ROLLS-ROYCE បំពេញ​ត្រកូល BLACK BADGE ជា​មួយ​​ម៉ូ​ឌែល CULLINAN!

//s6.kh1.co/27/276c1bfe3f401cdc5174d18a617f446356db661e.jpg
បច្ចេកវិទ្យា

 ០៨-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្រុមហ៊ុន Rolls-Royce Motor Cars បាន​បង្ហាញ​​រថយន្ត​ស៊េរី Black Badge (ឡូហ្គោពណ៌ខ្មៅ) ជាលើក​ដំបូង​របស់​ខ្លួន​ ក្នុង​កម្មវិធី​ពិព័រណ៍​រថយន្ត​ក្នុង​ទីក្រុង​ហ្សឺ​ណែវ កាលពី​ខែមីនា ឆ្នាំ​២០១៦​។ Rolls-Royce បាន​​បង្ហាញ​​រថយន្ត​ប្រភេទ Black Badge នេះ​ជា​លើក​ទី១ ជា​មួយនឹង​ម៉ូឌែល Wraith និង Ghost ក្នុង​ឆ្នាំ​២០១៦ មុន​នឹង​​បញ្ចេញ​ម៉ូ​ឌែល Dawn ក្នុង​ឆ្នាំ​២០១៧​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅ​ថ្ងៃនេះត្រកូល​នៃ​រថយន្ត​ដ៏​ប្រណិតមួយ​​នេះ នឹង​ត្រូវ​បំពេញ​ជា​មួយនឹង​ការ​​ផលិត​រថយន្ត​ Black Badge Cullinan (ប្រភេទ SUV) ដែល​មាន​ពណ៌​ខ្មៅដិត និង​ទាក់​ទាញ​បំផុត​នៃ​ត្រកូល Black Badge​

រថយន្ត Rolls-Royce ​ស៊េរី Black Badge
រថយន្ត Rolls-Royce ​ស៊េរី Black Badge

លោក Torsten Müller-Ötvös នា​យក​ប្រតិ​បត្តិក្រុមហ៊ុន Rolls-Royce Motor Cars មាន​ប្រសាសន៍​ថា៖

«រថយន្ត Black Badge ឆ្លុះ​បញ្ចាំង​ពី​​ចំណង់​ចំណូល​ចិត្ត​របស់​​ក្រុម​អតិ​ថិ​ជន​​ដ៏​ស្មោះ​ស្ម័គ្រ​របស់ Rolls-Royce ពោល​គឺ​ទាំង​​សុភាព​របុស និង​សុភាព​នារី ដែល​​ចូល​ចិត្ត​ប្រថុយ​ប្រថាន ពុះពារ​​​ឧបសគ្គ​ផ្សេង​ៗ និង​បង្កើត​ភាព​ជោគ​ជ័យ​ដោយ​ខ្លួន​ឯង​។ ពេល​វេលា​បាន​មក​ដល់​ហើយ​សម្រាប់ Rolls-Royce ក្នុង​ការ​​បង្ហាញ​រថយន្ត​ដ៏​ខ្មៅ​ និង​ទាក់​ទាញ​បំផុត​នៃ​ត្រកូល Black Badge​Black Badge Cullinan គឺ​ជា​ស្តេច​នា​ពេល​​រាត្រី​​»​។

រថយន្ត Rolls-Royce ​ស៊េរី Black Badge
រថយន្ត Rolls-Royce ​ស៊េរី Black Badge

ដំបូង​ឡើយ Rolls-Royce Cullinan ត្រូវ​បាន​ផលិត​ដើម្បី​បំពេញតម្រូវ​ការ​របស់​​អតិ​ថិ​ជន​វ័យ​ក្មេង ដែល​មាន​​ការ​ប្រថុយ​ប្រឋាន​ខ្ពស់​។ រថយន្ត​មាន​ត្រា​ធ្វើ​ពី​ប្រាក់​នេះត្រូវ​បាន​ផលិត​ឡើង​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​២០១៨ និង​បាន​ក្លាយ​ជា​ប្រភេទ​យន្ត SUV ដ៏ល្អ​ប្រណិត​ភ្លាម​ៗ​ក្នុង​ពិភព​លោក​។ នេះ​គឺ​ជា​លើក​​ទី​១​ហើយ​ ដែល​ម៉ូ​ឌែល Cullinan នេះបានឆ្លងកាត់នូវការរចនាម៉ូតតាមបែប Black Badge ​ដើម្បី​ត្រៀម​ខ្លួន​​ក្នុង​ការ​បោះ​ជំហាន​​ទៅ​កាន់​ទំ​ព័រ​ថ្មី​មួយ​។

រថយន្ត Rolls-Royce ​ស៊េរី Black Badge
រថយន្ត Rolls-Royce ​ស៊េរី Black Badge
រថយន្ត Rolls-Royce ​ស៊េរី Black Badge
រថយន្ត Rolls-Royce ​ស៊េរី Black Badge

លោក Müller-Ötvös បាន​បញ្ជាក់​ថា៖

«នៅមុន​ពេលយើង​បាន​​បង្ហាញ​​រថយន្ត Black Badge ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​២០១៦ គំនិត​នៃ​ការ​ផលិត​​​លើ​ផលិត​ផល​មួយ ដើម្បី​​បំពេញ​តម្រូវ​ការ​អតិ​ថិ​ជន​ និង​មាន​លក្ខខណៈ​ប្លែក​ពី​ស៊េរី​មុន​ៗបាន​បង្កើត​ឲ្យ​មានការ​ពិភាក្សា​ផ្ទៃ​ក្នុង​យ៉ាង​ក្តៅ​គគុក​»​។

ម៉ូ​ឌែល​ថ្មី​នេះត្រូវ​បាន​រចនា​ដោយមាន​ការ​ផ្លាស់​ប្តូរ​ផ្នែក​​​រូប​រាង​ខាង​ក្រៅ​​​នៃ​រថយន្តដោយ​និមិត្ត​សញ្ញា​ផ្សេង​ៗរបស់​រថយន្ត Black Badge ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ឡូហ្គោ «Double R» នៅ​ផ្នែក​ខាង​មុខ​ ត្រា​ពណ៌​ខ្មៅ​ធ្វើ​ពី​ប្រាក់​នៅ​ផ្នែក​ចំហៀង និង​ខាង​ក្រោយ​រថយន្ត ស៊ុម​នៅ​ជុំ​វិញ​​កញ្ចក់​ទ្វារ កន្លែង​បើក​គូទ​ក្រោយ ផ្ទៃ​ខាង​ក្នុង​នៃ​​គូទ​ក្រោយ​រថយន្ត កញ្ច្រែង​ទប់​ខ្សល់​​ផ្នែក​ខាងមុខ និង​​បំពង់​ស៊ី​ម៉ាំង សុទ្ធ​សឹង​ត្រូវ​បាន​រចនា​ទៅ​ជា​ពណ៌​ខ្មៅ​ទាំង​អស់​។

រថយន្ត Rolls-Royce ​ស៊េរី Black Badge
រថយន្ត Rolls-Royce ​ស៊េរី Black Badge
រថយន្ត Rolls-Royce ​ស៊េរី Black Badge
រថយន្ត Rolls-Royce ​ស៊េរី Black Badge

Black Badge Cullinan ផ្តល់​នូវ​ភាព​ទាក់​ទាញ​ជាមួយនឹង​ការ​រច​នា​ពណ៌​ផ្នែក​ខាង​ក្នុង​​ដ៏​ប្រណិត​។ ក្រុម​អ្នក​រច​នា​ពណ៌ និង​ផ្ទៃ​ខាង​ក្នុង​នៃ​រថយន្ត បាន​​បង្កើត​ពណ៌ស្បែកពូករថយន្តថ្មីមួយ​ឈ្មោះ​ថា Forge Yellow ដើម្បី​​បង្ហាញ​ពី​ប្រណិត​ភាព​នៃ​យី​ហោ​របស់​រថយន្ត​នេះ​។ ដូចគ្នាទៅនឹងពណ៌ស្បែកពូកដទៃទៀត ពណ៌មួយនេះគឺអាចដាក់បញ្ចូលក្នុងការររចនាម៉ូតទៅតាមតម្រូវការរបស់អតិថិជន។

រថយន្ត Rolls-Royce ​ស៊េរី Black Badge
រថយន្ត Rolls-Royce ​ស៊េរី Black Badge

ដើម្បី​បង្ហាញ​ពី​ប្រណិត​ភាព​បន្ថែម​ទៀត​របស់​រថយន្ត Rolls-Royce និមិត្ត​សញ្ញា​​បង្ហាញពី​ភាព​គ្មាន​ទី​បញ្ចប់ (Infinity) ត្រូវ​បាន​ពន្លិច​ឡើង​នៅ​ផ្នែក​ខាង​ក្នុង​នៃ​រថយន្ត​។

ជា​មួយនឹង​ការ​​កែ​សម្រួល​ផ្នែក​បច្ចេក​​ទេស​ឲ្យ​កាន់​តែល្អ​ប្រសើររថយន្ត Rolls-Royce ស៊េរី​ថ្មីនេះ នឹង​​ត្រូវ​ដំឡើង​ជា​មួយ​នឹង​ម៉ា​ស៊ីន 6.75-litre V12 ដែល​នឹង​ធ្វើ​ឲ្យ​មាន​កម្លាំង​ខ្លាំង​ជាង​មុន ក៏ដូច​ជា​មាន​សន្ទុះ​ខ្លាំង​ក្នុង​ពេល​បើក​បរ​។

រថយន្ត Rolls-Royce ​ស៊េរី Black Badge
រថយន្ត Rolls-Royce ​ស៊េរី Black Badge
វរថយន្ត Rolls-Royce ​ស៊េរី Black Badge
វរថយន្ត Rolls-Royce ​ស៊េរី Black Badge
រថយន្ត Rolls-Royce ​ស៊េរី Black Badge
រថយន្ត Rolls-Royce ​ស៊េរី Black Badge

ចំហេះ​ឧស្ម័ន​កាបូន និង​កម្រិត​នៃ​ការ​ស៊ី​ប្រេង៖
● Black Badge Cullinan មាន​ចំហេះ​​ឧស្ម័ន​កាបូនក្នុង​កម្រិត ៣៧០-៣៧៧ ក្រាម/១​គីឡូម៉ែត្រ និង​កម្រិត​ស៊ី​ប្រេង​ ១៦,៣-១៦,៦ លីត្រ/១​០០​គីឡូ​ម៉ែត្រ។

សម្រាប់​ព័ត៌​មានបន្ថែមសូម​​ចូល​ទៅកាន់​គេហ​ទំ​ព័រ​របស់​យើង PressClub​៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T