្អ អ្វីៗគ្រប់យ៉ាងនៅក្នុងជីវិតរបស់អ្នកនឹងរងផលប៉ះពាល់ដូចគ្នា។

ដើម្បីណែនាំអំពីសារៈសំខាន់នៃការរស់នៅប្រកបដោយសុខភាពល្អ និងយូរអង្វែង ក្រុមហ៊ុន Nestlé ដែលជាក្រុមហ៊ុនអាហាររូបត្ថម្ភ និងភេសជ្ជៈធំជាងគេបំផុតនៅលើពិភពលោក នឹងរៀបចំកម្មវិធី “ដំណើរទេសចរណ៍ Nestlé សុខភាពកាន់ប្រសើរ & ជីវិតកាន់តែរីករាយ“ ដែលនឹងធ្វើដំណើរតាមបណ្តាខេត្ត-ក្រុងសំខាន់ៗចំនួន៧ រៀងរាល់ថ្ងៃចុងសប្តាហ៍ ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា រហូតដល់ថ្ងៃទី២៩ ខែធ្នូ នាឆ្នាំនេះ។

ផែនទី
ផែនទី

គោលបំណងនៃកម្មវិធីដំណើរទេសចរណ៍នេះ គឺដើម្បីអប់រំ និងលើកកម្ពស់គុណភាពជីវិតតាម រយៈការផ្តល់ចំណេះដឹងស្តីអំពីសារៈសំខាន់នៃរបៀបរស់នៅប្រកបដោយសុខភាពល្អ។ តាមរយៈការផ្តល់ព័ត៌មាន និងដំបូន្មានដែលណែនាំដោយអ្នកជំនាញអាហារូបត្ថម្ភ។ Nestlé សង្ឃឹមថា ប្រជាជនកម្ពុជានឹងយល់កាន់តែច្បាស់ នៅពេលធ្វើការសម្រេចចិត្តជារៀងរាល់ថ្ងៃ អំពីអ្វីដែលត្រូវទទួលទាន និងរបៀបដែលនឹងនាំផលវិជ្ជមានដល់សុខុមាលភាពទូទៅរបស់ពួកគាត់។

កម្មវិធីដំណើរទេសចរណ៍នេះ នឹងផ្តល់នូវឱកាសជាច្រើនរួមមាន៖ ការពិនិត្យសុខភាព និងការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ ការធ្វើលំហាត់ប្រាណដូចជា ការរាំ និងការបង្វឹលកង ព្រមទាំងការកម្សាន្តរីករាយផ្សេងទៀតដូចជាការថតរូប ការចាប់ឆ្នោតផ្សងសំណាង ការភ្លក្សផលិតផលដោយឥតគិតថ្លៃ និងការប្រឡងច្រៀងខារ៉ាអូខេជាដើម។ DJ Nana នឹងចែករំលែកគន្លឹះផ្ទាល់ខ្លួនរបស់គាត់អំពីរបៀបធ្វើយ៉ាងណាឱ្យទទួលបានជីវិតដែលប្រកបដោយសុខភាពល្អ និងរីក រាយ។ ទន្ទឹមនឹងនេះ អ្នកជំនាញអាហារូបត្ថម្ភក៏នឹងផ្ដល់ការពិភាក្សាអំពីបញ្ហាអាហារូបត្ថម្ភ សំខាន់ៗ ដែលកំពុងប្រឈមនៅកម្ពុជា នាពេលបច្ចុប្បន្នផងដែរ។ ដល់ពេលដែលត្រូវថែទាំសុខភាពរបស់លោកអ្នកហើយ! សូមស្វែងរកទីតាំងកម្មវិធីដំណើរទេសចរណ៍ Nestlé ដែលស្ថិតនៅជិតលោកអ្នក និងស្វែងយល់អំពីគន្លឹះដែលអាចធ្វើឱ្យលោកអ្នករស់នៅប្រកបដោយសុខភាពល្អប្រសើរ និងជិវីតរីករាយ។ តោះ! យើងនាំគ្នារស់នៅប្រកបដោយសុខភាពល្អទាំងអស់គ្នា!! 

  • ខេត្តកណ្ដាល ផ្សារតាខ្មៅ ១៦-១៧ វិច្ឆិកា ២០១៩ 
  • ខេត្តកំពង់ចាម សួនច្បារកោះពេជ្រ ២៣-២៤ វិច្ឆិកា ២០១៩ 
  • ខេត្តបាត់ដំបង សួនច្បារសម្ដេច ស ខេង ៣០ វិច្ឆិកា-០១ ធ្នូ ២០១៩
  • ខេត្តសៀមរាប ផ្សារទំនើបអង្គរ ០៧-០៨ ធ្នូ ២០១៩ 
  • ខេត្តត្បូងឃ្មុំ ប៊េនឡានតាក់ស៊ី ១៤-១៥ ធ្នូ ២០១៩ 
  • រាជធានីភ្នំពេញ ផ្សារទំនើប អ៊ីអន១, Lively Plaza ២០ ធ្នូ ២០១៩ 
  • ខេត្តតាកែវ ផ្សារតាកែវ ២៨-២៩ ធ្នូ ២០១៩ 
Booth
Booth
Booth
Booth
Sokhom Kosoma
ម៉ារី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T