ឆ្លៀតផ្លែផ្កាទៅវិញទៀត!! PSG ក្ដៅស្លឹកត្រចៀក ព្រោះតែលោក Zidane និយាយពាក្យមួយឃ្លានេះ

//s6.kh1.co/26/2691c13d8d3e1ad63b1963824f9e7f238b814903.jpg
កីទ្បា

 ០៨-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

បារាំង៖ នាយកផ្នែកកីឡារបស់ក្លិប Paris Saint-Germanin លោក Leonardo បានរិះគន់ចំពោះការលើកឡើងរបស់អ្នកចាត់ការទូទៅ Real Madrid លោក Zinedine Zidane ជុំវិញខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Kylian Mbappe
កីឡាករ Kylian Mbappe

កាលពីពេលនេះថ្មីៗនេះលោក Zidane បាននិយាយថាខ្សែប្រយុទ្ធវ័យ ២០ឆ្នាំរបស់ក្រុមជម្រើសជាតិបារាំង Mbappe មានក្ដីស្រមៃក្នុងការលេងឲ្យក្លិប Real Madrid។

លោក Zidane
លោក Zidane

ជាការឆ្លើយតបលោក Leonardo បាននិយាយថា៖

“ជាការពិត វាពិតជាធ្វើឲ្យមានអារម្មណ៍ខឹងបន្តិចបន្ដួចដែរ វាពិតជារំខាន។ នេះមិនមែនជាលើកទីមួយទេដែលបាលកើតឡើង។ Kylian គឺជាកីឡាករសម្រាប់មួយរូបសម្រាប់យើង។ ហើយឥឡូវនេះគឺជាពេលវេលាដែលធ្វើឲ្យមានស្ថេរភាពសម្រាប់គេ។”

លោក Leonardo
លោក Leonardo

លោក Leonardo បានបន្តទៀតថា៖

“Mbappe គឺជាកីឡាករមួយរូបដែលនៅសល់កុងត្រា២ឆ្នាំកន្លះទៀតជាមួយយើង។ ដូច្នេះការនិយាយអំពីអ្វីដែលគេចង់, ក្ដីស្រមៃរបស់គេ….. បើសិនជាអាចបញ្ឈប់ទៅ។”

គួរឲ្យដឹងដែរថា PSG និង Real Madrid នឹងត្រូវប្រកួតគ្នាក្នុងវគ្គសន្សំពិន្ទុក្នុងពូលពានរង្វាន់ UEFA Champions League នៅថ្ងៃទី២៦ ខែវិច្ឆិកានេះ ខណៈក្លិបជើងឯកបារាំងបានរួចរាល់ក្នុងការកក់កៅអីទៅវគ្គបន្តបន្ទាប់ពី ៤ប្រកួតឈ្នះទាំង ៤ប្រកួត៕

ប្រភពBBC

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ១៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T