ឃោរឃៅណាស់! ស្ត្រីម្នាក់ខ្មាសអៀនដែលមានកូនមុនរៀបការ បានយកកូនរបស់ខ្លួនទៅដាក់ចោលក្នុងម៉ាស៊ីនបោកខោអាវ បណ្ដាលឲ្យស្លាប់

//s5.kh1.co/d7/d7b73491faf77799449aca423a5ab55f09ebd9af.jpg
សង្គម

 ០៨-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ឥណ្ឌូនេស៊ី៖ ថ្មីៗនេះ ស្ត្រីម្នាក់រស់នៅឯទីក្រុង Palembang ប្រទេសឥណ្ឌូនេស៊ី បានយកកូនទៅដាក់ចោលក្នុងម៉ាស៊ីនបោកខោអាវ បណ្ដាលឲ្យស្លាប់ ព្រោះតែខ្មាសអៀនមានកូនមុនរៀបការ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា ស្ត្រីរូបនោះ (មិនបញ្ចេញអត្តសញ្ញាណ) អាយុ៣៦ឆ្នាំ មានផ្ទៃពោះមុនពេលរៀបការ ដែលប៉ះពាល់ទៅដល់ប្រពៃណីក្នុងប្រទេសឥណ្ឌូនេស៊ីយ៉ាងខ្លាំង។ មិត្តប្រុសរបស់នាងបានផ្ដាច់ទំនាក់ទំនងជាមួយ បន្ទាប់ពីដឹងថានាងកំពុងមានផ្ទៃពោះ។ នាងបានសម្រាលកូនកាលពីថ្ងៃទី៤ ខែវិឆ្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ ហើយថ្មីៗនេះ នាងបានយកក្រណាត់ទៅរុំកូន រួចដាក់ចូលទៅក្នុងម៉ាស៊ីនបោកខោអាវចំនួន២ ទៅ៣ម៉ោង។

ស្ត្រីរូបនោះបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា៖

«ខ្ញុំបានដាក់កូនចូលទៅក្នុងម៉ាស៊ីនបោកខោអាវពិតមែន ប៉ុន្ដែខ្ញុំមិនបានចុចប៊ូតុងដំណើរការទេ។ ខ្ញុំគ្រាន់តែទុកគេចោលក្នុងនោះមួយរយៈពេលខ្លី ដោយសារមានអារម្មណ៍ខ្មាសអៀនប៉ុណ្ណោះ។ គម្រោងរបស់ខ្ញុំគឺនឹងយកកូនទៅមណ្ឌលកុមារកំព្រា ខ្ញុំមិនបានតាំងចិត្តសម្លាប់គេទេ។»

ប្រភពបានបន្ដថា ទារកត្រូវបានអ្នកធ្វើការជាមួយស្ត្រីជាម្ដាយ ប្រទះឃើញនៅក្នុងម៉ាស៊ីនបោកខោអាវ បន្ទាប់ពីឮសូរសំឡេងក្មេងស្រែកយំ។ ក្រោយមក ទារកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្ដែជាអកុសលបានស្លាប់បាត់ហើយ។

យ៉ាងមិញ សមត្ថកិច្ច និងវេជ្ជបណ្ឌិតកំពុងធ្វើកោសល្យវិច័យលើសាកសពទារកដើម្បីរកមូលហេតុនៃការស្លាប់។ ចំណែកស្ត្រីជាម្ដាយ ត្រូវបានចោទប្រកាន់ពីបទរំលោភបំពានយ៉ាងខ្លាំងនៅក្រោមច្បាប់ការពារកុមាររបស់ប្រទេសឥណ្ឌូនេស៊ី ហើយអាចប្រឈមនឹងការជាប់ពន្ធនាគារដល់ទៅ១៥ឆ្នាំ៕

សូមទស្សនារូបភាពខាងក្រោម៖

ស្ត្រីជាម្ដាយ
ស្ត្រីជាម្ដាយ
ស្ត្រីជាម្ដាយ
ស្ត្រីជាម្ដាយ
ម៉ាស៊ីនបោកខោអាវ
ម៉ាស៊ីនបោកខោអាវ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T