ខ្សែការពាររបស់ក្លិប Frankfurt កីឡាករ Martin Hinteregger កំពុងត្រូវបានក្លិបធំ២នៅ Premier League ប្រជែងគ្នាចង់បាន

//s4.kh1.co/0a/0a28d71e6b75de35b4a50dd9aa8f4b5d5e6b518c.jpg
កីទ្បា

 ០៨-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្លិបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថានឹងចូលរួមប្រជែងជាមួយនឹងក្លិប West Ham ក្នុងការដណ្ដើមយកខ្សែការពាររបស់ក្លិប Frankfurt កីឡាករ Martin Hinteregger

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករ Hinteregger ហាក់ត្រូវគ្រប់ចំនុចទាំងអស់ដែល Arsenal ចង់បាន ដោយរូបគេមានសមត្ថភាពខ្ពស់ក្នុងការការពារ អាចស្វែងរកគ្រាបបាល់បាន នឹងជំនាញលេងនូវផ្នែកខាងឆ្វេងនៃតំបន់ការពារកណ្ដាល។

  កីឡាករ Martin Hinteregger
  កីឡាករ Martin Hinteregger

ក្លិបកាំភ្លើងធំ Arsenal នឹងតាមដានពីទម្រង់លេងរបស់ខ្សែការពារសញ្ជាតិអូទ្រីសរូបនេះអោយកាន់តែលម្អិតបន្ថែមទៀត នូវពេលដែលរូបគេនឹងត្រូវប្រកួតទល់នឹងក្រុម Arsenal នៅថ្ងៃទី២៨ ខែវិច្ឆិកា ខាងមុខនេះក្នុងព្រឹត្តិការណ៍ Europa League។

Arsenal បានរបូតគ្រាប់បាល់រហូតដល់១៥គ្រាប់រួចទៅហើយក្នុង១១ប្រកួតកន្លងទៅនេះ ក្នុងក្របខណ្ឌ​ Premier League ដោយតំបន់ការពាររបស់ពួកគេហាក់នូវមានភាពចន្លោះប្រហោងច្រើន។

យោងតាមកាសែត Mirror បានអោយដឹងថាលោក Unai Emery ជឿជាក់ថាខ្សែការពារក្រុម Frankfurt កីឡាករ Martin Hinteregger មានសមត្ថភាពគ្រប់គ្រាន់ក្នុងការមកពង្រឹងតំបន់ការពារក្នុងក្រុមរបស់លោក។

  កីឡាករ Martin Hinteregger
  កីឡាករ Martin Hinteregger

តាមរយៈប្រភពដដែលបានបន្តអោយដឹងទៀតថាក្លិប West Ham ក៏ចាប់ចិត្តនិងកំពុងតាមដានពីទម្រង់លេងរបស់ខ្សែការពារវ័យ២៧ឆ្នាំរូបនេះផងដែរ ហើយបើយោងតាមការវាយតម្លៃរបស់គេហទំព័រ transfermarkt បានអោយដឹងថាតម្លៃខ្លួនរបស់រូបគេបច្ចុប្បន្នមានតម្លៃប្រមាណ១២លានអឺរ៉ូ (ឬប្រហែល១៣លានដុល្លារអាមេរិក)។

គួររម្លឹកផងដែរថាកីឡាករ Martin Hinteregger បានចាកចេញពីក្លិប FC Augsburg មកចូលរួមជាមួយនឹងក្លិប Eintracht Frankfurt កាលពីដើមឆ្នាំ២០១៩នេះ ជាមួយនឹងតម្លៃផ្ទេរ៩លានអឺរ៉ូ (ឬប្រហែល៩,៩លានដុល្លារអាមេរិក) ដោយបង្ហាញខ្លួនបានចំនួន៤០ប្រកួត រកគ្រាប់បាល់បានចំនួន៦គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបានចំនួន១ដងក្នុងនាមជាខ្សែការពារកណ្ដាល៕

ប្រភព៖ The Sun

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T