ទើបតែបើកបាន២ឆ្នាំមែន តែសណ្ឋាគារ ភែ​លេស​ហ្គេ​ត​ហូ​ថែ​ល​ &​ រី​សត ឈ្នះពានរង្វាន់សណ្ឋាគារដ៏ឆ្នើមប្រចាំតំបន់អាស៊ី ឆ្នាំ២០១៩!

//s5.kh1.co/10/10917c5473b7aaa6f0e2e25007368beaf313f348.jpg
សង្គម

 ០៨-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ថ្វីត្បិតតែ សណ្ឋាគារ ភែ​លេស​ហ្គេ​ត​ហូ​ថែ​ល​&​រី​សត (Palace Gate Hotel & Resort Phnom Penh) ទើបតែបើកដំណើរការបានរយៈពេលជាង២ឆ្នាំក៏ពិតមែន ប៉ុន្តែសណ្ឋាគារដ៏ប្រណិតមួយនេះ តែងតែទទួលការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់មហាជន ក៏ដូចជាភ្ញៀវដែលមកស្នាក់នៅជាមួយនឹងសេវាកម្មដ៏ល្អឥតខ្ចោះ បរិក្ខារ រចនាបទ Design ផ្នែកខាងក្នុង និងខាងក្រៅ ក៏ដូចជាម្ហូបអាហារ គឺមានភាពប្រណិតស្តង់ដាគួរឲ្យទាក់ទាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សណ្ឋាគារ ភែ​លេស​ហ្គេ​ត​ហូ​ថែ​ល​&​រី​សត
សណ្ឋាគារ ភែ​លេស​ហ្គេ​ត​ហូ​ថែ​ល​&​រី​សត

ជាក់ស្តែងក៏ដូចជាកាលពីថ្ងៃទី៦ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ សណ្ឋាគារ ភែ​លេស​ហ្គេ​ត​ហូ​ថែ​ល​&​រី​សត ក៏បានប្រារព្ធធ្វើនូវកម្មវិធីសន្និសីទសារព័ត៌មាន ប្រកាសអបអរដែលសណ្ឋាគាររបស់ខ្លួន បានឈ្នះនូវពានរង្វាន់ពីប្រទេសបារាំង ជាប់ជាសណ្ឋាគារដ៏ឆ្នើមប្រចាំតំបន់អាស៊ីឆ្នាំ២០១៩ (The Best Charming Hotel in Asia 2019) ក្រោយពីឆ្លងកាត់ការប្រកួតប្រជែងជម្រុះជាមួយនឹងសណ្ឋាគារប្រណិតស្តង់ដារអន្តរជាតិដទៃផ្សេងទៀត ដែលសុទ្ធសឹងតែមានកេរ្តិ៍ឈ្មោះល្បីៗនៅលើពិភពលោកដូចជា តំបន់អ៊ឺរ៉ុប, មជ្ឍឹមបូព៌ា និងអាស៊ី។

ជាការពិតណាស់ផ្អែកតាមប្រសាសន៍របស់លោក​ ធី សុធា ដែលជាអ្នកគ្រប់គ្រង​សណ្ឋាគារ Palace Gate Hotel & Resort បានឱ្យដឹង​ថា ពានរង្វាន់សណ្ឋាគារដ៏ឆ្នើមប្រចាំតំបន់អាស៊ី ឆ្នាំ២០១៩ (The Best Charming Hotel in Asia 2019) ដែលសណ្ឋាគារ ភែ​លេស​ហ្គេ​ត​ហូ​ថែ​ល​&​រី​សត ទើបតែទទួលបាននេះ គឺបានឆ្លងកាត់ការត្រួតពិនិត្យ និងការវាយតម្លៃយ៉ាងសុក្រិតសម្រិតសម្រាំងបំផុតពីគណៈកម្មការនៃស្ថាប័ន Prix Villegiature នៃ​ប្រទេសបារាំង។

  លោក​ធី សុធា ដែលជាអ្នកគ្រប់គ្រង​សណ្ឋាគារ Palace Gate Hotel & Resort   
  លោក​ធី សុធា ដែលជាអ្នកគ្រប់គ្រង​សណ្ឋាគារ Palace Gate Hotel & Resort   

ហើយក្នុងនោះគេបានវាយតម្លៃទៅលើកត្តារួមផ្សំសំខាន់ៗចំនួនពីរ ដោយមានដូចជា ទីមួយ គឺផ្តោតទោលើម្ហូបអាហារ ឯកសណ្ឋានបុគ្គលិក ស្ថាបត្យកម្មរបស់សណ្ឋាគារ ដែលមានផ្សារភ្ជាប់ទៅនឹង វប្បធម៌ សាសនា ពីបុរាណកាលជាប្រវត្តិសាស្រ្តរបស់ខ្មែរ ក៏ដូចជាទីតាំងរបស់សណ្ឋាគារផងដែរ ដែលមានទីតាំងនៅជាប់នឹងរបងព្រះបរមរាជវាំងតែម្តង។ ហើយកត្តាទី២វិញ គឺការទទួលបាននួវការពេញចិត្ត និងវាយតម្លៃខ្ពស់ទៅលើផ្នែកបម្រើសេវាកម្ម ជូនដល់ភ្ញៀវដែលបានមកស្នាក់នៅផងដែរ។

មិនតែប៉ុណ្ណោះ នេះបើយោងតាមប្រសាសន៍របស់លោក សូ ម៉ារ៉ា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​កម្ពុជា ក៏បានថ្លែងនៅក្នុងកម្មវិធីសន្និសីទនេះផងដែរថា លោកពិតជាមានមោទនភាព និងគាំទ្រលើកសរសើរយ៉ាងពេញទំហឹងចំពោះ សណ្ឋាគារ ភែ​លេស​ហ្គេ​ត ហូ​ថែ​ល និង​រី​សត ក្នុងការទទួលនូវបានពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិមួយនេះ ពីព្រោះថាវាមិនមែនជារឿងងាយនោះទេ ដែលសណ្ឋាគារនៅក្នុងស្រុកយើងអាចយកឈ្នះនូវសណ្ឋាគារលំដាប់ៗជាច្រើននៅលើពិភពលោក ហើយលោកជឿថាការទទួលបានពាន់រង្វាន់មួយនេះនឹងកាន់តែអាចស្រូបទាញនូវភ្ញៀវទេសចរណ៍មកពីបណ្តាប្រទេសនានា អញ្ចើញមកទស្សនានិងស្នាក់នៅក្នុងប្រទេសកម្ពុជាបន្ថែមទៀតផងដែរ។

  លោក សូ ម៉ារ៉ា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​កម្ពុជា  
  លោក សូ ម៉ារ៉ា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​កម្ពុជា  

យ៉ាងណាមិញ នេះគឺជាមោទនភាពក៏ដូចជាសមិទ្ធផលជាប្រវត្តិសាស្រ្តមួយសម្រាប់ប្រទេសកម្ពុជាទាំងមូល ដែលមានសណ្ឋាគារដ៏ប្រណិតមួយនេះគឺ សណ្ឋាគារ ភែ​លេស​ហ្គេ​ត ហូ​ថែ​ល និង​រី​សត អាចដណ្តើមបានពានរង្វាន់ជាសណ្ឋាគារដ៏ល្អឆ្នើមប្រចាំតំបន់អាស៊ី នៅលើឆាកអន្តរជាតិថែមទៀតផងដែរ៕

សន្និសីទសារព័ត៌មានរបស់សណ្ឋាគារ ភែ​លេស​ហ្គេ​ត ហូ​ថែ​ល និង​រី​សត

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T